12/09/2022 - 14:56

ហូប​ផ្លែ​ចេក​ខ្ចី​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​កើត​ជំងឺ​មហា​រីក​

យោង​តាម​ការ​ស្រាវ​ជ្រាវ​ថ្មី​មួយ​ ដែល​បាន​ចុះ​ផ្សាយ​លើ​ទស្សនា​វដ្ដី​ស្រាវ​ជ្រាវ​បង្ការ​ជំងឺ​មហា​រីក​ ការ​បរិភោគ​រៀង​រាល់​ថ្ងៃ​ប្រ​ភេទ​ម្សៅ​ធន់​ទ្រាំ​-ជា​ប្រ​ភេទ​ម្សៅ​ដែល​មាន​ច្រើន​ក្នុង​ផ្លែ​ចេក​ខ្ចី​ អាច​នឹង​បង្ការ​ការ​កកើត​នៃ​ជំងឺ​មហា​រីក​ ចំ​ពោះ​អ្នក​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​កើត​ជំងឺ​នេះ​ ដោយ​សារ​តំ​ណ​ត្រ​កូល​។​

ផ្លែ​ចេក​ខ្ចី​មាន​ផ្ទុក​សារ​ធាតុ​ម្សៅ​ធន់ទ្រាំ​ខ្ពស់​។

ដើម្បី​ឈាន​ដល់​ការ​សន្និ​ដ្ឋាន​ខាង​លើ​ ក្រុម​អ្នក​ឯក​ទេស​នៅ​មហា​វិទ្យា​ល័យ​  Newcastle និង​ Leeds (អង់​គ្លេស) បាន​តាម​ដាន​អត្រា​នៃ​ការ​កកើត​ជំងឺ​មហា​រីក​ចំ​ពោះ​អ្នក​ជំងឺ​ជិត​ ១.០០០ នាក់​ ដែល​មាន​បណ្ដុំ​រោគ​សញ្ញា​ Lynch បន្ទាប់​ពី​ការ​អន្ត​រា​គមន៍​ដោយ​របប​ហូប​ចុក និង​ធ្វើ​ការ​សង្កេត​ប្រតិ​កម្ម​នៃ​ការ​ប្ដូរ​ផ្លាស់​នេះ​។​ តាម​ដែល​ដឹង​មក​បណ្ដុំ​រោគ​សញ្ញា​ Lynch ជា​ស្ថាន​ភាព​តំ​ណ​ពូជ​ម្យា៉ង​ដែល​កម្រ​ជួប​ប្រ​ទះ​ ធ្វើ​ឱ្យ​កំ​ណើន​ហា​និភ័យ​នៃ​ការ​កើត​ជំងឺ​មហា​រីក​ តួយ៉ាង​ដូច​ជា​ មហា​រីក​ពោះ​វៀន​ធំ​ ខួរ​ក្បាល​ ក្រពះ​ និង​លំ​ពែង​។​ អត្រា​នៃ​ការ​ប្រ​ឈម​នឹង​បណ្ដុំ​រោគ​សញ្ញា​ Lynch គឺ​ ១/៣០០ នាក់​ ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន​គឺ​មាន​តែ​អ្នក​ជំងឺ​ប្រ​មាណ​ ៥% ដែល​ដឹង​ខ្លួន​ថា​កំ​ពុង​ប្រ​ឈម​នឹង​ស្ថាន​ភាព​នេះ​។​

ជាក់​ស្ដែង​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សំ​ណូម​ពរ​ដល់​អ្នក​ជំងឺ​ ៤៦៣ នាក់​ ដែល​ប្រ​ឈម​នឹង​បណ្ដុំ​រោគ​សញ្ញា​ Lynch ហូប​ម្សៅ​ធន់​ទ្រាំ​រៀង​រាល់​ថ្ងៃ​ចំ​នួន​ ៣០ ក្រាម​ (ប្រ​ហាក់​ប្រ​ហែល​នឹង​ការ​ហូប​ចេក​ខ្ចី​មួយ​ផ្លែ​) ក្នុង​ពេល​ដែល​អ្នក​ជំងឺ​ ៤៥៥នាក់​ ក្នុង​ចំ​ណោម​ក្រុម​ដែល​ប្រើ​ប្រាស់​ឱសថ​សិប្ប​និមិត្ត​ធ្វើ​ពី​ម្សៅ​ពោត។​ ក្រោយ​រយៈ​ពេល​ធ្វើ​ការ​តាម​ដាន​ ២ ឆ្នាំ​ដំបូង​ ក្រុម​អ្នក​ឯក​ទេស​សង្កេត​ឃើញ​ថា​ គ្មាន​លក្ខណៈ​ខុស​ប្លែក​គ្នា​ពី​អត្រា​នៃ​ការ​កើត​ជំងឺ​មហា​រីក​ចំ​ពោះ​ក្រុម​ទាំង​ពីរ អា​ស្រ័យ​ហេតុ​នោះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​សម្រេច​ចិត្ត​អូស​បន្លាយ​ពេល​វេលា​នៃ​ការ​ស្រាវ​ជ្រាវ​ថែម​ ៤ ឆ្នាំ​ទៀត​ ដើម្បី​តាម​ដាន​ការ​ប្រ​តិ​កម្ម​រយៈ​ពេល​យូរ​នៃ​របប​ហូប​បន្ថែម​ម្សៅ​ធន់ទ្រាំ​។​ លទ្ធ​ផល​បង្ហាញ​ឱ្យ​ឃើញ​ថា​ អត្រា​នៃ​ការ​កើត​ជំងឺ​មហា​រីក​ផ្លូវ​រំលាយ​អា​ហារ​ដូច​ពោល​ខាង​លើ​ មាន​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​សម្រាប់​ក្រុម​ដែល​ប្រើ​ប្រាស់​ម្សៅ​ធន់ទ្រាំ​។​ តាម​រយៈ​នោះ​ គឺ​មាន​តែ​ ៥ នាក់​ប៉ុណ្ណោះ​ក្នុង​ចំ​ណោម​ក្រុម​ប្រើ​ប្រាស់​ម្សៅ​ធន់​ទ្រាំ​ដែល​កើត​ជំងឺ​មហា​រីក​ផ្លូវ​រំលាយ​អា​ហារ​ខាង​លើ​ បើ​ប្រៀប​នឹង​ ១៧ នាក់​ដែល​ប្រើ​ប្រាស់​ឱសថ​សិប្ប​និមិត្ត​។​

ក្រុម​អ្នក​ឯក​ទេស​សង្កេត​ឃើញ​ថា​ ទោះ​បី​ប្រើ​ប្រាស់​ម្សៅ​ធន់​ទ្រាំ​មិន​ធ្វើ​ឱ្យ​ថយ​ចុះ​ហា​និភ័យ​កើត​ជំងឺ​មហា​រីក​ពោះ​វៀន​ ប៉ុន្តែ​ជួយ​ធ្វើ​ឱ្យ​ថយ​ចុះ​ដល់​ទៅ​ ៦០% ហានិ​ភ័យ​កើត​ជំងឺ​មហា​រីក​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​។​ ប្រ​សិទ្ធ​ភាព​ការ​ពារ​នេះ​ កាន់​តែខ្លាំង​ក្លា​ចំ​ពោះ​ជំងឺ​មហា​រីក​ផ្លូវ​រំលាយ​អា​ហារ​ខាង​លើ​ រួម​មាន៖ មហា​រីក​បំ​ពង់​អា​ហារ​ក្រពះ​ ទង​ប្រ​មាត់​ លំ​ពែង​និង​គល់​ពោះ​វៀន​ ដែល​ពិបាក​ប្រ​ទះ​ឃើញ​។​

ផល​ប្រ​យោជន៍​ការ​ពារ​ដូច​ពោល​ខាង​លើ​ ត្រូវ​បាន​កត់​សម្គាល់​អាច​អូស​បន្លាយ​រយៈ​ពេល​ ១០ ឆ្នាំ​ បន្ទាប់​ពី​ឈប់​ប្រើ​ប្រាស់​ម្សៅ​ធន់​ទ្រាំ​ ក្រុម​អ្នក​ឯក​ទេស​រំពឹង​ថា​ ចំ​ពោះ​របក​គំ​ហើញ​នេះ​ក៏​មាន​ប្រ​យោជន៍​ដល់​ចំ​នួន​ប្រ​ជា​ជន​និយាយ​រួម​ មិន​ចំ​ពោះ​តែ​អ្នក​ដែល​ប្រ​ឈម​នឹង​បណ្ដុំ​រោគ​សញ្ញា​ Lynch នោះ​ទេ។​ យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ ប្រ​តិ​កម្ម​បង្ការ​ការ​កើត​ជំងឺ​មហា​រីក​របស់​ម្សៅ​ធន់ទ្រាំ​ អាច​នឹង​បណ្ដាល​មក​ពី​មាន​ការ​ប្ដូរ​ផ្លាស់​ដំណាក់​កាល​ប្ដូរ​អា​ស៊ីត​ទឹក​ប្រ​មាត់​នៃ​អតិ​សុខុម​ប្រាណ​ពោះ​វៀន​ ព្រម​ជា​មួយ​នោះ​ ធ្វើ​ឱ្យ​កាត់​បន្ថយ​អា​ស៊ីត​ទឹក​ប្រ​មាត់​ ដែល​បណ្តាល​ឱ្យ​ខួច​រចនា​សម្ព័ន្ធ​ ADN និង​នាំ​ឱ្យ​កើត​ជំងឺ​មហា​រីក​។​

តាម​ដែល​បាន​ដឹង​ ក្រៅ​ពី​ផ្លែ​ចេក​ខ្ចី​ ម្សៅ​ធន់​ទ្រាំ​ថែម​ទាំង​មាន​ក្នុង​ប្រ​ភេទ​អា​ហារ​ផ្សេង​ៗ​ ដូច​ជា ​ស្រូវ​សាលី ធញ្ញ​ជាតិ​ និង​សណ្ដែក​។​ តួយ៉ាង​ដូច​ជា​ ស្រូវ​សាលី​មួយ​ចាន​អាច​ផ្ទុក​ ៤,៤ ក្រាម​ម្សៅ​ធន់ទ្រាំ​ សណ្ដែក​ហូ​ឡង់​ចម្អិន​ឆ្អិនមួយ​ចាន​ ផ្ទុក​ ៤ ក្រាម​ម្សៅ​ធន់ទ្រាំ​ សណ្ដែក​បាយ​ដែល​ចម្អិន​ឆ្អិន​កន្លះ​ចាន​ ផ្ទុក ​៣,៧ ក្រាម​ម្សៅ​ធន់​ទ្រាំ​៕​

ប្រ​ភព​៖ កាសែត​កឹង​ធើ​ភាសា​វៀត​-ពេជ្រ​សឿន​

 

ចែករំលែកអត្ថបទ