27/06/2022 - 16:35

ខេត្ត​សុក​ត្រាំង​ ជូន​អំ​ណោយ​ ២០០ ចំ​ណែក​ដល់​សិស្សា​នុ​សិស្ស​និង​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​

អនុវត្ត​ទិវា​បុណ្យ​”ខ្ញុំ​ស្រ​ឡាញ់​មាតុ​ភូមិ​ខ្ញុំ​” ចែក​រំលែក​ក្ដី​ស្រ​ឡាញ់​ សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ទើប​ជូន​អំ​ណោយ​ ២០០ ចំ​ណែក​ដល់​សិស្សា​នុសិស្ស​ និង​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ លើ​ភូមិ​សាស្រ្ដ​ឃុំ​ថាញ់​ភូ ស្រុក​មីស្វៀង​។​ នេះ​ជាសកម្ម​ភាព​ ឋិត​ក្នុង​ចង្កោម​សកម្ម​ភាព​នៃ​យុទ្ធ​នា​ការ​យុវ​ជន​ស្ម័គ្រ​ចិត្ត​វិស្សម​កាល​ឆ្នាំ​ ២០២២។​

សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​និង​អ្នក​ធ្វើ​ហិរញ្ញ​ប្ប​ទាន​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ជន​ជាតិ​
ខ្មែរដែលមានស្ថានភាពលំបាកខ្លាំង។

យោង​តាម​នោះ​ សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង​ជូន​អំ​ណោយ​ ១០០ ចំ​ណែក​ (មួយ​ចំ​ណែក​ៗ​ មាន​តម្លៃ​ ១៥០.០០០ ដុង​) ដល់​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ រៀន​ពូ កែ; ជូន​អំ​ណោយ​ ១០០ ចំ​ណែក​ (មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​ ៣០០.០០០ ដុង​) ដល់​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ជួប​លំ​បាក​ខ្លាំង​។​ អំ​ណោយ​ទាំង​នេះ​អា​ស្រ័យ​សមាគម​សប្បុរស​ធម៌​មិញ​ង្វៀក នៅ​ក្រុង​ហូជី​មិញ​ធ្វើ​ហិរញ្ញប្ប​ទាន​៕​ 

លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ