27/06/2022 - 16:35

ខ្វះ​សួន​កម្សាន្ត​ក្នុង​រដូវ​វិស្សម​កាល​

មិន​ត្រឹម​តែសិស្ស​នៅ​មជ្ឈ​មណ្ឌល​ ក្រុង​ខ្វះ​សួន​កម្សាន្ត​ប៉ុណ្ណោះ​ទេ សិស្ស​នៅ​តាម​ឃុំ​ ជាយ​ក្រុង​និង​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​កឹង​ធើ ក៏​ត្រូវ​ការ​កន្លែង​សម្រាប់​លេង​កម្សាន្ត​ លត់ដំ​សុខ​ភាព​ក្នុង​រដូវ​វិស្សមកាល​ផង​ដែរ​។​

សិស្ស​ត្រូវ​ការ​សួន​កម្សាន្ត​ក្នុង​រដូវ​វិស្សម​កាល​។​

បង​ស្រី​ហូធី​លី នៅ​ផុង​ដៀង កំ​ពុង​ស្វែង​រក​គ្រូ​បង្រៀន​វិញ្ញា​សា​កីឡា​វាយ​សីដល់​កូន​ប្រុស​រៀន​ថ្នាក់​ទី ៣ ។​ បង​ស្រី​លី ឱ្យដឹង​៖ “ពេល​ឮ​ដំណឹង​ថា​ នៅ​ផុង​ដៀងមាន​ទីលាន​វាយ​សី​ក្នុង​ផ្ទះ​ មាន​កម្រាល​ស្មៅ​សិប្ប​និមិត្ត​ ខ្ញុំ​បាន​ទៅ​រក​សូម​ឱ្យ​កូន​ចូល​រៀន​។​ បាន​ចុះ​ឈ្មោះ​ច្រើន​ខែ​ហើយ​ ប៉ុន្តែ​មិន​ឃើញ​អ្នក​ណា​ហៅ​ចូល​រៀន​សោះ​។​ ពេល​ទៅ​ដល់​កន្លែង​ស្វែង​យល់​ ទើប​ខ្ញុំ​ដឹង​ថា​ ម្ចាស់​ទី​លាន​រក​អ្នក​សហការ​បង្ហាត់​មិន​បាន​។​ រដូវ​វិស្សម​កាល​ដល់​ហើយ​ ប៉ុន្តែ​នៅ​ផុង​ដៀងគ្មាន​ទីលាន​លេង​កម្សាន្ត​ណា​សោះ​ ខ្ញុំ​បារម្ភ​កូន​នៅ​ផ្ទះ​លេង​ទូរ​ស័ព្ទ​ដូច​កាល​ពី​រដូវ​វិស្សម​កាល​មុន​ នឹង​ធ្វើ​ឱ្យ​ភ្នែក​កើន​កម្រិត​មីញ៉ូប។​ ហើយ​វា​មិន​ចេញ​ក្រៅ​ទំ​នាក់​ទំ​នង​ ខ្លាច​វា​មាន​ភាព​ញញើត​ញញើម​ជាដើម​”។​

ជាក់​ស្តែង​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ក្រៅ​ពីរៀប​ចំ​បង្រៀន​កួក្នុង​រដូវ​វិស្សម​កាល​ លោក​គ្រូ​អ្នក​គ្រូ​ នៅ​ទាំង​ចូល​រួម​សកម្ម​ភាព​មុខ​ជំនាញ​ រៀន​វិជ្ជា​ជីវ​ៈ។​ល។​ ហេតុ​នោះ​ សកម្ម​ភាព​សម្រាប់​រដូវ​វិស្សម​កាល​ដល់​សិស្ស​ បំ​ផុត​គឺ​សិស្ស​បឋម​សិក្សា​ហាក់​ដូច​ជា​គ្មាន​សោះ​។​ ឯសិស្ស​ពី​កម្រិត​អនុវិទ្យា​ល័យ​ឡើង​ទៅ​បាន​ចូល​រួម​សកម្ម​ភាព​នៅ​ភូមិ​ភាគ​ ប៉ុន្តែ​សកម្ម​ភាព​មិន​ញឹក​ញាប់​នោះ​ទេ។​ លោក​ហ្វិញ​វ៉ាន់​វ៉ាត់ ប្រ​ធាន​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “អា​ស្រ័យ​ទីធ្លា​សាលា​មិន​គ្រប់​លក្ខណៈ​ដើម្បី​រៀប​ចំ​សកម្ម​ភាព​កីឡា​លើក​កម្ពស់​បើ​ប្រៀប​នឹង​កម្ម​វិធី​សិក្សា​ ម្ល៉ោះ​ហើយ​លំ​បាក​ដើម្បី​រៀប​ចំ​លត់​ដំ​កាយ​សម្បទា​ បង្កើត​ទីលាន​កម្សាន្ត​ដល់​សិស្ស​ណាស់​។​ ពិសេស​ មិន​មែន​គ្រូ​បង្រៀន​អប់​រំកាយ​ណា ក៏​មាន​បំ​ណិន​កីឡា​ដើម្បី​ហ្វឹក​ហ្វឺន​ដល់​ប្អូន​ៗ​នោះ​ដែរ​”។​

កាល​ពី​មុន​ ក្នុង​រដូវ​វិស្សម​កាល​ម្តង​ៗ​ សិស្ស​អាច​ប​បួល​គ្នី​គ្នា​លេង​ល្បែង​ប្រ​ជា​ប្រិយ​កម្សាន្ត​សប្បាយ​ សព្វ​ថ្ងៃ​នេះ​ ប្អូន​ៗ​មាន​ទូរ​ស័ព្ទ​ដៃ​ បែរ​ជាប្រ​មូល​គ្នា​ជា​ក្រុម​ដើម្បី​លេង​ហ្គេម​ទៅ​វិញ​។​ បច្ចុប្បន្ន​ ហាក់​ដូច​នៅ​គ្រប់​ភូមិ​ទាំង​អស់​ សុទ្ធ​សឹង​តែ​អាច​តភ្ជាប់​បណ្តាញ​អីុន​ធឺ​ណិត ម្ល៉ោះ​ហើយ​ការ​លេង​ហ្គេម​ ការ​ចូល​រួម​សកម្ម​ភាព​លើ​ប្រ​ព័ន្ធ​មាន​ភាព​ងាយ​ស្រួល​ណាស់​។​ បង​ស្រី​យឿង​ធីហៀង នៅ​ភូមិ​ដុង​ថាំង ឃុំ​ដុង​ថាំង ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​កូន​តែ​ម្នាក់​គត់​ ហេតុ​នោះ​ស្រឡាញ់​ថ្នាក់​ថ្នម​ណាស់​ មិន​ឱ្យ​ធ្វើ​ស្រែ​ចម្ការ​ទេ ខ្លាច​នឿយ​ហត់​។​ ឥឡូ​វនេះ​រៀន​ដល់​កម្រិត​វិទ្យា​ល័យ​ហើយ​ ប៉ុន្តែ​មិន​ចេះ​ជួយ​ធ្វើ​ការ​ងារ​អ្វី​សោះ​ ដឹង​តែ​ពីលេង​ហ្គេម​។​ ដល់​រដូវ​វិស្សម​កាល​ម្តង​ៗ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​បារម្ភ​ណាស់​ ពីព្រោះ​ឃើញ​កូន​លេង​តែ​ហ្គេម​ខ្លាច​ធ្លាក់​ខ្លួន​ញៀន​ញ៉ាម ប៉ុន្តែ​នៅ​ទីនេះ​គ្មាន​អ្វី​ឱ្យ​កូន​លេង​កម្សាន្ត​ក្រៅ​ពីហ្គេម​ដែរ​”៕​      

                                    ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ