26/04/2022 - 08:33

កុលាប​មួយ​ទង​នៅ​ជួរ​មុខ​ប្រ​ឆាំង​ជំ​ងឺ​រាត​ត្បាត​

វេជ្ជ​បណ្ឌិត​នាង​សុខ​ភណ្ឌ​។​

នៅ​ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ ខណៈ​ពេល​ដែល​ជំ​ងឺ​ COVID-១៩ ផ្ទុះ​រាល​ដាល​ មាន​ ”កុលាប​” មួយ​ទង​តែង​សកម្ម​រួម​ជាមួយ​នឹង​ផ្នែក​ឯក​ទេស មាន​ភាព​ជឿជាក់​នៅ​ជួរ​មុខ​។​ នោះ​គឺ វេជ្ជ​បណ្ឌិត​នាង​សុខ​ភណ្ឌ​ នៅ​ផ្នែក​ពិនិត្យ​ជំ​ងឺ​នៃ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​។​

និយាយ​អំ​ពី​មិត្ត​នារី​រួម​អា​ជីព​ វេជ្ជ​បណ្ឌិត​ ចៅ​ស៊ើង​ខាញ់​ នា​យក​រង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​ ឱ្យ​ដឹង​៖ វេជ្ជ​បណ្ឌិត​ នា​ងសុខ​ភណ្ឌ​ មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​; តែង​ខ្នះ​ខ្នែង​ស្វែង​រក​ចំ​ណុច​ល្អ​ៗ​ ថ្មី​ៗ​ និង​ខិត​ខំ​រៀន​សូត្រ​ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​លើក​កម្ពស់​វិជ្ជា​ជីវៈ ក៏​ដូច​ជា​លើក​កម្ពស់​ចំ​ណេះ​ដឹង​ដើម្បី​បម្រើ​ការ​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​កាន់​តែ​បាន​ល្អ​ប្រ​សើរ​។​ ពិសេស​ កាល​ពី​ជំ​ងឺ​ COVID-១៩ ផ្ទុះ​រាល​ដាល​កន្លង​ហើយ​ វេជ្ជ​បណ្ឌិត​នាង​សុខ​ភណ្ឌ​ ជាបុគ្គល​ឈាន​មុខ​មួយ​រូប​ក្នុង​ចំ​ណោម​អ្នក​ឈាន​មុខ​ដទៃ​ទៀត​ បាន​រួម​ជាមួយ​នឹង​ផ្នែក​សមត្ថ​កិច្ច​នៅ​ជួរ​មុខ​ប្រ​ឆាំង​ជំ​ងឺ​រាត​ត្បាត​។​

រំលឹក​ឡើង​វិញ​នូវ​ថ្ងៃ​ដែល​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំ​ងឺ COVID-១៩ នៅ​ជួរ​មុខ​-មណ្ឌល​ជំ​ងឺ​ធ្ងន់​ មាន​មនុស្ស​ម្នាក់ ទោះ​ជា​បាន​ពាក់​សម្លៀក​បំ​ពាក់​ការ​ពារ​រោគ​ឆ្លង​ “សម្ពីង​សម្ពោង​” ប៉ុន្តែ​មិន​អាច​បិទ​បាំង​បាន​នូវ​រូប​រាង​តូច​ស្តើង និង​ភាព​រហ័ស រហួន​បាន​ឡើយ​។​ អ្នក​នេះ​ជួន​កាល​ឃើញ​ជួយ​មិត្ត​រួម​អា​ជីព​ទទួល​អ្នក​ជំ​ងឺ​ ជួន​កាល​ឃើញ​ទៅ​ក្បែរ​គ្រែ​អ្នក​ជំ​ងឺ​ដើម្បី​លើក​ទឹក​ចិត្ត​។​ល។​ ហើយ​ពេល​ដែល​ចាត់​ទុក​ថា​ទំ​នេរ​នោះ​  តែង​ឃើញ​អ្នក​នេះ​ខល   Zalo    ឱ្យ​មិត្ត​ភ័ក្តិ​    ឬ​មិត្ត​រួម​អា​ជីព​  ។ល។​ នៅ​ខេត្ត​ឡុង​អាង​ និង​ក្រុង​ហូជី​មិញ ។​ល។​ ដើម្បី​រៀន​សូត្រ​បទ​ពិសោធន៍​អំ​ពី​របៀប​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​វិធាន​ការ​ព្យា​បាល​ជំ​ងឺ​។​ អ្នក​នោះ​ គ្មាន​នរណា​ក្រៅ​ពី​វេជ្ជ​បណ្ឌិត​នាង​សុខ​ភណ្ឌ​ឡើយ​។​ ពី​ព្រោះ​ដូច​ដែល​បង​ស្រី​បាន​រៀប​រាប់​៖ “ដំ​បូង​ឡើយ​ ជំ​ងឺ​ COVID-១៩ មាន​ភាព​ថ្មី​ថ្មោង។​ មាន​រោគ​សញ្ញា​ និង​មាន​បញ្ហា​ជាប់​ពាក់​ព័ន្ធ​ច្រើន​។​ល។​ ក្រៅ​ពី​លទ្ធ​ភាព​យល់​ដឹង​របស់​ខ្ញុំ​។​ ខ្ញុំ​តែង​រួម​ជា​មួយ​នឹង​មិត្ត​រួម​អា​ជីព​ ប្រ​ឆាំង​ជំ​ងឺ​រាត​ត្បាត​ផង​ និង​សិក្សា​ស្រាវ​ជ្រាវ​នូវ​ចំ​ណេះ​ដឹង​ថ្មី​បន្ថែម​ផង​ ដើម្បី​ព្យា​បាល​ជូន​អ្នក​ជំ​ងឺ​ឱ្យ​កាន់​តែ​បាន​ល្អ​ប្រ​សើរ​។​ ខណៈ​ពេល​ដូច្នេះ​ ខ្ញុំ​ហាក់​ដូច​ជា​ភ្លេច​អស់​នូវ​ការ​ភ័យ​ខ្លាច​ ព្រួយ​បា​រម្ភ​ពី​ហា​និភ័យ​នៃ​ជំ​ងឺ​នាំ​មក​”។​

វេជ្ជ​បណ្ឌិត​នាង​សុខ​ភណ្ឌ​ កំ​ពុង​ពិនិត្យ​សុខ​ភាព​ជូន​អ្នក​ជំ​ងឺ​។​

ឆ្នាំ​នេះ​ វេជ្ជ​បណ្ឌិត​នាង​សុខ​ភណ្ឌ​ ឈាន​ចូល​អា​យុ​ ៤០ ឆ្នាំ​ហើយ​។​ បង​ស្រី​ រៀប​រាប់​ប្រាប់​៖ កាល​ពី​ដើម​ ដោយ​សារ​ចេះ​តែ​ឈឺ​ថ្កាត់​មិន​ឈប់​ឈរ​ ម្ល៉ោះ​ហើយ​សុខ​ភាព​របស់​គាត់​មិន​បាន​មាំ​មួន​ប៉ុន្មាន​ទេ​។​ អា​ស្រ័យ​ហេតុ​នោះ​ គាត់​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​ស្វែង​រក​ចំ​ណេះ​ដឹង​ ដើម្បី​អាច​ថែទាំ​សុខ​ភាព​ខ្លួន​ឯង​ផង​ និង​ជូន​គ្រួ​សារ​ផង​។​ ក្រោយ​ពី​បញ្ចប់​កម្រិត​វិទ្យា​ល័យ​ គាត់​សម្រេច​ចិត្ត​ប្រ​ឡង​ចូល​ផ្នែង​វេជ្ជ​សាស្រ្ត​ នៅ​សាកល​វិទ្យា​ល័យ​កឹង​ធើ (ឥឡូវ​ជា​មហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ)។​ ប៉ុន្តែ​ “វាស​នា​ មិន​ដូច​បំ​ណង​ប្រាថ្នា​”។​ ដ្បិត​ដូច​បង​ស្រី​រៀប​រាប់​៖ “កន្លែង​ខ្ញុំ​រស់​នៅ​គឺតំ​បន់​លំ​បាក​ខ្លាំង​ (ឃុំ​ណូយ​តូ ស្រុក​ទ្រីតូង​។​ លក្ខណៈ​សម្បត្តិ​រស់​នៅ​វា​លំ​បាក​ហើយ​ រីឯ​លក្ខណៈ​រៀន​សូត្រ​កាន់​តែលំ​បាក​ជាង​ទៀត​។​  អា​ស្រ័យ​ហេតុ​នោះ​ ខ្ញុំ​មិន​គ្រប់​សមត្ថ​ភាព​ដើម្បី​ប្រ​ឡង​ជាប់​មុខ​វិជ្ជា​ដែល​ខ្លួន​ប្រាថ្នា​”។​ ទោះ​ជា​ដូច្នោះ​ក្តី​ បង​ស្រី​ប្ដេជ្ញា​មិន​បោះ​បង់​ក្តី​ប្រាថ្នា​។​ គាត់​សម្រេច​ចិត្ត​ជ្រើស​មក​រៀន​គ្រូ​ពេទ្យ​ នៅ​សាលា​អនុមហា​វិទ្យា​ល័យ​ឱសថ​សាស្រ្ត​កឹង​ធើ។​ បន្ទាប់​ពី​ ២ ឆ្នាំ​ឆ្លង​កាត់​ការ​លំ​បាក​ច្រើន​ក្នុង​ជីវ​ភាព​ អ្នក​គ្រូ​ពេទ្យ​នាង​សុខ​ភណ្ឌ​ក៏​បាន​បញ្ចប់​ការ​សិក្សា​។​ ទោះ​មាន​ឱកាស​នៅ​កឹង​ធើ​អភិវឌ្ឍ​វិជ្ជា​ជីវៈ ប៉ុន្តែ​ គាត់​សម្រេច​ចិត្ត​សូម​វិល​ទៅ​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ស្រុក​ទ្រីតូង​វិញ​។​ បំ​ពេញ​ការ​ងារ​មិន​យូរ​ប៉ុន្មាន​ តាម​គោល​បំ​ណង​ គាត់​បាន​ថ្នាក់​ដឹក​នាំ​បញ្ជូល​ទៅ​រៀន​បន្ត​ផ្នែក​វេជ្ជ​បណ្ឌិត​ពហុ​ព្យា​បាល​។​ ហើយ​មិន​យូរ​ប៉ុន្មាន​ បង​ស្រី​បញ្ចប់​ការ​សិក្សា​ក្លាយ​ជា​វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​ I ផ្នែក​វេជ្ជ​សាស្ត្រ​ផ្ទៃ​ក្នុង​។​ល។​

                       ***

ខ្ញុំ​ជួប​វេជ្ជ​បណ្ឌិត​នាង​សុខ​ភណ្ឌ​ ខណៈ​ពេល​ដែល​ស្ថាន​ភាព​ជំ​ងឺ​ COVID-១៩ បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​។​ ទោះ​ជា​បាន​វិល​មក​បំ​ពេញ​ការ​ងារ​ដូច​ពី​មុន​ ប៉ុន្តែ​តាម​ប្រ​សាសន៍​ បង​ស្រី​ “កុំ​ធ្វេស​ប្រ​ហែស​នឹង​ជំ​ងឺ​រាត​ត្បាត​ បំ​ផុត​គឺជំ​ងឺ​ COVID-១៩”។​ ព្រោះ​ហេតុ​នោះ​ គេ​តែង​ប្រ​ទះ​ឃើញ​បង​ស្រី​មមា​ញឹក​ជា​មួយ​នឹង​ការ​ងារ​របស់​បន្ទប់​ពិនិត្យ​ជំ​ងឺ​ ជាមួយ​នឹង​ការ​ស្វែង​យល់​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​។​ល។​៕​

                                     ថាញ​ឡុង​-វិមាន​

ចែករំលែកអត្ថបទ