09/05/2022 - 14:25

ដំណើរ​ការ​ការ​ប្រ​កាស​អា​សន្ន​សង្គ្រោះ​អ្នក​ជំងឺ​បេះ​ដូង​ធ្ងន់​ សន្លប់​ច្រើន​សា

(កឹង​ធើ) - វេជ្ជ​បណ្ឌិត​ផាម​ថាញ​ផុង នាយក​រង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ ឱ្យ​ដឹង​៖ មន្ទីរ​ពេទ្យ​បាន​ដំណើរ​ការ​បែប​បទ​ប្រ​កាស​អា​សន្ន​វះកាត់​បេះ​ដូង​ សង្គ្រោះ​បន្ទាន់​ដល់​អ្នក​ជំងឺ​ត្បៀត​ប្រឹស​សរ​សៃ​ឈាម​ក្រហម​ធំ​ មាន​អា​ការៈ​សន្លប់​ជា​ច្រើន​សា មាន​ហានិ​ភ័យ​ អាច​នឹង​ស្លាប់​ភ្លាម​ៗ​ខ្ពស់​។​

ក្រោយ​ពីការ​វះកាត់​ អ្នក​ជំងឺ​លែង​មាន​អា​​ការៈ​សន្លប់​ទៀត​។​ រូប​ថត​៖ មន្ទីរ​ពេទ្យ​ផ្ដល់

អ្នក​ជំងឺ​បុរស​ឈ្មោះ​ T.V.S អា​យុ​ ៦៤ ឆ្នាំ​ នៅ​ខេត្ត​កា​ម៉ាវ បាន​មក​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ដោយ​សារ​អា​ការៈ​សន្លប់​ច្រើន​សា រួម​ទាំង​ឈឺ​ដើម​ទ្រូង​ផ្នែក​ខាង​ឆ្វេង​។​ មុន​នេះ​ ២ ឆ្នាំ​ លោក​ T.V.S ទៅ​ពិនិត្យ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ភូមិ​ភាគ​ គ្រូ​ពេទ្យ​ថា​គាត់​កើត​ជំងឺ​ប្រឹស​បេះ​ដូង​ ប៉ុន្តែ​ព្យា​បាល​មិន​ទៀង​ទាត់​ មុន​ពេល​ចូល​ពេទ្យ​ ២ ខែ អ្នក​ជំងឺ​បាន​សន្លប់​ខណៈ​ពេល​ខំប្រឹង​បញ្ចេញ​កម្លាំង​ចលនា​ (សន្លប់​ពី ៤-៥ ដង/សប្តាហ៍​)។​ ថ្មី​ៗ​នេះ​ ការ​សន្លប់​កើន​ឡើង​ ច្រើន​លើក​ជាង​ ហើយ​សន្លប់​ម្តង​ៗ​យូរ​ជាង​មុន​។​

លទ្ធ​ផល​ឆ្លុះ​អេកូ Doppler បេះ​ដូង​ បាន​កត់​សម្គាល់​ថា​ ប្រឹស​សរ​សៃ​ឈាម​ក្រហម​ធំ​ ២ សន្ទះ​មាន​ជាតិ​ Scoliosis ធ្ងន់​នៅ​សន្ទះ​ប្រឹសបេះ​ដូង​ ត្បៀត​សរ​សៃ​ឈាម​ក្រហម​ធំ​ (ផ្ទៃ​បើក​ប្រឹស​បេះ​ដូង​ ០,៣ cm2) ការ​រីក​ហួស​ប្រ​មាណ​នៃ​ភ្នាសធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បន្ទប់​បេះ​ដូង​ខាង​ឆ្វេង​។​ ក្រុម​គ្រូ​ពេទ្យ​បាន​ធ្វើ​ការ​វះកាត់​សង្គ្រោះ​បន្ទាន់​ បាន​ផ្លាស់​ប្រឹស​សរ​សៃ​ឈាម​ក្រហម​ធំ​ យន្ត​វិទ្យា​ដល់​អ្នក​ជំងឺ​។​ ការ​វះកាត់​បាន​សម្រេច​ជោគ​ជ័យ​ក្រោយ​រយៈ​ពេល​ ៤ ម៉ោង​។​

ការ​ត្បៀត​ប្រឹស​សរ​សៃ​ឈាម​ក្រហម​ធំ​ គឺ​ជា​ស្ថាន​ភាព​រាំង​ស្ទះ​បង្ហូរ​ឈាម​របស់​បន្ទប់​បេះ​ដូង​ឆ្វេង​ អា​ស្រ័យ​ផ្ទៃ​រន្ធ​ប្រឹស​ថយ​ចុះ​។​ ជំងឺ​ច្រើន​ជួប​ប្រ​ទះ​ចំ​ពោះ​មនុស្ស​មាន​អា​យុ​ជាង​ ៦០ ឆ្នាំ​ឡើង​ទៅ​និង​គ្មាន​រោគ​សញ្ញា​ច្បាស់​លាស់​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​។​ ពេល​ប្រ​ទះ​ឃើញ​រោគ​សញ្ញា​ គឺ​ជំងឺ​មាន​ភាព​ធ្ងន់​ធ្ងរ​ទៅ​ហើយ​ អាច​គំ​រាម​កំ​ហែង​ដល់​អា​យុ​ជីវិត​ទៀត​ផង​។​ រោគ​សញ្ញា​មាន​ដូច​៖ ឈឺ​ចុកដើម​ទ្រូង​ ពិបាក​ដក​ដង្ហើម​ ហត់​ពេល​ខំប្រឹង​បញ្ចេញ​កម្លាំង​ខ្លាំង​ ពិបាក​ដក​ដង្ហើម​ពេល​គេង​ ដួល​សន្លប់​។​ល។​ គប្បី​ទៅ​ពិនិត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ដើម្បី​រក​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​និយាយ​រួម​ ក៏​ដូច​ជា​ជំងឺ​ប្រឹស​បេះ​ដូង​និយាយ​ដោយ​ឡែក​៕​

ហ.ហ្វា- វិមាន​

 

ចែករំលែកអត្ថបទ