គណៈប្រចាំការនៃសម្ព័ន្ធយុវជនខេត្តសុកត្រាំង ទើបសហការជាមួយនឹងក្លឹបគ្រូពេទ្យវ័យក្មេងខេត្ត បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តនិងសម្ព័ន្ធស្ថាប័នអាជីវកម្ម រៀបចំទិវាគ្រូពេទ្យវ័យក្មេងធ្វើតាមដំបូន្មានអ៊ំ ស្ម័គ្រចិត្តដើម្បីសុខភាពសហគមន៍ ឆ្នាំ ២០២២ គាំទ្រកម្មវិធី “លានកញ្ចប់សុខុមាលភាពសង្គម”។
គណៈកម្មការរៀបចំជូនអំណោយនិងថង់ថ្នាំពេទ្យដល់គ្រួសារក្រីក្រ។
ស្របក្នុងឱកាសនេះដែរ គណៈកម្មការរៀបចំ បានជូនសម្ពៀតចំនួន ១០០ និងសៀវភៅសរសេរ ២.០០០ ក្បាលដល់សិស្សក្រីក្រ ជម្នះលំបាករៀនពូកែ; ជូនថង់ថ្នាំពេទ្យ ១០០ កញ្ចប់ និងអំណោយ ១០០ ចំណែក (មួយចំណែកៗអង្ករ ១០ គីឡូក្រាម) ដល់គ្រួសារដែលមានស្ថានលំបាកលើភូមិសាស្ត្រឃុំថាមដូង ស្រុកមីស្វៀង; រៀបចំអញ្ជើញទៅសួរសុខទុក្ខ ពិគ្រោះពិនិត្យជំងឺនិងជូនថ្នាំដោយឥតគិតថ្លៃដល់គ្រួសារដែលមានសគុណចំពោះបដិវត្តន៍ មនុស្សចាស់និងអ្នកទីទ័លក្រដែលមានស្ថានភាពលំបាកខ្លាំង៕
យ្វីអាញ-មុនី