ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/08/2022 - 15:28

អា​ង​យ៉ាង​ ថវិកា​ប្រ​មាណ​ ២៨៧ ពាន់​លាន​ដុង​ អនុ​វត្ត​ ៧ គម្រោង​ក្នុង​កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរ​ភាព​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​អា​ង​យ៉ាង​ មាន​សេច​ក្ដី​សម្រេច​ដាក់​ចេញ​ផែន​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​នៅ​ខេត្ត​អាង​យ៉ាង​ ដំណាក់​កាល​ ២០២១-២០២៥ (ហៅ​កាត់​ថា​ កម្ម​វិធី​)។​

របរ​រម្ងាស់​ស្ករ​ត្នោត​របស់​ជន​ជាតិ​ខ្មែរ​នៅ​ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​។​

យោង​តាម​កម្ម​វិធី​ ខេត្ត​អាង​យ៉ាង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ចំ​នួន​ ៧ ដោយ​សរុប​ទុន​ អប្ប​បរមា​ប្រ​មាណ​ ២៨៧ ពាន់​លាន​ដុង​។​ ជាក់​ស្ដែង​ មាន​ដូច​ជា​៖ ឧបត្ថម្ភ​វិនិ​យោគ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​ស្រុក​ក្រី​ក្រ; ពិពិធកម្ម​មុខ​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិត អភិ​វឌ្ឍន៍​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ; ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម​ កែ​លម្អ​អា​ហា​រូបត្ថម្ភ; អភិ​វឌ្ឍន៍​អប់រំ​វិជ្ជា​ជីវៈ ការ​ងារ​ធ្វើ​ប្រ​កប​ដោយ​ចីរភាព​; ឧបត្ថម្ភ​ផ្ទះ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ លើ​ភូមិ​សាស្រ្ត​ស្រុក​ក្រី​ក្រ; សារ​គមនាគមន៍​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រអំ​ពី​ព័ត៌​មាន​; បង្កើន​សមត្ថ​ភាព​និង​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​កម្ម​វិធី​។​

ការ​អនុវត្ត​កម្ម​វិធី​ រហូត​ដល់​ឆ្នាំ​ ២០២៥ ខេត្ត​អាង​យ៉ាង​ខិត​ខំ​ប្រឹង​ប្រែង​៖ អត្រា​គ្រួ​សារ​ក្រី​ក្រ​តាម​បទ​ដ្ឋាន​ក្រី​ក្រពហុ​ទិស​ កាត់​បន្ថយ​មធ្យម​ភាគ​ពី ១-១,២%/ឆ្នាំ​។​ អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​កាត់​បន្ថយ​ពី ៣-៤%/ឆ្នាំ​។​ រហូត​ដល់​ចុង​ឆ្នាំ​ ២០២៥ ស្រុក​ក្រី​ក្រ​ចាក​ផុត​ពីស្ថាន​ភាព​ក្រី​ក្រ ការ​លំ​បាក​ខ្លាំង​; អត្រា​គ្រួ​សារ​ក្រី​ក្រ នៅ​ស្រុក​ក្រី​ក្រកាត់​បន្ថយ​មធ្យម​ភាគ​ ២%/ឆ្នាំ​។​

គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ពីភាព​ក្រី​ក្រ (ក្នុង​រង្វង់​ ៣៦ ខែ រាប់​ត្រឹម​ពេល​គ្រួ​សារ​ត្រូវ​បាន​ថ្នាក់​មាន​សមត្ថ​កិច្ច​ទទួល​ស្គាល់​ចាក​ផុត​ពីភាព​ក្រី​ក្រ) ភូមិ​សាស្រ្ត​ខេត្ត​អាង​យ៉ាង​ គឺ​មុខ​សញ្ញា​ចម្បង​ក្នុង​ការ​អនុវត្ត​កម្ម​វិធី​។​ ក្រៅ​ពី​នោះ​ ខេត្ត​អាង​យ៉ាង​ អា​ទិភាព​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រជន​ជាតិ​ភាគ​តិច​ គ្រួ​សារ​ក្រី​ក្រ​ដែល​មាន​សមាជិក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍; កុមារ​ ជន​ពិ​ការ​ ស្រ្តីស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ពីភាព​ក្រី​ក្រ; ស្រុក​ក្រី​ក្រ។ល។​ ៕​

                               ថាញ់​ឡុង​ - ថាច់​ធី

ចែករំលែកអត្ថបទ