ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/09/2022 - 09:45

គៀង​យ៉ាង​ ផ្សព្វ​ផ្សាយ​យុទ្ធ​សាស្រ្ត​អំ​ពី​ការ​ងារ​ជន​ជាតិ​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ ទើប​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​លេខ​ ១៨៩/KH-UBND ស្តីពី​អនុវត្ត​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ ដំ​ណាក់​កាល​ ២០២១-២០៣០ ចក្ខុ​វិស័យ​ដល់​ ឆ្នាំ​ ២០៤៥ ។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​នៅ​ខេត្ត​គៀង​យ៉ាង​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែវិវឌ្ឍន៍ អា​ស្រ័យ​មាន​កម្ម​វិធី​ គម្រោង​ជា​ច្រើន​បាន​ខេត្ត​ អា​ទិភាព​វិនិ​យោ​គ និង​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​ពិសេស​ដោយ​ឡែក​។​

តាម​ផែន​ការ​ ខេត្ត​នឹង​អា​ទិភាព​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ ទាញ​យក​សក្តានុ​ពល​ ពង្រីក​ឧត្តម​ភាព​នៅ​តំ​បន់​ជន​រួម​ជាតិ​។​ ជំរុញ​អភិ​វឌ្ឍ​ព្រម​ៗ​គ្នា​នូវ​វិស័យ​វប្ប​ធម៌​ អប់រំ​បណ្តុះ​បណ្តាល​សុខា​ភិបាល​ និង​ធានា​សុខុមាល​ភាព​សង្គម​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ឆាប់​រហ័ស​និង​ចីរ​ភាព។​ ផ្តើម​ពី​នោះ​ កាត់​បន្ថយ​សន្សឹម​ៗ​ចំ​នួន​ឃុំ​ ភូមិ​ដែល​លំ​បាក​ខ្លាំង​។ល។​ ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​របស់​ជន​ជាតិ​ភាគ​តិច​កើន​ឡើង​ ២ ដង បើ​ប្រៀប​នឹង​ឆ្នាំ​ ២០២០; ផ្លូវ​ចូល​ទៅ​កាន់​ឃុំ​នានា​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ ១០០% ។​ ដល់​ ឆ្នាំ​ ២០៣០ អត្រា​គ្រួ​សារ​ក្រី​ក្រថយ​ចុះ​នៅ​ក្រោម​ ២% ជា​សារ​វន្ត​គ្មាន​នៅ​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​; ឃុំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ជាង​ ៩០%; លុប​បំ​បាត់​ស្ថាន​ភាព​ផ្ទះ​បណ្តោះ​អា​សន្ន​មិន​រឹង​មាំ ខិត​ខំ​ឱ្យ​មាន​ ៨០% គ្រួ​សារ​ កសិករ​ជា​ជន​ជាតិ​ភាគ​តិច​ ធ្វើ​សេដ្ឋ​កិច្ច​ទំ​និញ​កសិ-រុក្ខ​កម្ម​៕​

                                                        ហាថាញ់-វិមាន​

ចែករំលែកអត្ថបទ