ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/04/2022 - 10:16

លោក​ឡេសើុង​ហាយ​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​៖

បង្ក​ការ​ឯក​ភាព​ដើម្បី​គោល​នយោ​បាយ​ជន​ជាតិ​ ឈាន​ចូល​ក្នុង​ជីវ​ភាព​និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​

លោក​ឡេសើុង​ហាយ​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​។​

នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ កាសែត​កឹង​ធើភាសា​ខ្មែរ​ បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​លោក​ឡេសើុង​ហាយ​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ដើម្បី​រំលឹក​ឡើង​វិញ​នូវ​លទ្ធ​ផល​សំ​ខាន់​ៗ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​តំ​បន់​ជន​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​។​

* អនុរដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ លោក​ឡេសើុង​ហាយ​ បាន​ចែក​រំលែក​៖

- ទន្ទឹម​នឹង​ការ​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ក៏​សម្រេច​បាន​សមិទ្ធ​ផល​ធំ​ៗ​ គ្រប់​ជ្រុង​ជ្រោយ​ អំ​ពី​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​-សង្គម​។​ ធានា​ការ​ការ​ពារ​ប្រ​ទេស​; កសាង​ប្រ​ព័ន្ធ​នយោ​បាយ​រឹង​មាំ។​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​បង្កើន​ការ​វិនិ​យោគ​។​ ជីវ​ភាព​របស់​ប្រ​ជា​ជន​ត្រូវ​បាន​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់​។​ ក្តី​ជំនឿ​របស់​ប្រ​ជា​ជន​ចំ​ពោះ​បក្ស​ រដ្ឋ​ ត្រូវ​បាន​ពង្រឹង​និង​លើក​កម្ពស់​ ឥត​ឈប់​ឈរ​។​ ធ្លុង​មហា​សាម​គ្គី​ជន​ជាតិ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​កសាង​រឹង​មាំ។​

ដោយ​ឡែក​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​វាល​រាប​ទន្លេ​គឺ​វឡុង​ ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ​ រដ្ឋ​បាន​ជំនួយ​សង់​ផ្ទះ​ ដី​សង់​ផ្ទះ​; ដី​បង្ក​បង្កើន​ផល; បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បង្កើត​ការ​ងារ​ធ្វើ​ថ្មី​; បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ជន​រួម​ជាតិ​បុល​ទុន​អភិ​វឌ្ឍន៍​ផលិត​កម្ម​។​ល។​ បណ្តា​គោល​នយោ​បាយ​ កម្ម​វិធី​ និង​គម្រោង​ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ​អនុវត្ត​ជា​សារ​វន្ត​ បាន​ឆ្លើ​យ​តប​តម្រូវ​ការ​ចាំ​បាច់​សម្រាប់​ផលិត​កម្ម​និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​។​ល។​ ប្រ​ព័ន្ធ​នយោ​បាយ​ក្នុង​តំ​បន់​ជន​ជាតិ​ខ្មែរ​ត្រូវ​បាន​ពង្រឹង​ ធ្វើ​ឱ្យ​សុក្រឹតនិង​ពង្រីក​បាន​ប្រ​សិ​ទ្ធភាព​។​ ការ​បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​បន់កម្មា​ភិបាល​ ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​។​ កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ អ្នក​រដ្ឋ​ការ​និង​បុគ្គ​លិក​ជន​ជាតិ​ខ្មែរ​កំ​ពុង​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ទាំង​បរិមាណ​និង​គុណ​ភាព​។​ ប្រ​ពៃណី​សាម​គ្គី​រវាង​បណ្តា​ជន​ជាតិ​ និង​សាសនា​ត្រូវ​បាន​ពង្រីក​។​ ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​តំ​បន់​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករត្រូវ​បាន​រក្សា​ខ្ជាប់​។​ល។​ អា​ស្រ័យ​ហេតុ​នោះ​ ជីវ​ភាព​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ខ្មែរ​រក្សា​បាន​ស្ថិរភាព​។​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​បាន​ថយ​ចុះ​រហ័ស​ ចីរភាព​ ចំ​នួន​គ្រួ​សារ​ក្រី​ក្រថយ​ចុះ​ ពី៣-៥%ក្នុង​មួយ​ឆ្នាំ​។​ មក​ដល់​ពេល​នេះ​ មាន​ជាង​ ៩៩% គ្រួ​សារ​ខ្មែរ​មាន​ឧបករណ៍​ សោ​តទស្សន៍​ មាន​៩៧%គ្រួ​សារ​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​ និង​មាន​ ៨០% គ្រួ​សារ​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​។​ល។​

* ក្រៅ​ពីលទ្ធ​ផល​ខាង​លើ​ សូម​អនុ​រដ្ឋ​មន្ត្រី​ លើក​ឡើង​បន្ថែម​ពីលទ្ធ​ផល​សំ​ខាន់​ៗ​មួយ​ចំ​នួន​ក្នុង​ការ​អនុវត្ត​ការ​ងារ​ជន​ជាតិ​ និង​គោល​នយោ​បាយ​ជន​ជាតិ​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ នាពេល​កន្លង​?

- ដំបូង​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនាគ​មន៍​ និង​ប្រ​ព័ន្ធ​ធារា​សាស្រ្ត​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ការ​អភិវឌ្ឍ តភ្ជាប់​ចរាចរណ៍​អន្តរតំ​បន់​ រួម​ចំ​ណែក​ញុាំងឱ្យ​ផ្លាស់​ប្តូរ​រហ័ស​មុខ​មាត់​ទីក្រុង​និង​ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ជំហាន​ដំបូង​បាន​ឆ្លើ​យ​តប​តម្រូវ​ការ​វិនិ​យោគ​អភិវឌ្ឍន៍ និង​សុខុមាល​ភាព​សង្គម​។​ មក​ ដល់​ពេល​នេះ​ ផ្លូវ​ពី​ខេត្ត​ចុះ​ដល់​ស្រុក​ បាន​ចាក់​កៅ​ស៊ូ​ ចាក់​បេតុង​សម្រេច​ ១០០% ផ្លូវ​ពីឃុំ​ទៅ​ដល់​មជ្ឈ​មណ្ឌល​ស្រុក​បាន​ចាក់​កៅ​ស៊ូ​ ឬ​ចាក់​បេតុង​សម្រេច​ ៩៧,៥៦%។​ អត្រា​ជន​បទ​មាន​ភ្លើ​ង​អគ្គិសនី​ជាតិ​គឺ​ ៩៩,៨%; ឃុំ​ទាំង​ ១០០% មាន​សាលា​បឋម​សិក្សា​ និង​អនុវិទ្យា​ល័យ​; ៩៩,៧%ឃុំ​មាន​សាលា​មត្តេយ្យ; ៩៩,៨% ឃុំ​មាន​ដំណាក់​សុខា​ភិបាល​ និង​ ៩៤,២% ឃុំ​សម្រេច​បទ​ដ្ឋាន​ជាតិ​ស្ដី​ពីសុខា​ភិបាល​។​ ៩៩,០៤%ភូមិ​មាន​ផ្លូវ​គមនា​គមន៍​រឹង​មាំ។​ អត្រា​ភូមិ​មាន​អគារ​វប្ប​ធម៌​គឺ​ ៧៩,៥% កើន​ឡើង​៣៩,៦% បើ​ធៀប​នឹង​ឆ្នាំ​ ២០១៥។​ ការ​ងារ​លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រទទួល​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​។​ ជារៀង​រាល់​ឆ្នាំ​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ពី ២-៣%; ជាពិសេស​ឃុំ​ និង​ភូមិ​លំ​បាក​ខ្លាំង​ថយ​ចុះ​ពី ៣-៤%; ស្រុក​ក្រី​ ក្រថយ​ចុះ​ពី ៤-៥%, មាន​កន្លែង​ខ្លះ​ជាង​ ៥%; អត្រា​គ្រួ​សារ​ក្រី​ក្រ និង​កៀក​បន្ទាត់​ក្រទូទាំង​តំ​បន់​ថយ​ចុះ​ ១,២%។​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ មាន​ស្រុក​ចំ​នួន​ ២២ ឃុំ​ចំ​នួន​ ១២៥ ភូមិ​ចំ​នួន​ ១.៣០០ បាន​ចាក​ផុត​ពីក្រប​ខ័ណ្ឌ​លំ​បាក​ខ្លាំង​។​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ មាន​ឃុំ​ចំ​នួន​ ១.០៥២ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ក្នុង​នោះ​ មាន​ ១០៦ ឃុំ​លំ​បាក​ខ្លាំង​ បាន​ខិត​ខំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

ទន្ទឹម​នឹង​នោះ​ បុព្វ​ហេតុ​អប់​រំ បណ្តុះ​បណ្តា​ល​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ កំ​ពុង​មាន​ការ​អភិវឌ្ឍ​ទាំង​ទ្រង់​ទ្រាយ​ទាំង​វិសាល​ភាព​និង​គុណ​ភាព​។​ មូល​ដ្ឋាន​សុខា​ភិបាល​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ត្រូវ​បាន​ពង្រឹង​ កង​ជួរ​កម្មា​ភិបាល​ បុគ្គ​លិក​ពេទ្យ​ត្រូវ​បាន​បង្កើន​ បង្ក​លក្ខណៈ​ដល់​ការ​ថែទាំ​សុខ​ភាព​ជូន​ជន​រួម​ជាតិ​កាន់​តែបាន​ល្អ​ប្រ​សើរ​។​ ការ​ងារ​អភិ​រក្ស​និង​លើក​កម្ពស់​តម្លៃ​វប្ប​ធម៌​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ ទទួល​បាន​លទ្ធ​ផល​កាន់​តែ​ច្បាស់​។​

* តើអ្វី​ជាភារកិច្ច​សំ​ខាន់​ក្នុង​ការ​អនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​នាពេល​ខាង​មុខ​ សូម​ជម្រាប​ប្រ​សាសន៍​លោក​?

លោក​ ឡេសើុង​ហាយ​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​នៃ​គណៈ​កម្មា​ធិការ​ជន​ជាតិ​មក​សួរ​សុខ​ទុក្ខ​ និង​ជូន​ពរបុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​ ២០២២ ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​។​ រូប​ថត​៖ ubdt.gov.vn

- ភារកិច្ច​សំ​ខាន់​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ នោះ​គឺ​ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​សេចក្តី​សន្និដ្ឋាន​លេខ​ ៦៥-Kl/TW របស់​ការិ​យាល័យ​នយោ​បាយ​ ស្តីពី​ការ​បន្ត​អនុវត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២៤-NQ /TW របស់​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ IX ស្តីពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​។​ ជាពិសេស​ គឺ​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​ការ​មេ និង​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ ដំណាក់​កាល​ ២០២១-២០៣០ (កម្ម​វិធី​ទិស​ដៅ​ជាតិ​)។​ ជាក់​ស្តែង​ គឺ​សេចក្តី​សម្រេច​លេខ​ ១៧១៩/QĐ-TTg របស់​នាយក​រដ្ឋ​មន្ត្រី​ ស្តីពី​ការ​អនុ​ម័ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ ដំណាក់​កាល​ទី ១៖ ចាប់​ពីឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥។​ នេះ​គឺ​ជាកម្ម​វិធី​ដ៏​ធំ​មួយ​ គ្រប​ដណ្តប់​លើ​គ្រប់​វិស័យ​នៃ​ជីវ​ភាព​សង្គម​ ដោយ​មាន​ការ​ចូល​រួម​ពីក្រសួង​ ផ្នែក​និង​ភូមិ​ភាគ​ជាច្រើន​។​ កម្ម​វិធី​នេះ​ត្រូវ​បាន​រំពឹង​ថា​ នឹង​ពង្រីក​បាន​គុណ​សម្បត្តិ​ និង​ជម្នះ​បាន​វិបត្តិ​ក្នុង​ការ​ងារ​ជន​ជាតិ​ និង​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ក្នុង​ដំណាក់​កាល​កន្លង​។​

* អនុ​រដ្ឋ​មន្ត្រី​ ទើប​តែចែក​រំលែក​អំ​ពី​លក្ខណៈ​សំ​ខាន់​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​។​ ដូច្នេះ​ តើត្រូវ​ធ្វើ​ដូច​ម្តេច​ ដើម្បី​ផ្សព្វ​ផ្សា​យអនុ​វត្ត​កម្ម​វិធី​នេះ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ សូម​ជម្រាប​ប្រ​សាសន៍​លោក​?

- ឆ្នាំ​ ២០២២ គឺ​ជាឆ្នាំ​ដំបូង​ដែល​កម្ម​វិធី​ទិស​ដៅ​ជាតិ​ផ្សព្វ​ផ្សាយ​អនុវត្ត​ការ​វិនិ​យោគ​ទុន​ពីថវិកា​មជ្ឈិម​។​ ដើម្បី​ធានា​ល្បឿន​ និង​សម្រេច​ការ​រំសាយ​ទុន​វិនិ​យោគ​ពីថវិកា​រដ្ឋ​នៃ​កម្ម​វិធី​ ទាម​ទារគ្រប់​ក្រសួង​ ផ្នែក​ និង​ភូមិ​ភាគ​ទាំង​ឡាយ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ គប្បី​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ដល់​ការ​ដឹក​នាំ​ ចង្អុល​ការ​ គ្រប់​គ្រង​ពន្លឿន​កិច្ច​ការ​កសាង​និង​ធ្វើ​ឱ្យ​សុក្រឹតក្បាល​ម៉ាស៊ីន​ ប្រ​ព័ន្ធ​ច្បាប់​ និង​យន្ត​ការ​ ធានា​នូវ​ការ​ដល់​ព្រម​ និង​ឯក​ភាព​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​។​ គប្បី​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​តួនាទី​ ភារកិច្ច​ ការ​យល់​ស្រប​ ចូល​រួម​របស់​ប្រ​ជា​ជន​ក្នុង​ការ​អនុ​វត្ត​កម្ម​វិធី​ និង​គម្រោង​។​ ពីព្រោះ​ថា​ លុះ​ត្រា​តែ​មាន​ការ​ឯក​ភាព​ពីប្រ​ជា​ជន​ និង​កិច្ច​ចង្អុល​ការ​ប្រ​មូល​ផ្តុំ​របស់​ថ្នាក់​គ្រប់​គ្រង​ ទើប​សកម្ម​ភាព​អនុវត្ត​គោល​នយោ​បាយ​នឹង​បាន​ឈាន​ចូល​ទៅ​ក្នុង​ជីវ​ភាព​ និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​

ភូមិ​ភាគ​នីមួយ​ៗ​ត្រូវ​តែលើក​កម្ពស់​តួនាទី​ ម្ចាស់​ការ​ដឹក​នាំ​ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​និង​ធ្វើ​វិមជ្ឈ​ការ​ដល់​ថ្នាក់​មូល​ដ្ឋាន​។​ ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ត្រូវ​លើក​កម្ពស់​តួនាទី​របស់​អង្គ​សំ​ខាន់​ក្នុង​ការ​អនុវត្ត​គម្រោង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ចំ​នួន​ ១០ របស់​នាយក​រដ្ឋ​មន្ត្រី​។​ ក្រៅ​ពីនេះ​ ត្រូវ​លើក​កម្ពស់​តួនាទី​ទំ​នាក់​ទំ​នង​ និង​ការ​ឃោស​នា។​ បង្កើន​ការ​ស្ងើច​សរ​សើរ​ និង​លើក​តម្កើង​នូវ​គំរូ​ឆ្នើម​ និង​របៀប​ធ្វើ​ល្អ​ៗ​។​ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។​ល។​ កិច្ច​សហប្រតិ​បត្តិ​ការ​ជា​មួយ​មជ្ឈិម​ ជាមួយ​មន្ទីរ​ គណៈ​ ផ្នែក​ ការ​ងារ​រណសិរ្ស​ភូមិ​ភាគ​ ក៏​គប្បី​បង្កើន​ ដើម្បី​ធានា​នូវ​ទិស​ដៅ​ ល្បឿន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​នាពេល​ខាង​មុខ​។​

* សូម​អរ​គុណ​អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​ គណៈ​កម្មា​ធិការ​ជន​ជាតិ​ !

ហាទ្រីវ-សុផន

ចែករំលែកអត្ថបទ