គណៈប្រតិភូនៃគណៈកម្មាធិការជាតិកម្ពុជា ដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបពិភាក្សាការងារជាមួយសាកលវិទ្យាល័យត្រាវិញ។ ចាប់ពីឆ្នាំ ២០១២ ដល់ ២០២២ មាននិស្សិតកម្ពុជាចំនួន ១២៦ នាក់ដែលបានមកសិក្សានៅសាកលវិទ្យាល័យត្រាវិញ ។ សាលាជានិច្ចកាលតែងបង្កលក្ខណសម្បត្តិដល់សិស្ស និស្សិតកម្ពុជាដែលបានមកសិក្សា រស់នៅ នៅអន្តេវាសិកដ្ឋានរបស់សាលា ទាំងជំនួយរៀនភាសាវៀតណាម ផ្តល់អាហារូបករណ៍ជាច្រើនដល់និស្សិតកម្ពុជា…។
លោកស្រី ជូ ប៊ុនអេង ថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្ររបស់
សាកលវិទ្យាល័យត្រាវិញ ។
អ្នកស្រី ជូ ប៊ុនអេង បានថ្លែងអំណរគុណចំពោះការឧបត្ថម្ភគាំទ្ររបស់វៀតណាម ក៏ដូចជាសាកលវិទ្យាល័យត្រាវិញដែលបានបណ្តុះបណ្តាលដល់សិស្ស និស្សិតកម្ពុជា។ លោកស្រីជឿជាក់ថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តផ្សារភ្ជាប់ សំដៅពូនជ្រំថែមទៀតនូវចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ ក៏ដូចជាបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញ បានជូនគណៈប្រតិភូកម្ពុជានូវកម្រងវចនានុក្រមវៀតណាម-ខ្មែរ, ខ្មែរ-វៀតណាម។ នេះជាឯកសារសំខាន់សម្រាប់ជំនួយក្នុងការសិក្សារបស់និស្សិតនៃប្រទេសទាំងពីរនិងដំណើរការដោះដូរ សហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា៕
សើុងម៉ាល័យ