នៅឃុំដាយអឹង ២ ស្រុកត្រឹងដេ តែងបានផ្នែកអប់រំខេត្តសុកត្រាំង ផ្តោតការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ បំពាក់ឧបករណ៍បម្រើការបង្ហាត់បង្រៀន បានរួមចំណែកលើកកម្ពស់គុណភាព បណ្តុះបណ្តាលនៅតំបន់ជនរួមជាតិខ្មែរ។
ថ្នាក់រៀននៅសាលាបឋមសិក្សាដាយអឹង ២A។
តាមប្រសាសន៍លោកផាងមាញ់លៀក ប្រធានគណៈកម្មាធិការប្រជាជនឃុំដាយអឹង ២៖ លើភូមិសាស្រ្តឃុំមានជនរួមជាតិខ្មែររស់នៅជាង ៥៤% ម្ល៉ោះហើយតែងបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់វិនិយោគដល់ការអប់រំ។ បច្ចុប្បន្ន ទីតាំងសាលាទាំង ៤ ចាប់ពីកម្រិតមតេ្តយ្យដល់អនុវិទ្យាល័យនៅលើភូមិសាស្រ្តសុទ្ធសឹងតែសម្រេចបទដ្ឋានជាតិ។ ពេលកម្រិតវិជ្ជារបស់ជនរួមជាតិបានលើកកម្ពស់ រាល់ការចលនារបស់ភូមិភាគក៏មានការអភិវឌ្ឍដែរ។ ក្នុងអំឡុងប៉ុន្មានឆ្នាំជិតៗនេះ ទន្ទឹមនឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ បំពាក់ឧបករណ៍បម្រើការបង្ហាត់បង្រៀននិងរៀន ឃុំក៏បានសំណូមពរសាលារៀននានា បង្កលក្ខណៈដល់គ្រូបង្រៀន រៀនសូត្រលើកកម្ពស់កម្រិតវិជ្ជា ដើម្បីសម្រេចនិងលើសបទដ្ឋាន ឆ្លើយតបតម្រូវការផ្លាស់ថ្មីវិធីសាស្រ្តបង្ហាត់បង្រៀនតាមកម្មវិធីអប់រំចំណេះទូទៅថ្មី។
សិស្សសាលាបឋមសិក្សាដាយអឹង ២A។
សាលាបឋមសិក្សាដាយអឹង ២A ជាសាលាមួយមានសិស្សជនរួមជាតិជាង ៩៧%។ អ្នកគ្រូឡឹមធីអុក គ្រូបង្រៀនថ្នាក់ទី១ របស់សាលា ឱ្យដឹង៖ “ពេលសាលាសម្រេចបទដ្ឋានជាតិ គឺបានវិនិយោគកសាងថ្មី បានបំពាក់ឧបករណ៍ទំនើបៗបម្រើដល់ការបង្ហាត់បង្រៀន។ បច្ចុប្បន្ន បន្ទប់រៀនសុទ្ធតែមានទូរទស្សន៍តភ្ជាប់បណ្តាញអីុនធឺណិត ហេតុនោះគ្រូបង្រៀនសុទ្ធតែមានកុំព្យួទ័រយួរដៃគ្រប់រូប ដើម្បីបញ្ចាំងបង្ហាញនូវខ្លឹមសារដែលទាក់ទងនឹងមេរៀន។ រូបភាពដែលបានបញ្ចាំងបង្ហាញ បានជួយឱ្យសិស្សសកម្មក្នុងការរៀនសូត្រ បញ្ចេញមតិ និងឆាប់យល់មេរៀន ហេតុនោះ ម៉ោងរៀនកាន់តែមានគុណភាព”។
អ្នកគ្រូត្រឹងង៉ុកយុង នាយិកាសាលាបឋមសិក្សាដាយអឹង ២A ឱ្យដឹង៖ “បច្ចុប្បន្ន គ្រូបង្រៀនទាំង ១០០% របស់សាលាមានចំណេះវិជ្ជាសម្រេចបទដ្ឋាន ហើយថ្នាក់រៀនទាំងអស់សុទ្ធតែបានរៀបចំបង្រៀន ២ ពេលក្នុងមួយថ្ងៃ ម្ល៉ោះហើយគុណភាពអប់រំរបស់សាលាតែងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ឧបករណ៍បម្រើការបង្ហាត់បង្រៀនរបស់សាលា បានផ្នែកអប់រំយកចិត្តទុកដាក់វិនិយោគឆ្លើយតបតម្រូវការបង្ហាត់បង្រៀន តាមកម្មវិធីផ្លាស់ថ្មីសៀវភៅពុម្ពរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ផ្តើមពីនោះ អត្រាសិស្សសម្រេចកិត្តិនាមសិស្សឆ្នើមកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ”៕
លីធាន-វិមាន