សាខាវិទ្យាស្ថានសិក្សាស្រាវជ្រាវព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ វិទ្យាស្ថានស្រាវជ្រាវពុទ្ធសាសនាវៀតណាម សមាគមពុទ្ធសាសនាវៀតណាម បានសហការជាមួយនឹងសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្ត-សាកលវិទ្យាល័យជាតិក្រុងហូជីមិញ រៀបចំសិក្ខាសាលាវិទ្យាសាស្រ្ត អំពី “ដំណើរជីវិត-បុព្វហេតុសាសនា-ការរួមវិភាគទានដល់សាសនានិងប្រជាជាតិ” របស់ព្រះឧបជ្ឈាយ៍ យ័ញញឿង (៧/៦/១៩២៩-២៦/៨/២០១៨)-អនុប្រធានគណៈសង្ឃាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម។
![ព្រះឧបជ្ឈាយ៍ យ័ញញឿង គំរូឆ្នើមក្នុងសាសនានិងជនជាតិ](https://baocantho.com.vn/image/fckeditor/upload/2022/20220927/images/khmer/41.jpg)
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
ព្រះឧបជ្ឈាយ៍ យ័ញញឿង តែងបានពុទ្ធបរិស័ទគោរពរាប់អាន រដ្ឋអំណាចទំនុកចិត្តបោះឆ្នោតកាន់មុខតំណែងជាច្រើនក្នុងថ្នាក់ដឹកនាំសមាគមពុទ្ធសាសនាវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម; សមាជិករដ្ឋសភានីតិកាលទី ១១ និងនីតិកាលទី ១២ ។ ជាមួយនឹងតួនាទីជាអនុប្រធានគណៈសង្ឃាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម ព្រះឧបជ្ឈាយ៍ បានរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុផ្សព្វផ្សាយធម៌វិន័យនិងការអប់រំរបស់សមាគម រួមចំណែកកសាង ការពារផែនមហាសាមគ្គីទូទាំងជនជាតិ អស់ពីព្រះទ័យគិតគូរដល់ជីវភាពជនរួមជាតិខ្មែរណាមបូ អប់រំនិងដឹកនាំពុទ្ធបរិស័ទមានជំនឿមុតមាំ និងភាពថ្លៃថ្នូររបស់សមាគម។
![ព្រះឧបជ្ឈាយ៍ យ័ញញឿង គំរូឆ្នើមក្នុងសាសនានិងជនជាតិ](https://baocantho.com.vn/image/fckeditor/upload/2022/20220927/images/khmer/42.jpg)
អ្នកតំណាងមានប្រសាសន៍ក្នុងអង្គសិក្ខាសាលា។
អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ង៉ោសិតថឹក បានបញ្ជាក់ ព្រះឧបជ្ឈាយ៍ យ័ញញឿង ជាមួយនឹងគោលបំណង ដើម្បីសាសនានិងជនជាតិ យកអស់ពីកម្លាំងកាយចិត្តអប់រំ ដឹកនាំពុទ្ធបរិស័ទមានជំនឿ មុតមាំ លះបង់មួយជីវិតបម្រើប្រទេសជាតិ សាសនា និងជនជាតិ។ រយៈពេលជាង ៤០ ឆ្នាំបម្រើការក្នុងសមាគម រួមជាមួយនឹងលំហូរប្រវត្តិសាស្រ្តវៀតណាម ពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ព្រះឧបជ្ឈាយ៍ យ័ញញឿង រួមជាមួយនឹងព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរ រួមចំណែកកសាងសមាគមពុទ្ធសាសនាវៀតណាម ប្រទេសជាតិវៀតណាម រឹងមាំនិងចីរភាព រួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ រួមចំណែកធ្វើឱ្យសម្បូរបែបវប្បធម៌វៀតណាម ការបដិបត្តិត្រឹមត្រូវតាមមាគ៌ា “សាសនា-ជនជាតិ-លទ្ធិសង្គមនិយម”។
សាស្រ្តាចារ្យរង បណ្ឌិត ផាមតឹងហា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សសាស្រ្តក្រុងហូជីមិញ មានប្រសាសន៍៖ “ព្រះឧបជ្ឈាយ៍ យ័ញញឿង ព្រះអង្គមានចំណេះដឹងជ្រៅជ្រះទាំងផ្លូវធម៌និងផ្លូវលោក មួយជីវិតរបស់ព្រះអង្គគឺលះបង់ដើម្បីសាសនានិងជនជាតិ បម្រើប្រជាជននិងមាតុភូមិ។ ស្របក្នុងឱកាសខួបគម្រប់ ៥ ឆ្នាំរបស់ព្រះឧបជ្ឈាយ៍ យ័ញញឿង សិក្ខាសាលា វិទ្យាសាស្រ្តបានរៀបចំឡើងសំដៅរំលឹកនឹកគុណយ៉ាងធំធេងរបស់ព្រះឧបជ្ឈាយ៍ ក្នុងវឌ្ឍនភាព ឯកភាពនិងបង្រួបបង្រួមពុទ្ធសាសនា រួមចំណែកកសាងនិងការពារផែនមហាសាមគ្គីជនជាតិ បម្រើប្រទេសជាតិ”។
ព្រះឧបជ្ឈាយ៍ ធិតថៀងញើង ប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម មានថេរដីកាក្នុងសិក្ខាសាលា៖ ព្រះឧបជ្ឈាយ៍ យ័ញញឿង បានលះបង់មួយឆាកជីវិត ដើម្បីជាគំរូថ្លៃថ្នូរពីគោលបំណងនៃអ្នកបួស គឺបម្រើប្រទេសជាតិ សាសនា និងជនជាតិវៀតណាម។ ព្រះអង្គតែងដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែររាប់ម៉ឺន ក្នុងការតស៊ូប្រឆាំងពួកអាណានិគម; ទាមទារសិទ្ធិសេរីភាពខាងជំនឿសាសនា សេរីភាពខាងធ្វើដំណើរទៅមក សេរីភាពខាងរៀនអក្សរខ្មែរ បាលី ធម្មវិន័យ រក្សានិងពង្រីកភាសាវប្បធម៌ជនជាតិខ្មែរ; ទាមទារបពា្ឈប់សង្រ្គាម ស្ដារសន្ដិភាពឡើងវិញនៅភូមិភាគខាងត្បូង ឯកភាពទឹកដី៕
យោងតាមកាសែតមហាសាមគ្គី - ប្រែ៖ ថាច់ធី