ខេត្តសុកត្រាំង បានផ្តោតការយកចិត្តទុកវិនិយោគកសាងមូលដ្ឋានសុខាភិបាល មន្ទីរពេទ្យ ផ្គត់ផ្គង់គ្រឿងបរិក្ខារទំនើបៗ និងបណ្តុះបណ្តាលប្រភពធនធានមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពប្រជាជនកាន់តែល្អប្រសើរ។
ខេត្តសុកត្រាំងកំពុងពន្លឿនល្បឿនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-១៩ ដល់ប្រជាជន។
ទូទាំងខេត្តមានមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ ១ មន្ទីរពេទ្យរដ្ឋចំនួន ៥ មន្ទីរពេទ្យឯកជនចំនួន ៣ មជ្ឈមណ្ឌលសុខាភិបាលថ្នាក់ស្រុកចំនួន ១១ ដោយមានគ្រែសម្រាកព្យាបាល សរុបជាង ៣.៨០០គ្រែ។ អង្គភាពទាំងនេះ បានវិនិយោគមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារនិងប្រភពធនធានមនុស្ស ដើម្បីធានាអនុវត្តល្អភារកិច្ចមុខជំនាញនៅភូមិភាគ។ ផ្នែកខាងសុខាភិបាលមូលដ្ឋាន ទូទាំងខេត្តមានមន្ទីរពហុព្យាបាលថ្នាក់តំបន់ ១ ដំណាក់សុខាភិបាល ឃុំ សង្កាត់ ទីប្រជុំជនចំនួន ១០៩ ក្នុងនោះ ដំណាក់សុខាភិបាលឃុំសម្រេចបទដ្ឋានជាតិ ១០០%។ នៅតាមមន្ទីរពេទ្យពហុព្យាបាល វេជ្ជបណ្ឌិតឯកទេស បានផ្ទេរជោគជ័យនូវកញ្ចប់បច្ចេកទេសខ្ពស់ៗពីមន្ទីរពេទ្យមានមុខជំនាញខ្ពស់ ដូច៖ បច្ចេកទេសអន្តរាគមន៍សរសៃឈាមបេះដូង បច្ចេកទេសអន្តរាគមន៍សរសៃប្រសាទ និងឆ្លុះអេកូសន្លាក់ជង្គង់ បច្ចេកទេសផ្លាស់សន្លាក់ត្រគាក។ល។ តាមរយៈនោះ បានជួយសង្គ្រោះដល់អ្នកជំងឺធ្ងន់ជាច្រើននាក់ឆ្លងផុតពីគ្រោះថ្នាក់។ លោកថាច់ចម្រើន ឱ្យដឹង៖ “អាស្រ័យមន្ទីរពេទ្យពហុព្យាបាលខេត្តអនុវត្តបច្ចេកទេសជឿនលឿនក្នុងការអន្តរាគមន៍សរសៃឈាមបេះដូង ដូច្នេះ ទើបសង្គ្រោះខ្ញុំឱ្យរស់ឡើងវិញ។ ឥឡូវនេះ សុខភាពខ្ញុំធម្មតា ខ្ញុំពិតជាសប្បាយចិត្តនិងអរគុណក្រុមគ្រូពេទ្យយ៉ាងក្រៃលែង”។
កម្មាភិបាលសុខាភិបាលនៃមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង ខ្នះខ្នែងក្នុងការពិនិត្យព្យាបាល ថែទាំសុខភាពប្រជាជន។
យោងតាមប្រសាសន៍វេជ្ជបណ្ឌិត ត្រឹងវ៉ាន់ខាយ នាយករងមន្ទីរសុខាភិបាលខេត្តសុកត្រាំង ឱ្យដឹង៖ បច្ចុប្បន្ន ផ្នែកសុខាភិបាលខេត្តសុកត្រាំង ត្រូវបានវិនិយោគនិងបង្កើនកម្រិតលើគ្រប់ផ្នែក ឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពជូនប្រជាជន។ លេចធ្លោបំផុត គឺការបណ្តុះបណ្តាលនិងអភិវឌ្ឍប្រភពធនធានមនុស្ស ផ្នែកសុខាភិបាល ត្រូវបានខេត្តផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ទូទាំងខេត្តមានកម្មាភិបាល បុគ្គលិកពេទ្យជាង ៤.០០០ នាក់ ក្នុងនោះ មានវេជ្ជបណ្ឌិតចំនួន ១.០០០ នាក់ (វេជ្ជបណ្ឌិត ៨,៣ នាក់/ម៉ឺនប្រជាជន)។ ទន្ទឹមនឹងនោះ ផ្នែកសុខាភិបាលបានផ្សព្វផ្សាយនូវវិធានការជាច្រើន ដើម្បីកាត់បន្ថយការហួសចំណុះដល់មន្ទីរពេទ្យថ្នាក់លើ ដូច៖ លើកកម្ពស់ស្មារតី អាកប្បករិយាបម្រើការងាររបស់កងជួរក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត អនុវត្តបច្ចេកទេសថ្មី ទំនើប ក្នុងការពិនិត្យ ព្យាបាលជំងឺ។ល។ ពិសេស ក្នុងការបង្ការ ប្រឆាំងជំងឺ COVID-១៩ ផ្នែកសុខាភិបាលបានអនុវត្តល្អតួនាទីធ្វើសេនាធិការ និងលើកជាសំណើទាន់ពេលជូនគណៈចង្អុលការ មជ្ឈមណ្ឌលបញ្ជាការបង្ការប្រឆាំង COVID -១៩ ខេត្ត រួមចំណែកអនុវត្តជោគជ័យនូវការបង្ការប្រឆាំងជំងឺ COVID-១៩ ការពារសុខភាពប្រជាជន លំនឹងជីវភាព និងស្តារឡើងវិញ ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្ត៕
យ្វីអាញ-មុនី