02/05/2022 - 12:39

រណ្តំ​ជានិច្ច​ “បទ​ភ្លេង​មោទ​នភាព​”

"បទ​ភ្លេង​មោទនភាព​” គឺ​ជា​កម្ម​វិធី​សិល្បៈ​ចម្រុះ​អា​ស្រ័យ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ កីឡា​ និង​ស្ថានីយ​ផ្សាយ​សំ​ឡេង​ខណ្ឌ​កាយ​រុាំង ក្រុង​កឹង​ធើ រៀប​ចំ​ឡើង​ដើម្បី​អប​អរ​សាទរ​ខួប​អនុ​ស្សាវ​រីយ៍​ ៤៧ ឆ្នាំ​ ទិវា​រំដោះ​ភាគ​ខាង​ត្បូង​ឯក​ភាព​ទឹក​ដី​ (៣០/៤/១៩៧៥-៣០/៤/២០២២) ទិវា​ពលកម្ម​អន្តរ​ជាតិ​ ថ្ងៃ​ទី១ ឧសភា​ និង​ ១៣២ ឆ្នាំ​ ទិវា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូជី​មិញ​ (១៩/៥/១៨៩០-១៩/៥/២០២២)។​

កម្ម​វិធី​ “បទ​ភ្លេង​មោទន​ភាព​” ត្រូវ​បាន​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ កីឡា​និង​ស្ថានីយ​ផ្សាយ​សំ​ឡេង​ខណ្ឌ​កាយ​រុាំង រៀប​ចំ​សម្តែង​បម្រើ​នៅ​តាម​សង្កាត់​ចំ​នួន ​៧ លើ​ភូមិ​សាស្រ្ត​។​ រូប​ថត​៖ យ៉ីខូយ

កម្ម​វិធី​ “បទ​ភ្លេង​មោទន​ភាព​” ត្រូវ​បាន​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ កីឡា​និង​ស្ថានីយ​ផ្សាយ​សំ​ឡេង​ខណ្ឌ​កាយ​រុាំង រៀប​ចំ​សម្តែង​បម្រើ​ក្នុង​សង្កាត់​ចំ​នួន​ ៧ លើ​ភូមិ​សាស្រ្ត​។​ រូប​ថត​៖ យ៉ីខូយ

កម្មវិធី​ត្រូវ​បាន​សម្តែង​នៅ​តាម​សង្កាត់​ចំ​នួន​ ៧ របស់​ខណ្ឌ​កាយ​រុាំង នាំ​មក​នូវ​បរិយា​កាស​ពុះ​ពោរ​ សោ​មនស្ស​រីក​រាយ​ដល់​ប្រ​ជា​ជន​ ទស្សនិក​ជន​ ក្នុង​ឱកាស​ខែមេសា​ ប្រ​វត្តិ​សាស្រ្ត​។​

ក្នុង​រាត្រី​សម្តែង​បម្រើ​ទស្សនិក​ជន​នៅ​សង្កាត់​ ធឿង​ថាញ់ ក្បែរ​ផ្សារ​កាយ​ចាញ់​ កម្ម​វិធី​សិល្បៈ​ “បទ​ភ្លេង​មោទ​នភាព​” បាន​អង្រួនបេះ​ដូង​ទស្ស​និក​ជន​ឱ្យ​រំភើប​រីក​រាយ​។​ បទ​ភ្លេង​ប្រ​កប​ដោយ​ភាព​ពុះ​ពោរ​ សម្តែង​បង្ហាញ​ពីសម័យ​កាល​ដ៏​លំ​បាក​ តែ​អង់​អាច​ក្លា​ហាន​របស់​ប្រ​ជា​ជាតិ​យើង​ក្នុង​ការ​តស៊ូ​រំដោះ​ប្រ​ទេស​ជាតិ​ លាយ​ឡំ​នឹង​បទ​ភ្លេង​ដ៏​ស្រស់​ស្រាយ​ សប្បាយ​រីក​រាយ​ដែល​បង្ហាញ​ពីសម្រស់​ស្រស់​ស្អាត​នៃ​ប្រ​ទេស​ជាតិ​ មនុស្ស​វៀត​ណាម​និយាយ​រួម​ និង​ទឹក​ដី​កឹង​ធើ​នាបច្ចុប្បន្ន​។​ ពិសេស​ ទស្ស​និក​ជន​រាប់​រយ​នាក់​បាន​តាម​ដាន​កម្ម​វិធី​យ៉ាង​ជក់​ចិត្ត​រហូត​ដល់​ឈុត​ចុង​ក្រោយ​។​ ក្រោយ​ពីមួយ​រយៈ​កាល​យូរ​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ត្រូវ​ផ្អាក​ដោយ​សារ​ជំងឺ​ COVID-១៩ ប្រ​ជា​ជន​ធឿង​ថាញ់​បាន​ទស្សនា​កម្ម​វិធី​សិល្បៈ​ពេញ​មួយ​រាត្រី​ ដែល​បាន​ចំ​ណាយ​ពេល​វេលា​រៀប​ចំ​ឡើង​យ៉ាង​ផ្ចិត​ផ្ចង់​បំ​ផុត​។​ បង​ស្រី​ង្វៀង​ធីតូយៀង បាន​មក​ទស្សនា​កម្ម​វិធី​សិល្បៈ​ ឱ្យ​ដឹង​៖ “នាង​ខ្ញុំ​មាន​មុខ​ តាំង​ពីព្រ​លប់​និង​តាម​ដាន​រាល់​ឈុត​សម្តែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។​ តារា​ចម្រៀង​ សិល្បករ​- ការិ​នី​សម្តែង​ល្អ​ណាស់​ រាល់​ឈុត​ឆាក​សម្តែង​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​ ញុាំង​ឱ្យ​ទស្សនិក​ជន​មាន​មោទន​ភាព​អំ​ពី​ប្រ​ពៃណី​ជាតិ​”។​

ជាមួយ​គ្នា​នោះ​ដែរ​ រៀង​រាល់​រាត្រី​សម្តែង​នៅ​តាម​សង្កាត់​ឯទៀត​ក៏​ទាក់​ទាញ​ទស្សនិក​ជន​កុះ​ករផង​ដែរ​ បង្ក​បរិយា​កាស​សិល្បៈ​សប្បាយ​រីក​រាយ​ ខណៈ​កៀក​ជិត​ថ្ងៃ​ប្រ​វត្តិ​សាស្រ្ត​ ៣០ មេសា​។​ ដូច្នេះ​ កម្ម​វិធី​ “បទ​ភ្លេង​មោទន​ភាព​” រួម​មាន ២ កម្ម​វិធី​គឺ​៖ “អនុស្សាវ​រីយ៍​” និង​ “បទ​ភ្លេង​មោទន​ភាព​”។​ ប្រ​សិន​បើ​កម្មវិធី​ដំបូង​ សិល្បករ​-ការិ​នី​សម្តែង​នូវ​ឈុត​ដែល​ស្ងើច​សរ​សើរ​ពីប្រ​ពៃណី​ប្រ​វត្តិ​សាស្រ្ត​ដ៏​អង់​អាច​ក្លា​ហាន​របស់​ជន​ជាតិ​ អំ​ពី​កង​ទ័ព​អ៊ំ​ហូ។​ល។​ ដល់​កម្ម​វិធី​ទី ២ បាន​នាំ​មក​នូវ​ឈុត​សម្ដែង​សិល្បៈ​ប្រ​កប​ដោយ​លក្ខណៈ​ចម្រុះ​ពណ៌​ និង​មាន​អត្ថ​ន័យ​ជ្រាល​ជ្រៅ​។​

លោក​ឌាំង​ង៉ុក​ញឹង​ នាយក​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ កីឡា​និង​ស្ថានីយ​ផ្សាយ​សំ​ឡេង​ខណ្ឌ​កាយ​រុាំង ឱ្យ​ដឹង​៖ កម្ម​វិធី​ឆ្នាំ​នេះ​ ត្រូវ​បាន​វិនិ​យោគ​ដោយ​មាន​ចំ​នួន​សិល្បករ​-ការិ​នីចូល​រួម​កុះ​ករ គុណ​ភាព​ឈុត​សម្តែង​ត្រូវ​បាន​លើក​កម្ពស់​ ពិសេស​គឺ​មាន​ទម្រង់​សិល្បៈ​សម្បូរ​បែប​ ដើម្បី​ទាក់​ទាញ​ទស្សនិក​ជន​។​ កម្ម​វិធី​សិល្បៈ​ចម្រុះ​ មាន​គ្រប់​ទម្រង់​សិល្បៈ​ដូច​៖ ចម្រៀង​ របាំ ចម្រៀង​-ហកឹង​ធើ សម្តែង​ទោល​ឧបករណ៍​ភ្លេង​។​ល។​ ម្ល៉ោះ​ហើយ​នាំ​មក​បរិយា​កាស​ស្រស់​ស្រាយ​។​

“ទិវា​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​។​ យើង​ចង់​ហោះ​ហើរ​ គយ​គន់​ទន្លេ​ភ្នំ​ដ៏​មហស្ចារ្យ​។​ យើង​ចង់​ស្រែក​បន្លឺ​ឡើង​ ចម្រៀង​ម៉ឺន​ឆ្នាំ​វៀត​ណាម​។​ មាតុ​ភូមិ​វីរ​ភាព​!” កម្ម​វិធី​ត្រូវ​បាន​បញ្ចប់​ ប៉ុន្តែ​ សូរ​សៀង​បទ​ចម្រៀង​ “ទឹក​ដី​ពេញ​ដោយក្តី​សប្បាយ​រីក​រាយ​” របស់​អ្នក​និពន្ធ​ហ្វាង​ហា ហាក់​បីដូច​ដក់​ជាប់​ក្នុង​អា​រម្មណ៍​ទស្សនិក​ជន​ជានិច្ច។​  ចំ​ពោះ​ “បទ​ភ្លេង​មោទន​ភាព​” កាន់​តែពូន​ជ្រំ​បន្ថែម​ដល់​យើង​គ្រប់​រូប​នូវ​ទឹក​ចិត្ត​ស្នេហា​មាតុ​ភូមិ​ ប្រ​ទេស​ជាតិ​ ហើយ​រស់​នៅ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំ​ពោះ​ប្រ​ទេស​ជាតិ​ និង​ជន​រួម​ជាតិ​៕​

                                ឌាំង​ហ្វិញ​-លីសៀ

ចែករំលែកអត្ថបទ