តាមប្រសាសន៍ បងហ្វិញតៀងយុង ប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាំង ស្រុកកើ-ដ ក្រុងកឹងធើ កងជួរកម្មាភិបាលដំណាក់សុខាភិបាលតែងអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ឱ្យ។ ពិសេស ក្នុងដំណាក់កាលនៃជំងឺ COVID-១៩ ផ្ទុះរាលដាល កម្មាភិបាលគ្រប់រូប បានខ្នះខ្នែងបម្រើការងារដោយអស់ពីចិត្តនិងមានការទទួលខុសត្រូវខ្ពស់។
កម្មាភិបាលដំណាក់សុខាភិបាលដុងថាំង ប្រចាំការ ២៤/២៤ ម៉ោង។
បងស្រីង្វៀងធីថាញ់ហៀង ប្រធានដំណាក់សុខាភិបាលឃុំដុងថាំង ឱ្យដឹង៖“ ក្នុងពេលចំណុចខ្ពស់នៃជំងឺ COVID-១៩ កម្មាភិបាល បុគ្គលិកទាំងអស់ តែងប្រចាំការនៅដំណាក់សុខាភិបាលនិងចុះទៅភូមិភាគ។ គណៈចង្អុលការបង្ការជំងឺ COVID-១៩ ឃុំដុងថាំង សន្និដ្ឋានថា ឃុំមានពលករទៅធ្វើការនៅស្រុកឆ្ងាយច្រើន ម្ល៉ោះហើយនឹងមានការវិលមកស្រុកកំណើតដើម្បីបញ្ចៀសជំងឺរាតត្បាត។ ក្នុងពេលនោះកងជួរកម្មាភិបាលពេទ្យស្តួចស្តើង ពិបាកគ្របដណ្តប់គ្រប់ភូមិ ដូច្នេះ ត្រូវសហការជិតដិតជាមួយមូលដ្ឋាន។ ទន្ទឹមនឹងនោះ ត្រូវបង្កើនការផ្សព្វផ្សាយដើម្បីឱ្យប្រជាជនយល់ដឹងអំពីជំងឺរាតត្បាត និងរួមជាមួយភូមិភាគប្រយុទ្ធប្រឆាំងជំងឺ។
បងយ័ញថាញ់ អនុប្រធានដំណាក់សុខាភិបាលដុងថាំង រំលឹកឡើង៖“ អនុវត្តតាមការណែនាំរបស់គណៈចង្អុលការ ខ្ញុំបានចាត់មកទទួលបន្ទុកនៅភូមិដែលមានជនជាតិខ្មែររស់នៅកុះករ នោះគឺដុងថាំង។ ដំណាក់កាលនោះ ខ្ញុំសហការជាមួយអង្គការមហាជនភូមិ គ្រប់គ្រងយ៉ាងហ្មត់ចត់អ្នកចេញចូលភូមិ។ ព្រមជាមួយនោះ បង្កើតក្រុមផ្ដល់ព័ត៌មានជាមួយអង្គការមហាជនភូមិនិងក្រុម COVID-១៩ ក្នុងសហគមន៍ ដើម្បីដោះដូរព័ត៌មានអំពីការចាក់វ៉ាក់សាំង និងអនុវត្តសារ ៥K ក៏ដូចក្តាប់ករណីឆ្លងជំងឺលើភូមិសាស្រ្តភូមិ ឃុំ”។
ដំណាក់សុខាភិបាលដុងថាំង សម្រេចបទដ្ឋានជាតិ។
កិច្ចសហការបានអនុវត្តយ៉ាងហ្មត់ចត់ ដូច្នេះ ការគ្រប់គ្រង់ ទប់ស្កាត់ជំងឺនៅដុងថាំងមានប្រសិទ្ធភាព។ បងស្រីយឿងធីម៉ាញ លេខាសាខាបក្ស ប្រធានភូមិដុងថាំង មានប្រសាសន៍៖ “ ដោយសារការអស់ពីចិត្ត និងទទួលបន្ទុកខ្ពស់របស់កងជួរកម្មាភិបាលដំណាក់សុខាភិបាល បានធ្វើឱ្យប្រជាជនមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្ការ ប្រឆាំងជំងឺរាតត្បាត”។ ប្រជាជននៅភូមិសាស្រ្តភូមិដុងថាំង អនុវត្តយ៉ាងម៉ឺងម៉ាត់សារ ៥K របស់ក្រសួងសុខាភិបាល។ អ្នកមីងដាវធីសុខ នៅភូមិដុងថាំង រៀបរាប់៖ “កម្មាភិបាលពេទ្យនៅទីនេះនិយាយថា៖ ខ្ញុំវ័យចាស់ ហេតុនោះប្រព័ន្ធភាពសុាំខ្សោយ ដូច្នេះ ត្រូវកាត់បន្ថយជួបប្រាស្រ័យជាមួយមនុស្សចម្លែក និងត្រូវអនុវត្តឱ្យបានល្អសារ ៥K”។
បច្ចុប្បន្ន កម្មាភិបាលដំណាក់សុខាភិបាលដុងថាំង នៅតែចាត់កម្លាំងប្រចាំការ ២៤/២៤ ម៉ោង ដើម្បីចាក់វ៉ាក់សាំងនិងពិនិត្យជំងឺជូនប្រជាជន។ បងស្រីឡេធីហ្វិញញឺ ទទួលបន្ទុកបន្ទប់ឪសថនៃដំណាក់សុខាភិបាល ឱ្យដឹង៖ “ នៅពេលឆ្លងផុតចំណុចខ្ពស់នៃជំងឺរាតត្បាត បច្ចុប្បន្ន ការងាររបស់យើងខ្ញុំ ចាត់ទុកថា បានធូរស្រាលបន្តិច។ ប៉ុន្តែ យើងខ្ញុំតែងផ្សព្វផ្សាយ ក្រើនរំលឹកដល់អ្នកជំងឺមិនត្រូវធ្វេសប្រហែសឡើយ គប្បីមានការប្រុងប្រយ័ត្ននិងចលនាអ្នករាល់គ្នាចាក់វ៉ាក់សាំងដូសជំរុញដើម្បីបង្កើនភាពសុាំ”៕
ហាថាញ-ត្រឹងរ៉ូន