នគបាលខេត្តសុកត្រាំង អនុវត្តមានប្រសិទ្ធភាពគម្រោង “ចាត់នគរបាលរៀបរយទទួលតំណែងជានគរបាលឃុំលើភូមិសាស្រ្តខេត្តសុកត្រាំង” រួមចំណែកធានាសន្តិសុខនយោបាយសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅភូមិភាគ។
នគរបាលខេត្តសុកត្រាំង ធ្វើអត្តសញ្ញាណបណ្ណពលរដ្ឋជូនព្រះសង្ឃ។
យោងតាមគម្រោងនគរបាលខេត្តបានចាត់និងបញ្ជូននគរបាលរៀបរយចំនួន ៤០៦ រូបចុះទទួលតំណែងជានគរបាលឃុំនៅ ៨០/៨០ ឃុំ ក្នុងនោះ ទទួលតំណែងជាប្រធាននគរបាលឃុំចំនួន ៨០ រូប អនុប្រធាននគរបាលឃុំចំនួន ៩០ រូប និងភ្នាក់ងារនគរបាលចំនួន ២៣៦ រូប។ ដូច្នេះកម្លាំងនគរបាលដែលត្រូវបានបញ្ជូនមកឃុំអនុវត្តបានល្អនូវការងារវិជ្ជាជីវៈជាមូលដ្ឋានគ្រប់គ្រង និងអប់រំមុខសញ្ញាជាង ៣.២០០ នាក់; ទទួលដោះស្រាយដំណឹងបរិហារឧក្រិដ្ឋកម្មជិត ២.៥០០ ដំណឹងនិងចលនាមហាជន។ល។ កសាងទម្រង់ជាច្រើនដោយនាំមកប្រសិទ្ធភាពក្នុងការតស៊ូបង្ការ ប្រឆាំងបទល្មើស តួយ៉ាងដូចជា៖ “កាមេរ៉ាសន្តិសុខ” “ភ្លើងបំភ្លឺផ្លូវជនបទ” “អ្នកកាន់សាសនា ស្វ័យបង្ការគ្រប់គ្រង” “បង្ការ ប្រឆាំងបទល្មើសនិងបាបគ្រោះសង្គមតាមរយៈបណ្តាញសង្គម zalo” “ព្រះសង្ឃ ពុទ្ធបរិស័ទចូលរួមបង្ការ ប្រឆាំងបទល្មើស”។ល។ ទន្ទឹមនឹងនោះ ធ្វើសេនាធិការ លើកសំណើពង្រឹង និងធ្វើឱ្យសុក្រឹតអង្គការ លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពក្រុមសន្តិសុខប្រជាជនចំនួន ៤.៥០០ ក្រុម សម្រុះសម្រួលចំនួន ៧០០ និងកងប្រជាការពារចំនួន ៩៥ ។ មកទល់ពេលនេះ ស្ថានភាពសន្តិសុខនៅតាមឃុំនីមួយៗតែងទទួលបានលទ្ធផលល្អ រាល់បទល្មើសនិងការប្រព្រឹត្តល្មើសច្បាប់ កាត់បន្ថយបើប្រៀបនឹងមុន។ តាមប្រសាសន៍អនុសេនីយ៍ឯក ឡេផាកតឹងដាក ប្រធាននគរបាលឃុំថាញ់ភូ ស្រុកមីស្វៀង ការចាត់នគរបាលរៀបរយចុះមូលដ្ឋានពង្រីកបានប្រសិទ្ធភាព ធានាការងារមុខជំនាញ និងវាងវៃក្នុងការអនុវត្តភារកិច្ច។ ពិសេស គឺការងារសើុបអង្កេត គ្រប់គ្រងអប់រំមុខសញ្ញាបំពានច្បាប់ តែងបានអនុវត្តម៉ត់ចត់ និងមានប្រសិទ្ធភាព។
វរសេនីយ៍ឯក ផាមក្វឹកវៀត នាយករងនគរបាលខេត្តសុកត្រាំង ឱ្យដឹង៖ “ដំណាក់កាលផ្សព្វផ្សាយអនុវត្តគម្រោង នគរបាលខេត្តសុកត្រាំង តែងផ្សព្វផ្សាយអនុវត្តត្រូវតាមបែបបទ នាំមកគុណភាព ប្រសិទ្ធភាពខ្ពស់និងសម្រេចមុនពេលកំណត់ ម្ល៉ោះហើយបានក្រសួងនគរបាលស្ងើចសរសើរ។ ម្យ៉ាងទៀតកម្មាភិបាលដែលបានចាត់មកទទួលភារកិច្ចនៅមូលដ្ឋានត្រូវបានថ្នាក់ដឹកនាំនគរបាលខេត្តជ្រើសរើស រៀបចំចាត់ចែងសមស្របទៅតាមមុខជំនាញនឹងលក្ខណៈពិសេសនៃភូមិភាគនីមួយៗ។ ឆ្លងតាមរយៈនោះ ជម្នះបាននូវបញ្ហាប្រឈម ភាពខ្វះចន្លោះរបស់កម្លាំងនគរបាលឃុំពាក់កណ្ដាលជំនាញដូច៖ ចំនួននគរបាលមិនលំនឹងបញ្ឈប់ការងារដោយឯកឯងឬក៏មិនទាន់បានបណ្តុះបណ្តាលហ្មត់ចត់។ល។ មកទល់ពេលនេះ រាល់សូចនាករអំពីសុវត្ថិភាព សន្តិសុខនៅតាមឃុំនានា ដែលចាត់នគរបាលរៀបរយចុះមកមានការវិវឌ្ឍជាវិជ្ជមាន ស្ថានភាពបទល្មើស ការប្រព្រឹត្តល្មើសច្បាប់អំពីសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម កាត់បន្ថយគួរឱ្យកត់សម្គាល់ រួមចំណែកនាំមកជីវភាពសុខសាន្តជូនប្រជាជន”៕
យី្វអាញ-លីសៀ