ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/07/2022 - 15:37

ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ទទួល​ជួប​គណៈ​ប្រតិ​ភូ​ក្រសួង​ទេស​ចរណ៍​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​

 (កឹង​ធើ) សម​មិត្ត​ យឿង​តឹង​ហៀង អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ទើប​មាន​កិច្ច​ជំ​នួប​ពិភាក្សា​ការ​ងារ​ជា​មួយ​នឹង​គណៈ​ប្រតិ​ភូ​ក្រសួង​ទេស​ចរណ៍​ប្រ​ទេស​កម្ពុជា​ ដឹក​នាំ​ដោយ​ឯក​ឧត្តម ថុក សុខុម​ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ទេស​ចរណ៍​នៃ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា​ ក្នុង​ដំណើរ​បំ​ពេញ​ទស្សន​កិច្ច​នៅ​ក្រុង​កឹង​ធើ។​

សមមិត្ត យឿង​តឹង​ហៀង (ឈរ​ទី​២ រាប់​ពី​ស្តាំ) ក្នុង​កិច្ច​ទទួល​ជួប​ឯកឧត្តម ថុក សុខុម និង​គណៈប្រតិភូ​ប្រ​ទេស​កម្ពុជា។រូបថត៖ កេវម៉ាយ

ឯក​ឧត្តម ថុក សុខុម​ មាន​ប្រ​សាសន៍​៖ ទន្ទឹម​នឹង​ការ​ទំ​នាក់​ទំ​នង​មិត្ត​ភាព​ជា​ប្រ​ពៃណី​យ៉ាង​ល្អ​ប្រ​សើរ​ វៀត​ណាម​ថែម​ទាំង​ជាប្រ​ទេស​នាំ​មុខ​អំ​ពី​ចំ​នួន​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​។​ គណៈ​ប្រ​តិភូ​មក​បំ​ពេញ​ទស្សន​កិច្ច​ការ​ងារ​នៅ​ក្រុង​កឹង​ធើលើក​នេះ​ សំ​ដៅ​ផ្សព្វ​ផ្សាយ ឧទ្ទេស​នាម​អំ​ពី​គោល​ដៅ​ទេស​ចរណ៍​របស់​កម្ពុជា​ និង​យន្ត​ការ​ គោល​នយោ​បាយ​ថ្មី​នៃ​ការ​ទទួល​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ក្នុង​ដំណាក់​កាល​ថ្មី​។​ ឯក​ឧត្តម បន្ត​មាន​ប្រ​សាសន៍​ បច្ចុប្បន្ន​ប្រ​ជា​ជន​កម្ពុជា​មក​ទេស​ចរ​នៅ​វៀត​ណាម​ គួបផ្សំ​នឹង​ការ​មក​ពិនិត្យ​ ព្យា​បាល​ជំងឺ​មាន​ចំ​នួន​ច្រើន​ ហើយ​រំពឹង​ថា​ កឹង​ធើនឹង​អភិ​វឌ្ឍ​ទម្រង់​ទេស​ចរណ៍​នេះ​កាន់​តែខ្លាំង​ឡើង​។​

សម​មិត្ត​ យឿង​តឹង​ហៀង សម្តែង​សេចក្តី​រីក​រាយ​ចំ​ពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​ប្រតិ​ភូ​កម្ពុជា​ ពេល​មក​ទស្សន​កិច្ច​កឹង​ធើ បាន​ជួយ​ផ្សព្វ​ផ្សាយ និង​ជំរុញ​ដំ​ណើរ​ការ​ទេស​ចរណ៍។​ កន្លង​មក​ កឹង​ធើ​តែង​មាន​ចំ​ណង​ទំ​នាក់​ទំ​នង​យ៉ាង​ល្អ​ប្រ​សើរ​ខាង​ការ​ទូត​វប្ប​ធម៌​ កម្ម​វិធី​ផ្លាស់​ប្តូរ​និស្សិត​ ជំនួយ​ផ្នែក​សុខា​ភិបាល​ ។​ល។​ ជា​មួយ​នឹង​ស្ថាប័ន​ ភូមិ​ភាគ​រ​បស់​កម្ពុជា​។​ ឆ្លង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​ជា​មួយ​គណៈ​ប្រតិ​ភូ​កម្ពុជា​ ថ្នាក់​ដឹក​នាំ​ក្រុង​កឹង​ធើ ថ្លែង​ចំ​ណាប់​អា​រម្មណ៍ នឹង​ផ្ដោត​ការ​យក​ទុក​ដាក់​ជាង​ទៀត​លើ​ការ​អភិ​វឌ្ឍ​វិស័យ​ទេស​ចរណ៍ គួបផ្សំ​នឹង​ការ​ថែទាំ​សុខ​ភាព​។​ ទន្ទឹម​នឹង​នោះ​ ទទួល​ការ​អញ្ជើញ​របស់​ឯក​ឧត្តម ថុក សុខុម​ ក្នុង​ការ​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ​កម្ពុជា​ ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​៕​   

អាយ​ឡាយ​-មុនី​

ចែករំលែកអត្ថបទ