23/05/2022 - 15:10

បំ​ផុស​ចលនា​វគ្គ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​ខ្ពស់​ "ផឹកទឹក​នឹក​ប្រ​ភព​ តប​ស្នង​សង​គុណ​ដល់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍"

គណៈ​បញ្ជា​ការ​ដ្ឋាន​យោធា​ខេត្ត​សុក​ត្រាំង​ ទើប​ចាត់​តាំង​ពិធី​បំ​ផុស​ចលនា​វគ្គ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​ខ្ពស់​ ជាមួយ​ប្រ​ធាន​បទ​ “ផឹកទឹក​នឹក​ប្រ​ភព​ តប​ស្នង​សង​គុណ​ដល់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍” និង​ពិធី​រំលឹក​ខួប​អនុស្សាវ​រីយ៍ ​៧៥ ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពលី​ ពិការ​ (២៧ /៧ /១៩៤៧-២៧/ ៧/ ២០២២)។​

អ្នក​តំ​ណាង​ចូល​រួម​ពិធី​បំ​ផុស​ចលនា​វគ្គ​ប្រ​ឡង​ប្រ​ណាំង​។​

ខ្លឹម​សារ​នៃ​ការ​ប្រ​ឡង​ផ្តោត​ចំ​ពោះ​ការ​ជំរុញ​មាំ​ការ​ងារ​អប់​រំ និង​ផ្សព្វ​ផ្សាយ​ពីប្រ​ពៃណី​ “ផឹកទឹក​នឹក​ប្រ​ភព​” “តប​ស្នង​សង​គុណ​” របស់​ជន​ជាតិ​ និង​កង​ទ័ព​ អំ​ពី​គោល​នយោ​បាយ​ដល់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្ត​ន៍។​ ទន្ទឹម​នឹង​នោះ​ ជំរុញ​មាំការ​ប្រ​ឡង​ប្រ​ណាំង​ហ្វឹក​ហ្វឹនពូកែ​ ត្រៀម​ប្រ​យុទ្ធ​ខ្ពស់​ ចាត់​តាំង​និង​ចូល​រួម​ពិធី​ប្រ​ឡង​ សម​យុទ្ធ​កីឡា​ ហ្វឹក​ហាត់​ឱ្យ​បាន​ល្អ​ ពិសេស​គឺ​ការ​ចូល​រួម​ហ្វឹក​ហាត់​តំ​បន់​ការ​ពារ​ខេត្ត​ឆ្នាំ​ ២០២២; សកម្ម​ចូល​រួម​បង្ការ​ ទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​ ខ្យល់​ព្យុះ​ ទឹក​ជំនន់​ ឧបទ្ទវ​ហេតុ​ ជំងឺ​រាត​ត្បាត់​កើត​ឡើង​; សកម្ម​ ចលនា​កម្មា​ភិបាល​ យុទ្ធ​ជន​ ខ្នះ​ខ្នែង​ចូល​រួម​វិភាគ​ទាន​មូល​និធិ​ “តប​ស្នង​សង​គុណ​”។​ល។​

វគ្គ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​ខ្ពស់​ប្រ​ព្រឹត្ត​ឡើង​ ចាប់​ពីពេល​នេះ​រហូត​ដល់​ថ្ងៃ​២៧/៧៕​

                                    យុី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ