11/07/2022 - 16:29

សុក​ត្រាំង​ ចុះ​កិច្ច​សន្យា​សហការ​គ្រប់​ជ្រុង​ជ្រោយ​ជា​មួយ​នឹង​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ទើប​ប្រា​រព្ធ​ពិធី​ចុះ​កិច្ច​សន្យា​សហការ​គ្រប់​ជ្រុង​ជ្រោយ​ជា​មួយ​នឹង​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ។​ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​នូវ​ខ្លឹម​សារ​សហការ គឺ​៖ បណ្តុះ​បណ្តាល​; វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​; ពិនិត្យ​ព្យា​បាល​ជំងឺ​និង​សុខា​ភិបាល​បង្ការ​; ពិគ្រោះ​និង​គ្រប់​គ្រង​ផ្នែក​និង​លើ​វិស័យ​សហការ​ដទៃ​ទៀត​ ដែល​ភាគី​ទាំង​ពីរ​បាន​សម្រេច​។​

ពិធី​ចុះ​កិច្ច​សន្យា​រវាង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ជា​មួយ​
នឹងមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ។

ស្រប​ក្នុង​ឱកាស​នេះ​ មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ ក៏​បាន​ប្រ​គល់​ប័ណ្ណ​និមិត្ត​រូប​ “អា​ហា​រូប​ករណ៍​ស្មើ​នឹង​ ៥០% ប្រាក់​បង់​ថ្លៃ​សិក្សា​ឆ្នាំ​ទី ១ ” ដល់​បេក្ខ​សិស្ស​មាន​សៀវ​ភៅ​គ្រួ​សារ​នៅ​ខេត្ត​សុក​ត្រាំង​ ដែល​មាន​ពិន្ទុ​ខ្ពស់​បំ​ផុត​នៅ​ក្នុង​សម័យ​ប្រ​ឡង​ជម្រើស​សិស្ស​ឬ​ពិនិត្យ​ជម្រើស​ឆ្នាំ​ ២០២២ ចូល​រៀន​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ (មិន​គិត​ពិន្ទុ​អា​ទិភាព​)៕

​ យ្វី​អាញ-វិមាន​

 

ចែករំលែកអត្ថបទ