ក្រោយពីបានចែកចេញពីមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនិងវិទ្យាសាស្រ្តមូលដ្ឋានកាលពីឆ្នាំ ២០១២ មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូនៃសាកលវិទ្យាល័យត្រាវិញ មានការអភិវឌ្ឍឥតឈប់ឈរ។ ពោលគឺនិស្សិតក្រោយពីរៀនបញ្ចប់មានការងារធ្វើលំនឹង ក្លាយជាប្រភពធនធានមនុស្សមានគុណភាព រួមចំណែកអភិវឌ្ឍន៍តំបន់ជនរួមជាតិភាគតិចនិយាយដោយឡែក និងតំបន់វាលរាបទន្លេគឺវឡុងនិយាយរួម។
សកម្មភាពមួយចំនួនរបស់និស្សិតមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ នៃសាកលវិទ្យាល័យត្រាវិញ។ រូបថត៖ សាលាផ្ដល់ជូន
តាមប្រសាសន៍មហាបរិញ្ញា យ៉ីបវ៉ាន់ថៀង នាយការិយាល័យនៃមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ បច្ចុប្បន្ន មហាវិទ្យាល័យមាននិស្សិត ៥៧៦ នាក់ រៀនកម្រិតមហាវិទ្យាល័យលើមុខវិជ្ជាផ្សេងៗដូច៖ គរុកោសល្យអក្សរសាស្រ្តខ្មែរ គរុកោសល្យអក្សរសាស្រ្ត ភាសាខ្មែរ សម្ដែងឧបករណ៍ភ្លេងប្រពៃណី តន្រ្តីវិទ្យា វប្បធម៌វិទ្យា សាសនាវិទ្យា គ្រប់គ្រងសណ្ឋាគារ គ្រប់គ្រងសេវាកម្មទេសចរណ៍ គ្រប់គ្រងភោជនីយដ្ឋាននិងសេវាកម្មម្ហូបអាហារនិងផ្នែកឧត្តមសិក្សា ២ មុខវិជ្ជា នោះគឺទ្រឹស្តីនិងវិធីសាស្រ្តបង្ហាត់បង្រៀនវិញ្ញាសាអក្សរសាស្រ្តនិងវប្បធម៌វិទ្យា។ អនុវត្តកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំ មហាវិទ្យាល័យភាសា-វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ បានបង្កើតគេហទំព័រព័ត៌មានអំពីសកម្មភាពនិងឧទ្ទេសនាម ដើម្បីសិស្សវិទ្យាល័យទូទាំងប្រទេសបានជ្រាបនូវមុខវិជ្ជាបណ្តុះបណ្តាល និងការជម្រើសសិស្សចូលរៀនសាកលវិទ្យាល័យត្រាវិញ។ លោកគ្រូថាច់សុផន អនុប្រធានផ្នែកមុខវិជ្ជាគរុកោសល្យ អក្សរសាស្រ្ត និងភាសាខ្មែរនៃមហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ ឱ្យដឹងបន្ថែម៖ សាកលវិទ្យាល័យត្រាវិញ បានទំនាក់ទំនង ឧទ្ទេសនាមអំពីមុខវិជ្ជាបណ្តុះបណ្តាលផ្សេងៗ ដល់សិស្សប្រទេសកម្ពុជាផងដែរ។
មុខវិជ្ជាមួយក្នុងចំណោមមុខវិជ្ជាដាច់ដោយឡែកនៃមហាវិទ្យាល័យភាសា- វប្បធម៌- វិចិត្រសិល្បៈខ្មែរណាមបូ ដែលទាក់ទាញសិស្សដាក់ពាក្យជម្រើសចូលរៀន នោះគឺគរុកោសល្យភាសាខ្មែរនិងគរុកោសល្យអក្សរសាស្រ្តខ្មែរ។ និស្សិត ថាច់ធីសុនីតា កំពុងរៀនឆ្នាំទី ២ មុខវិជ្ជាភាសាខ្មែរ ឱ្យដឹង៖ “ក្រៅពីមានចំណូលចិត្តខាងភាសានិងអក្សរសាស្រ្តជនជាតិខ្លួន ទៅអនាគតខ្ញុំថែមទាំងមានបំណងចង់ក្លាយជាអ្នកបកប្រែទៀតផង។ ភាគច្រើនបងៗដែលរៀនវិទ្យាល័យមុនខ្ញុំ ឬនៅក្នុងភូមិស្រុកជាមួយគ្នា ក្រោយពីប្រឡងយកសញ្ញាបត្រជំនាញគរកោសល្យភាសាខ្មែរនិងអក្សរសាស្រ្តខ្មែររួច តែងមានការងារធ្វើលំនឹង”។
រយៈពេលកន្លង សាលាបឋមសិក្សានីមួយៗ តំបន់មានជនរួមជាតិខ្មែររស់នៅកុះករបានផ្សព្វផ្សាយបង្រៀនអក្សរខ្មែរដល់សិស្សជនជាតិផងដែរ។ ថ្វីដ្បិតដូច្នោះក្តី សាលានីមួយៗតែងជួបការលំបាក ពីព្រោះនៅខ្វះគ្រូបង្ហាត់បង្រៀន។ អាស្រ័យហេតុនោះ ក្រោយពីប្រឡងយកសញ្ញាបត្រ និស្សិតគរុកោសល្យភាសាខ្មែរត្រូវបានបញ្ជូនទៅបម្រើការងារនៅតាមសាលាតំបន់ជនជាតិ។ លោកគ្រូង្វៀងតឹងលឹក នាយកសាលាបឋមសិក្សាថាច់ធា ឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង ឱ្យដឹង៖ “ក្រោយពីបានបញ្ជូនគ្រូបង្រៀនដែលមានសញ្ញាបត្រគរុកោសល្យភាសាខ្មែរចុះមកបម្រើការងារ សាលាក៏បានរៀបចំបង្រៀនអក្សរខ្មែរដល់សិស្សានុសិស្សថ្នាក់ទី១ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាណាព្យាបាលសិស្សទៀតផង”៕
ហាថាញ-លីសៀ