មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/09/2022 - 09:45

យុវ​ជន​ចូល​ចិត្ត​ទូក​-ងខ្នាត​តូចៗ​

បង​គឹម​ហឹង​ នៅ​ភូមិ​បឹង​ក្រចាប់​ថ្មី​ ឃុំ​តឹង​ហឹង​ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ កំ​ពុង​បាន​មជ្ឈដ្ឋាន​អ្នក​ចូល​ចិត្ត​ទូក​-ងនៅ​តាម​ខេត្ត​ ក្រុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ កក់​ធ្វើ​ទូក​-ង​តូចៗ​ជា​វត្ថុ​តាំង​លម្អ​។​

គឹម​ហឹង​ សម្រេច​រួច​រាល់​ទម្រង់​ទូក​-ង​ខ្នាត​តូចរបស់​វត្ត​អំ​ពូយារ។

កាល​ពីអា​យុ​ ១២ ឆ្នាំ​ គឹម​ហឹង​ បាន​ចូល​ចិត្ត​មើល​ប្រ​ណាំង​ទូក​-ង​ទៅ​ហើយ​ ហេតុ​នោះ​ពេល​ឃើញ​ជីតា​ធ្វើ​ទូក​-ងតូចៗ​ឱ្យ​លេង​ កាន់​តែធ្វើ​ឱ្យ​គាត់​ចូល​ចិត្ត​ទូក​-ងខ្លាំង​ឡើង​។​ ផ្តើម​ពីនោះ​ គឹម​ហឹង​ ចាប់​ផ្តើម​ស្វែង​យល់​ រៀន​សូត្រ​ពីរបៀប​ធ្វើ​ទូក​-ង ដើម្បី​បំ​ពេញ​នូវ​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន​។​ បង​គឹម​ហឹង​ ឱ្យ​ដឹង​៖ “ឃើញ​ជីតា​យក​ដើម​ហឺត​មក​ កាត់​ដាប់​ឱ្យ​ទៅ​ជា​ទ្រង់​ទ្រាយ​ទូក​-ង រួច​គូរ​ក្បូរ​ក្បាច់​រចនា​ និង​លាប​ពណ៌​ ខ្ញុំ​អង្គុយ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ រួច​ធ្វើ​តាម​។​ ខ្ញុំ​ធ្វើ​បណ្តើរ​ កែ​សម្រួល​បណ្តើរ​រហូត​មើល​ទៅ​ហាក់​ដូច​ជា​ទូក​-ងធំ​របស់​វត្ត​ទើប​ឈប់​”។​

នៅ​តំ​បន់​ជន​បទ​មាន​ដើម​ហឺត​ច្រើន​ណាស់​ ម្ល៉ោះ​ហើយ​យុវ​ជន​រូប​នេះ​តែង​ទៅ​កាប់​ដើម​ហឺត យក​មក​ធ្វើ​ទូក​-ង រហូត​ដល់​ក្លាយ​ជា​សិប្ប​ករវ័យ​ក្មេង​ល្បី​ឈ្មោះ​ជា​មួយ​នឹង​ទូក​-ង​ខ្នាត​តូចៗ​។​ បច្ចុប្បន្ន​ នៅ​តាម​វត្ត​អា​រាម​នា​នា​ ដូច​ជា​៖ វត្ត​អំ​ពូយារ (សុក​ត្រាំង​) វត្ត​ពិសី​ (ត្រា​វិញ​) និង​វត្ត​មួយ​ចំ​នួន​ទៀត​នៅ​ខេត្ត​សុក​ត្រាំង​ គៀង​យ៉ាង​ វិញ​ឡុង​។ល។​ បាន​មក​ដាក់​ពាក្យ​ទិញ​។​ បង​គឹម​ហឹង​ ឱ្យ​ដឹង​៖ “ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ​មក​នេះ​ ខ្ញុំ​បាន​ចូល​រួម​សមាគម​អ្នក​ស្រឡាញ់​ចូល​ចិត្ត​កីឡា​ប្រ​ណាំង​ទូក​-ង​នៅ​លើ​ហ្វេក​ប៊ុក​ រួច​ខ្ញុំ​ក៏​បាន​ថត​រូប​ទូក​-ងតូចៗ​បង្ហោះ​ឡើង​។​ ដោយ​ឃើញ​ទម្រង់​ទូក​-ង​តូចៗ​ស្អាត​គាប់​ភ្នែក​ ម្ល៉ោះ​ហើយ​អ្នក​ស្រឡាញ់​ចូល​ចិត្ត​ក៏​មក​ដាក់​ពាក្យ​ទិញ​ ហើយ​ឥឡូវ​នេះ​ខ្ញុំ​ធ្វើ​មិន​គ្រប់​ប្រ​គល់​ឱ្យ​អតិថិ​ជន​ផង​”។​ ប្រ​ការ​ពិសេស​របស់​គឹម​ហឹង​នោះ​គឺ​ ទោះ​ជា​ទូក​-ង​វត្ត​ណាក៏​ដោយ​ឱ្យ​តែ​មក​ចូល​រួម​ប្រ​ណាំង​នៅ​ក្នុង​ពិធី​ប្រ​ណាំង​ទូក​-ង ខេត្ត​សុក​ត្រាំង​ គឺ​គាត់​អាច​គូរ​ក្បូរ​ក្បាច់​រចនា​ តាម​ទូក​-ង​វត្ត​នោះ​ដូច​បេះ​បិទ​ ហេតុ​នោះ​អតិថិ​ជន​កាន់​តែ​ស្រ​ឡាញ់​ពេញ​ចិត្ត​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​

តាម​ប្រ​សាសន៍​បង​ គឹម​ហឹង​ ប្រ​ភេទ​ឈើ​ដែល​យក​មក​ច្នៃ​ធ្វើ​ទូក​-ង​តូចៗ​ ជា​សំ​ខាន់​គឺ​ប្រ​ភេទ​ឈើ​មិន​សូវ​មាន​ភ្នែក​ ដូច​ជា​ដើម​ហឺត ខ្នុរ​ ជា​ដើម​។​ អា​ស្រ័យ​ទៅ​តាម​ទំ​ហំ​របស់​ទូក​-ង គឹម​ហឹង​ អាច​ធ្វើ​សម្រេច​ផលិត​ផលទូក​-ង ១ គ្រឿង​ ក្នុង​រង្វង់​កន្លះ​ខែ។​  ទូក​-ង​តូចៗ​ ១ គ្រឿង​លក់​ដោយ​តម្លៃ​ពី ៦០០.០០០ ដុង​ដល់​ ២ លាន​ដុង​។​ ទន្ទឹម​នឹង​នោះ​ គឹម​ហឹង​នៅ​ទាំង​ធ្វើ​ទូក​គែ​ហ៊ៅ​ខ្នាត​តូច តាម​តម្រូវ​ការ​របស់​អតិថិ​ជន​ទៀត​ផង​។​ បង​គឹមហឹង​ ឱ្យ​ដឹង​៖ “បើ​ចង់​ច្នៃ​ប្រ​ភេទ​កូន​ទូក​-ង​តូចៗ​ ត្រូវ​តែ​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ និង​ទ្រាំ​លំ​បាក​ស្វែង​យល់​ទើប​អាច​ធ្វើ​បាន​ ពីព្រោះ​ក្បូរ​ក្បាច់​រចនា​របស់​ទូក​-ងនីមួយ​ៗ​សុទ្ធ​តែ​ខុស​ៗ​គ្នា​ ហើយ​ដោយ​សារ​ខ្នាត​ទូក​តូច​ពិបាក​ក្នុង​ការ​គូរ​រចនា​។​ ព្រោះ​ហេតុ​នោះ​ មុន​ពេល​គូរ​ ខ្ញុំ​បែង​ខ្នាត​ទូក​ជា​ខណ្ឌ​ៗ​ រួច​គូរ​ព្រាង​ជា​លំ​នាំ​ដោយ​ខ្មៅ​ដៃ​ជា​មុន​ ទើប​លាប​ពណ៌​ពីលើ​។​ ឆ្នាំ​នេះ​ ជា​លើក​ដំ​បូង​ខ្ញុំ​បាន​អញ្ជើញ​ទៅ​គូរ​ក្បូរ​ក្បាច់​ រចនា​ទូក​-ងនៅ​វត្ត​បឹង​ក្រ​ចាប់​ថ្មី​ ប្រ​ការ​នេះ​ជា​ក្តី​រីក​រាយ​ និង​ជាកិត្តិ​យស​ផង​ដែរ​”។​

ក្រៅ​ពីច្នៃ​ធ្វើ​ទូក​-ង​តូចៗ​ បង​គឹម​ហឹង​ នៅ​ទាំង​ច្នៃ​ធ្វើ​ទូក​គែ​ហ៊ៅ​ខ្នាត​តូច​ផង​ដែរ​ សម្រាប់​ប្រ​ឡង​ប្រ​ណាំង​ក្នុង​ភូមិ​ស្រុក​។​ រៀង​រាល់​ឆ្នាំ​ ឱ្យ​តែ​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ម្តង​ៗ​ គាត់​ចាត់​តាំង​ប្រ​ណាំង​ទូក​-ង​តូចនៅ​ប្រ​ឡាយ​មុខ​ផ្ទះ​ ហើយ​ទាក់​ទាញ​ទូក​-ង តូចៗ​មក​ចូល​រួម​ប្រ​កួត​ទៀត​ផង​ ប្រ​ការ​នេះ​បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិ​រក្ស​វិញ្ញា​សាកីឡា​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​៕​  

                                   លីធាន​-វិមាន​

ចែករំលែកអត្ថបទ