សេចក្តីព្រាងច្បាប់ដីធ្លីវិសោធនកម្ម ជំនួសច្បាប់ដីធ្លីឆ្នាំ ២០១៣ មានចំណុចថ្មីៗមួយចំនួន ដូច៖ ចោលខ្ទង់តម្លៃដី; វិសោធនកម្មបទប្បញ្ញត្តិស្តីពីការចុះបញ្ជីដីធ្លី ផ្តល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី កម្មសិទ្ធិលើផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗភ្ជាប់ជាមួយដី; បំពេញបន្ថែមបទប្បញ្ញត្តិអំពីរយៈពេលប្រើប្រាស់ដី។ល។
ប្រជាជនមកចុះកិច្ចសន្យាផ្ទេរកម្មសិទ្ធិប្រើប្រាស់ដីធ្លី នៅការិយាល័យសាការី ត្រឹងង៉ុកចៀង ខណ្ឌនិញកេវ ក្រុងកឹងធើ។
វិសោធនកម្មបទប្បញ្ញត្តិស្តីពីការចុះបញ្ជីដីធ្លី និងផ្តល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី
ក្រៅពីខ្លឹមសារដែលរក្សាដូចច្បាប់ដីធ្លីឆ្នាំ ២០១៣ សេចក្តីព្រាងច្បាប់ដីធ្លីបានវិសោធនកម្ម និងបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីខ្លឹមសារ និងតួនាទីនៃសំណុំលិខិតសុរិយោដីក្នុងការគ្រប់គ្រងដីធ្លី ត្រង់មាត្រា ១០៧ នៃច្បាប់ដីធ្លី។ ភារកិច្ច បង្កើត ធ្វើបច្ចុប្បន្នភាព និងទាញយកសំណុំលិខិតសុរិយោដីត្រង់ប្រការ ១ មាត្រា ១០៩ នៃសេចក្តីព្រាងច្បាប់។ វិសោធនកម្ម ដើម្បីបែងចែកច្បាស់លាស់សិទ្ធិទទួលស្គាល់កម្មសិទ្ធិប្រើប្រាស់ចំពោះមុខសញ្ញាទាំងឡាយ និងការទទួលខុសត្រូវរបស់អង្គការសេវាកម្មសាធារណៈចំពោះការផ្តល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី ជាក់ស្តែងគឺ៖ ធ្វើឱ្យសុក្រឹតបទប្បញ្ញត្តិស្តីពីការទទួលស្គាល់កម្មសិទ្ធិចំពោះគ្រួសារ បុគ្គលដែលមិនមានក្រដាសស្នាមនៅចំណុច A, B ប្រការ ២ និងប្រការ ៣ មាត្រា ១១៥ នៃសេចក្តីព្រាងច្បាប់; វិសោធនកម្ម និងបំពេញបន្ថែមបញ្ហាជាប់ជំពាក់ និងភាពមិនគ្រប់គ្រាន់ក្នុងដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដីធ្លី។ល។
ចោលខ្ទង់តម្លៃដី កែតម្រូវបទប្បញ្ញត្តិស្តីពីតារាងតម្លៃដី និងតម្លៃដីជាក់ស្តែង
សេចក្តីព្រាងច្បាប់ដីធ្លីវិសោធនកម្មបានចោលខ្ទង់តម្លៃដី។ វិសោធនកម្មបទប្បញ្ញត្តិស្តីពីតារាងតម្លៃដីនៅប្រការ ២ ចំណុច c, d ប្រការ ៣ ប្រការ ៤ នៃមាត្រា ១៣០ និងតម្លៃដីជាក់ស្តែង។ ជាមួយគ្នានេះ បានកំណត់យ៉ាងហ្មត់ចត់អំពីក្រុមប្រឹក្សាវាយតម្លៃពីតម្លៃដីធ្លីនៅប្រការ ១ ចំណុច e ប្រការ ២ និងប្រការ ៣ មាត្រា ១៣១ នៃសេចក្តីព្រាងច្បាប់។
បំពេញបន្ថែមករណីដកហូតដី
សេចក្តីព្រាងច្បាប់ដីធ្លី វិសោធនកម្ម និងបំពេញបន្ថែមបណ្តាករណីដកហូតដី៖ កសាងគ្រឹះស្ថានពិនិត្យនិងព្យាបាលជំងឺរបស់កងកម្លាំងប្រដាប់អាវុធប្រជាជន; សាងសង់ផ្ទះសំណាក់របស់កងកម្លាំងប្រដាប់អាវុធប្រជាជន; ដីដែលបានប្រគល់ ឬឱ្យជួលមិនសមស្របតាមផែនការមេ និងផែនការប្រើប្រាស់ដីធ្លីដែលបានប្រកាស ឬប្រកាសជាចំហនៅពេលប្រគល់ដីឬឱ្យជួលដី។ ដកហូតដីឡើងវិញក្នុងករណីដែលបញ្ចប់គម្រោងតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការវិនិយោគ ហើយមិនមែនជាករណីផ្ទេរកម្មសិទ្ធិ ប្រើប្រាស់ដីនិងលក់ទ្រព្យសម្បត្តិភ្ជាប់ជាមួយដីតាមបទប្បញ្ញត្តិច្បាប់។ ទន្ទឹមនឹងនោះ ក៏បានធ្វើវិសោធនកម្ម និងកំណត់លម្អិតជាងទៀតក្នុងករណីដកហូតដីដែលបានចែងក្នុងច្បាប់ដីធ្លីឆ្នាំ ២០១៣។
បំពេញបន្ថែមបទប្បញ្ញត្តិ ស្តីពីរយៈពេលប្រើប្រាស់ដី
សេចក្តីព្រាងច្បាប់ដីធ្លី បានធ្វើវិសោធនកម្មនិងបំពេញបន្ថែមបទប្បញ្ញត្តិ ស្តីពីរយៈពេលប្រើប្រាស់ស្ថិរភាពនិងយូរអង្វែងចំពោះ៖ ដីព្រៃផលិតកម្ម ប្រគល់ឱ្យសហគមន៍ប្រជាជន អង្គភាពប្រដាប់អាវុធ និងគណៈអភិបាលព្រៃ ត្រង់ប្រការ ៣ មាត្រា ១៤០ នៃសេចក្តីព្រាងច្បាប់។
ការប្រគល់ដី និងឱ្យជួលដីសំខាន់គឺតាមរយៈការដេញថ្លៃ និងដេញថ្លៃគម្រោង
សេចក្តីព្រាងច្បាប់ដីធ្លី វិសោធនកម្មបានកំណត់ច្បាស់លាស់អំពីការដេញថ្លៃកម្មសិទ្ធិប្រើប្រាស់ដីធ្លី ការដេញថ្លៃគម្រោងដែលប្រើប្រាស់ដី។ រឹតបន្តឹងនិងកំណត់យ៉ាងហ្មត់ចត់បណ្តាករណីប្រគល់ដី ឬឱ្យជួលដីដោយមិនមានការដេញថ្លៃកម្មសិទ្ធិប្រើប្រាស់ដីធ្លី ឬការដេញថ្លៃគម្រោងដែលប្រើប្រាស់ដីធ្លីត្រង់មាត្រា ៦៣ និងមាត្រា ៦៤។ ការធ្វើវិសោធនកម្មនិងបំពេញបន្ថែមបទប្បញ្ញត្តិនេះ បានបង្កលក្ខណសម្បត្តិ ជូនអង្គការនិងបុគ្គលបានកៀតជិតដីធ្លីប្រកបដោយតម្លាភាពយុត្តិធម៌ និងពង្រីកប្រភពធនធានដីធ្លីឱ្យបានពេញលេញ៕
យោងតាមកាសែតកឹងធើភាសាវៀត-បកប្រែ៖ សុផន