មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/07/2022 - 15:37

មោទន​ភាព​ប្រ​វេណី​បដិវត្តន៍​ភូមិ​ដៃ​ទទឹង

សំ​ណង់​ស្ដូប​រំលឹក​ប្រ​វេណី​បដិវត្តន៍​ជន​ជាតិ​ខ្មែរ​ភូមិ​ដៃ​ទទឹង (ស្ដូប​រំលឹក​) ស្ថិត​នៅ​ឃុំ​តឹប​ង៉ាយ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ បាន​សម្ពោធ​នៅ​ថ្ងៃ​ទី ៣០ ខែ​មិថុនា​ ឆ្នាំ​ ២០១៦។​ សំ​ណង់​បាន​ចា​រឹក​ពីស្នា​ដៃ​រួម​ចំ​ណែក​របស់​ជន​រួម​ជាតិ​ខ្មែរ​ចំ​ពោះ​បដិវត្ត​ន៍ និង​ជាមោទន​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​៘

សាខា​បក្ស​ ៥ ក្រោម​ឱវាទ​បក្ខ​ភាគ​កាសែត​កឹង​ធើ​រៀប​ចំ​អុជ​ធូប​ ថ្វាយ​កម្រ​ង​ផ្កា​នៅ​ស្ដូប​រំលឹក​ប្រ​វេណី​បដិវត្តន៍​ជន​ជាតិ​ខ្មែរ​ភូមិ​ដៃ​ទទឹង។​

សាខា​បក្ស​ ៥ ក្រោម​ឱវាទ​បក្ខ​ភាគ​កាសែត​កឹង​ធើ ថត​រូប​អនុ​ស្សាវ​រីយ៍​ជា​មួយ​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​នៅ​ស្ដូប​រំលឹក​ប្រ​វេណី​បដិវត្តន៍​ជន​ជាតិ​ខ្មែរ​ភូមិ​ដៃ​ទទឹង។​

ភូមិ​ដៃ​ទទឹង ត្រូវ​បាន​ចាត់​ជា​ដើម​កំ​ណើត​បដិវត្តន៍​គំ​រូ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។​ ពី​ព្រោះ​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ នៅ​ទីនេះ​ បាន​កកើត​ជា​ចលនា​បដិវត្តន៍ និង​រីក​សាយ​ភាយ​គ្រប់​ទិស​ទី​ ទន្ទឹម​នឹង​នោះ​ ប្រ​សូត្រ​បាន​កុល​បុត្រ​ឆ្នើម​ជា​ច្រើន​សម្រាប់​បក្ស​។​ បច្ចុប្បន្ន​ ទូទាំង​ភូមិ​មាន​ ៤១៤ គ្រួ​សារ​ ដោយ​មាន​មនុស្ស​ជាង​ ១.៨១៥ នាក់​; ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​មាន​ប្រ​មាណ ៩៨% ។​ ភូមិ​មាន​វីរ​មាតា​វៀត​ណាម​ ១១ រូប​ វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ ១ រូប​ គ្រួ​សារ​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ ៦ គ្រួ​សារ​ និង​គ្រួ​សារ​មាន​យុទ្ធ​ជន​ពលី​ ៧០ គ្រួ​សារ​ ។​ ពិសេស​ ភូមិ​មាន​សម​មិត្ត​ ៣ រូប​ដែល​ជា​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​ ជាអតីត​សមាជិក​មជ្ឈិម​បក្ស​។​ “ស្ដូប​រំលឹក​ត្រូវ​បាន​កសាង​នៅ​ភូមិ​ដៃ​ទទឹង។​ នេះ​គឺ​ជាឆន្ទៈ​ និង​បំ​ណង​ប្រាថ្នា​របស់​កម្មា​ភិបាល​ បញ្ញ​វន្ត​ ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ដៃ​ទទឹង។​ ស្ដូប​រំលឹក​មិន​ត្រឹម​តែ​ជា​ក្តី​មោទនៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​សំ​ណង់​អប់រំ ប្រ​វេណី​សាម​គ្គី​ ប្រ​វេ​ណី​បដិវត្តន៍​ដ៏​អង់​អាច សម្រាប់​ប្រ​ជា​ជន​ខ្មែរ​ភូមិ​ដៃ​ទទឹង​និយាយ​ដោយ​ឡែក​ ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​និយាយ​រួម​។​ ពី​ជំ​នាន់​មួយ​ទៅ​ជំនាន់​មួយ​ ជន​រួម​ជាតិ​ខ្មែរ​ភូមិ​ដៃ​ទទឹង តែង​ពង្រីក​ប្រ​វេណី​បដិវត្តន៍​ដ៏​ត្រចះ​ត្រចង់​របស់​បុព្វ​បុរស​ជានិច្ច​”-លោក​ថាច់​រុង លេខា​សាខា​បក្ស​ភូមិ​ដៃ​ទទឹង​បាន​ចែក​រំលែក​ដូច្នេះ​។​

តាម​ប្រ​សាសន៍​ លោក​ថាច់​រុង ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​និង​ការ​ខិត​ខំ​ដោយ​ខ្លួន​ឯង​ ឃើញ​ថា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ មាន​ការ​ឈាន​ឡើង​ឥត​ឈប់​ឈរ​ និង​ការ​រួម​វិភាគ​ទាន​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។​ ដូច​កាល​ពី​ឆ្នាំ​ ២០១៦ កាល​សម្ពោធ​ស្ដូប​រំលឹក​ ទូទាំង​ភូមិ​មាន​ប្រ​ជា​ជន​ខ្មែរ​ក្រី​ក្រ ២៨ គ្រួ​សារ​ មក​ទល់​ពេល​នេះ​ នៅ​តែ ៦ គ្រួ​សារ​ប៉ុណ្ណោះ​។​

ស្ដូប​រំលឹក​ត្រូវ​បាន​កសាង​ស្ថិត​ក្នុង​បរិវេណ​វត្ត​ដៃ​ទទឹង។​ ក្នុង​ឱកាស​ឬ​ពិធី​បុណ្យ​ផ្សេង​ៗ​ មាន​បុណ្យ​ចូល​ឆ្នាំ​ ជាពិសេស​គឺ​ទិវា​យុទ្ធ​ជន​ពលី​ថ្ងៃ​ទី ២៧ ខែ​កក្ក​ដា​ ៘ តែង​មាន​គណៈ​ប្រតិភូ​ជា​ច្រើន​ក្នុង​និង​ក្រៅ​ខេត្ត​ បាន​មក​អុជ​ធូប​ ដាក់​កម្រ​ង​ផ្កា​នៅ​ស្ដូប​រំលឹក​នេះ​។​ ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ស៊ុង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ដៃ​ទទឹង មាន​ថេរ​ដី​កា​៖ “តាំង​ពី​សម្ពាធ​សំ​ណង់​ស្ដូប​រំលឹក​មក​ទល់​ពេល​នេះ​ វត្ត​មាន​ព្រះ​ចៅ​អធិ​ការ​ ២ ជំនាន់​មក​ហើយ​។​ ទោះ​បី​ស្ថិត​ក្នុង​កាលៈ​ទេសៈ​ណាក៏​ដោយ​ វត្ត​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ទាញ​យក​ផល​ប្រើ​ប្រាស់​ និង​ថែ​រក្សា​ការ​ពារ​សំ​ណង់​ជា​និច្ច​៘ វត្ត​ដៃ​ទទឹង​មាន​មោទន​ភាព​ណាស់​ ខណៈ​ដែល​ស្តូប​រំលឹក​ត្រូវ​បាន​កសាង​ក្នុង​បរិវេណ​វត្ត​។​ ដ្បិត​អី​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​និយាយ​រួម​ វត្ត​ដៃ​ទទឹងនិយាយ​ដោយ​ឡែក​ គឺ​ជា​កន្លែង​សកម្ម​ភាព​សាសនា​ សកម្ម​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ស្ដូប​រំលឹក​ត្រូវ​បាន​កសាង​នៅ​កន្លែង​ស្ងប់​ស្ងាត់​ក្នុង​បរិវេណ​វត្ត​ សម្តែង​នូវ​ការ​ដឹង​គុណ​ “ផឹកទឹក​នឹក​ប្រ​ភព​” ផង​ ដើម្បី​អប់​រំប្រ​វេណី​បដិវត្តន៍​ដល់​យុវ​វ័យ​សព្វ​ថ្ងៃ​ និង​ជំនាន់​ក្រោយ​ផង​។​ ម្យ៉ាង​ទៀត​ វត្ត​អា​រាម​ជា​កន្លែង​គោ​រព​បូជា​- ស្ដូប​រំលឹក​ជា​កន្លែង​សម្ដែង​នូវ​ការ​ដឹង​គុណ​ចំ​ពោះ​បុព្វ​បុរស​ដែល​ជា​កម្មា​ភិបាល​បដិវត្តន៍ ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​។​ នេះ​ត្រូវ​បាន​ចាត់​ជា “ឆន្ទៈ​បក្ស​ ទឹក​ចិត្ត​ប្រ​ជា​ជន”៕​  

    ថាញ​ឡុង​-លីសៀ

ចែករំលែកអត្ថបទ