05/09/2022 - 14:21

ប្រ​សិទ្ធ​ភាព​នៃ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​

ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​វិញ​ឡុង​ មាន​ជំ​ហាន​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា។​ មាន​ទម្រង់​និង​គំ​រូ​ឈាន​មុខ​ជា​ច្រើន​ បាន​និង​កំ​ពុង​ពង្រីក​តួនាទី​ប្រ​សិទ្ធ​ភាព​ជា​វិជ្ជមាន​ ជា​កត្តា​ដ៏​សំ​ខាន់​ជួយ​ដល់​កង​កម្លាំង​នគរ​បាល​ ក្នុង​ការ​តស៊ូ​បង្ការ​ទប់​ស្កាត់​នូវ​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​

បុគ្គល​ដែល​បាន​ស្ងើច​សរ​សើរ​ក្នុង​ថ្ងៃ​ជួប​ជុំ​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។​

បច្ចុប្បន្ន​ ខេត្ត​វិញ​ឡុង​មាន​ទម្រង់​ចំ​នួន​ ៤៨ ត្រូវ​បាន​ចង្អុល​ការ​ ណែនាំ​កសាង​ និង​បន្ត​រក្សា​សកម្ម​ភាព​។​ ទម្រង់​ល្អ​ៗ​និង​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន​ត្រូវ​បាន​ពង្រីក​យ៉ាង​ទូលំ​ទូលាយ​ បំ​ផុត​គឺ​ទម្រង់​ “ពង្រីក​តួនា​ទី​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់​ ថ្កោល​ទោស​បទ​ល្មើស​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ធានា​ភាព​សុខ​សាន្ត​”។​ កាល​ពី​ខែតុលា​ ឆ្នាំ​ ២០២០ ឃុំ​តឹង​មី (ស្រុក​ត្រា​អូង​) បាន​បង្កើត​ និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ទម្រង់​នេះ​។​ រយៈ​ពេល​ ២ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​មក​ទល់​ពេល​នេះ​ ឃើញ​ថា​ទម្រង់​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​ ជន​រួម​ជាតិ​ខ្មែរ​ខិត​ខំ​ប្រឹង​ប្រែង​ប្រ​កប​ការ​ងារ​រក​ស៊ី​ ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែបាន​លើក​កម្ពស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ គ្រួ​សារ​ជា​ច្រើន​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ មាន​ជីវ​ភាព​ធូរ​ធារ។​

គណៈ​កម្ម​ការ​វត្ត​នានា​ បាន​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ សកម្ម​ចលនា​ពុទ្ធ​បរិស័ទ​ធ្វើ​ល្អ​ការ​ងារ​សង្គម​ បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​និង​កសាង​ស្ពាន​។​ អនុសេនីយ៍​ឯក​ ឡេ​ហុង​វិញ​ ប្រ​ធាន​នគរ​បាល​ឃុំ​តឹង​មី ឱ្យ​ដឹង​៖ “ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ តែង​សកម្ម​ចូល​រួម​បង្ការ​បង្រ្កាប​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ និង​ផ្ដល់​ដំណឹង​មាន​តម្លៃ​ជា​ច្រើន​ដល់​កម្លាំង​នគរ​បាល​។​ សន្តិ​សុខ​នយោ​បាយ​នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​បាន​រក្សា​លំ​នឹង​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​បាន​ធានា​។​ ស្ថាន​ភាព​បទ​ល្មើស​ បាប​គ្រោះ​សង្គម​ ថយ​ចុះ​ជាង​ ៥០%”។​

ចាប់​ពីដើម​ឆ្នាំ​ ២០២២ មក​ទល់​ពេល​នេះ​ នគរ​បាល​ស្រុក​តាម​ប៊ិញ បាន​ទទួល​ដំណឹង​ ថ្កោល​ទោស​ពី​បទ​ល្មើស​ជាង​ ១០០ ដំណឹង​ បោស​សម្អាត​បាន​ជាង​ ៨០ ករណី​ ដោយ​មាន​មុខ​សញ្ញា​ បាប​គ្រោះ​សង្គម​ជាង​ ៥៤០ នាក់​។​ លោក​ថាច់​ផាន់ ជាប្រ​ជា​ជន​មួយ​រូប​ស្នាក់​នៅ​ភូមិ​កណ្តាល​ (ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ) ឱ្យ​ដឹង​៖ “កង​កម្លាំង​នគរ​បាល​ភូមិ​ភាគ​ដើរ​ល្បាត​រាល់​យប់​ ខ្ញុំ​មាន​អា​រម្មណ៍​សុវត្ថិ​ភាព​ ម៉្យាង​ពេល​យប់​មាន​អំ​ពូលភ្លើ​ង​បំ​ភ្លឺ​ផ្លូវ​ ការ​ចរាចរណ៍​ក៏​មាន​ភាព​ងាយ​ស្រួល​”។​

វរសេនីយ៍​ទោ ង្វៀង​វ៉ាន់​ហុង​ ប្រ​ធាន​ក្រុម​កសាង​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៃ​នគរ​បាល​ស្រុក​តាម​ប៊ិញ ឱ្យ​ដឹង​៖ អង្គ​ភាព​បាន​អនុវត្ត​នូវ​ភារ​កិច្ច​សំ​ខាន់​ ៗ​ កម្មា​ភិបាល​តែង​ច្បាម​ភូមិ​សាស្រ្ត​ និង​សហ​ការ​ជា​មួយ​នឹង​គណៈ​ចង្អុល​ការ​ឃុំ​ ឃោ​សនា​ចលនា​ប្រ​ជា​ជន​ ក្តាប់​ច្បាស់​ពី​ឧបាយ​កល​របស់​ជន​ល្មើស​ដើម្បី​មាន​វិធាន​ការ​បង្ការ​ទប់ស្កាត់​ ទន្ទឹម​នឹង​នោះ​ ពង្រីក​ប្រ​សិទ្ធ​ភាព​តួនាទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ រួម​គ្នា​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អនុវត្ត​ល្អ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៅ​ភូមិ​ភាគ​៕​

       យោង​៖ កាសែត​នគរ​បាល​ប្រ​ជា​ជន​-វិមាន​

ចែករំលែកអត្ថបទ