12/04/2022 - 10:22

លើក​កម្ពស់​គុណ​ភាព​អប់​រំតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

ការ​ងារ​អប់​រំចាប់​ពី​កម្រិត​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ ជូន​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ភាគ​តិច​ ពិសេស​គឺជន​រួម​ជាតិ​ខ្មែរ​ តែង​បាន​គណៈ​ ផ្នែក​ គ្រប់​លំ​ដាប់​ថ្នាក់​និង​ភូមិ​ភាគ​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​។​  មិន​ត្រឹម​តែប៉ុណ្ណោះ​ ការ​ងារ​អប់​រំ បណ្តុះ​បណ្តា​ល​ដល់​ព្រះ​សង្ឃ​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​ ជាជំ​ហាន​ៗ​ក៏​អភិវឌ្ឍ​ឆ្លើយ​តប​ទៅ​នឹង​សំ​ណូម​ពរ​នៃ​ស្ថាន​ភាព​ថ្មី​។​ អ្វី​ៗ​ទាំង​អស់​បាន​និង​កំ​ពុង​តែ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព​អប់​រំ លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ និង​គុណ​ភាព​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​។​

ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ ហីមឡាម

  បើ​ប្រៀប​នឹង​វិទ្យា​ល័យ​ដទៃ​ទៀត​នៅ​ខេត្ត​ហូវ​យ៉ាង​ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីម​ឡាម​នៅ​ហូវ​យ៉ាង​ ដំ​ណើរ​ការ​មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​សម្រេច​បាន​ស្នា​ដៃ​ជា​ច្រើន​គួរ​ឱ្យ​កោត​សរ​សើរ​។​ សមិទ្ធ​ផល​ទាំង​អស់​នេះ​ បាន​មក​ពី​ការ​ខិត​ខំ​ដោយ​ឥត​ឈប់​ឈរ​របស់​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គ​លិក​ និង​សិស្សា​នុសិស្ស​។​

ម៉ោង​រៀន​របស់​សិស្ស​សា​សា​ជន​ជាតិ​អន្តេ​វា​សិក​។​

លោក​គ្រូ​ឡឺ​ស្វឹង​ហ្វាង​ នា​យក​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីម​ឡាម បង្ហើប​ឱ្យ​ដឹង​៖ “ខួប​អនុស្សាវ​រីយ៍​ ១០ ឆ្នាំ​បង្កើត​សាលា​ សាលា​មាន​កិត្តិ​យស​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​ ជូន​ទង់​ប្រ​ឡង​ប្រ​ណាំ​ង ជាអង្គ​ភាព​ឈាន​មុខ​ប្លុក​វិទ្យា​ល័យ​ ព្រោះ​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង “បង្រៀន​ល្អ​ រៀន​ល្អ​” ឆ្នាំ​សិក្សា​ ២០២០-២០២១។​ លើ​មូល​ដ្ឋាន​នោះ​ សាលាបាន​ធ្វើ​បែប​បទ​រួច​រាល់​ ដើម្បី​ខេត្ត​ហូវ​យ៉ាង​ស្នើ​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ជូន​ទង់​ប្រ​ឡង​ប្រ​ណាំង។​ នេះ​ក៏​ជា​ស្នា​ដៃ​ដែល​ សាលា​សម្រេច​បាន​កាល​ពី​ឆ្នាំ​សិក្សា​ ២០១៨ -២០១៩” ។​

អាច​និយាយ​បាន​ថា​ នេះ​ជាស្នា​ដៃ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​របស់​សាលា​ដែល​ទើប​បង្កើត​ ”ថ្មី​”។​ ដែល​ហៅ​ថា​សាលា​រៀន​”ថ្មី​”នោះ​ ពី​ព្រោះ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីមឡាម បាន​អតីត​ប្រ​ធាន​រដ្ឋ​ ង្វៀង​មិញ​ត្រៀក ជូន​ដល់​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ខេត្ត​ហូវ​យ៉ាង​ ដោយ​ប្រ​ភព​ថវិកា​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ហីម​ឡាម និង​ធនា​គារ​ឡៀង​វៀត​ ធ្វើ​ហិរញ្ញប្ប​ទាន​ បាន​កសាង​និង​បើក​ឱ្យ​ប្រើ​ប្រាស់​ កាល​ពី​ឆ្នាំ​សិក្សា​ ២០១១-២០១២។​ លោក​គ្រូ​ វ៉ថាញ​ម៉ុង​ ប្រ​ធាន​ការិ​យាល័យ​មន្ទីរ​អប់រំនិង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ “ថ្វី​ដ្បិត​តែរយៈ​ពេល​ដំ​ណើរ​ការ​មិន​ទាន់​យូរ​ប៉ុន្មាន​ក៏​ដោយ​ ប៉ុន្តែ​តារា​ងស្នា​ដៃ​របស់​សមូហ​ភាព​ បុគ្គល​នៅ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ហីម​ឡាម គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ណាស់​។​ ទើប​តែដំ​ណើរការ​ ១០ ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​សម្រេច​បាន​ស្នា​ដៃ​ជា​ទង់​ជ័យ​នាំ​មុខ​ដល់​ទៅ​ ២ លើក​ សម្រាប់​ប្លុក​វិទ្យា​ល័យ​ទូទាំង​ខេត្ត​និង​ទទួល​បាន​ទង់​ប្រ​ឡង​ប្រ​ណាំង​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ទៀត​ផង​។​ នេះ​ជា​សមិទ្ធ​ផល​របស់​សមូហ​ភាព​ ក្នុង​នោះ​ មាន​បុគ្គល​លេច​ធ្លោ​និង​ឆ្នើម​ៗ​ជាច្រើន​”។​

 ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីម​ឡាម ជួប​លំ​បាក​អា​ស្រ័យ​ទ្រង់​ទ្រាយ​របស់​សាលា​មាន​ទំ​ហំ​ធំ​ ដោយ​មាន​បន្ទប់​ទាំង​អស់​ចំ​នួន​ ៤៣ ក្នុង​នោះ​ មាន​បន្ទប់​រៀន​ បន្ទប់​មុខ​ងារ​ បន្ទប់​មុខ​វិជ្ជា​ អន្តេ​វា​សិក​ដ្ឋាន​ អា​ហា​រដ្ឋា​ន​ ពហុ​កីឡដ្ឋាន​ ។​ល។​ លើ​ផ្ទៃ​ដី​សរុប​ ២៣.០០០ ម២។​ ខណៈ​នោះ​ ប្រ​ភព​សិស្ស​ជន​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​តិច​តួច។​ លោក​គ្រូ​ វ៉ថាញ់ម៉ុង​ រៀប​រាប់​៖ “ក្រោយ​ពី​សូម​យោ​បល់និង​ទទួល​បាន​ការ​ឯក​ភាព​របស់​ខេត្ត​ វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីម​ឡាម ក៏​បាន​ជម្រើស​សិស្ស​អនុវិទ្យា​ល័យ​នៅ​លើ​ភូមិ​សាស្រ្ត​។​ ដូច្នេះ​ សា​លា​បណ្តុះ​បណ្តាល​ទាំង​ ២ ទម្រង់​៖ គឺកម្រិត​អនុវិទ្យា​ល័យ​ផង​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ផង​”។​

លោក​គ្រូ ​ឡឺស្វឹង​ហ្វាង​ មាន​ប្រ​សាសន៍​៖ “ទម្រង់​ដែល​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីម​ឡាម​កំ​ពុង​អនុវត្ត​គឺទម្រង់​ថ្មី​ ម្ល៉ោះ​ហើយ​ពិបាក​រៀន​សូត្រ​បទ​ពិសោធន៍​ដើម្បី​យក​មក​អនុវត្ត​នៅ​សាលា​នេះ​ណាស់​។​ ព្រោះ​ហេតុ​នោះ​ ក្នុង​ដំ​ណើរ​ការ​សកម្ម​ភាព​ សាលា​ត្រូវ​តែស្វែង​យល់​សិក្សា​ស្រាវ​ជ្រាវ​ និង​ដកពិសោធន៍​ជា​ប្រ​ចាំ​ដើម្បី​ធានា​គុណ​ភាព​អប់រំ ថែទាំ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ក្នុង​សាលា​ឱ្យ​បាន​ល្អ​។​ បញ្ហា​មួយ​ក្នុង​ចំ​ណោម​បញ្ហា​សំ​ខាន់​ជាង​គេ​របស់​សា​លា​ គឺជ្រើស​គ្រូ​បង្រៀន​សម​ស្រប​ដើម្បី​ទទួល​បន្ទុក​ថ្នាក់​ជន​ជាតិ​”។​  តាម​ប្រ​សាសន៍​លោក​គ្រូ​ហ្វាង​ កម្មា​ភិបាល​គ្រូ​បង្រៀន​ បុគ្គ​លិក​ទាំង​អស់​ដែល​ទទួល​បន្ទុក​បង្រៀន​ ថែទាំ​សិស្ស​ជន​ជាតិ​សុទ្ធ​សឹង​ជា​អ្នក​មាន​ស្នា​ដៃ​ក្នុង​ការ​ងារ​ ដូច​ជា​៖ ទទួល​បាន​កិត្តិ​នាម​គ្រូ​បង្រៀន​ពូកែ​ យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​គ្រប់​លំ​ដាប់​ថ្នាក់​ជា​ដើម​។​

គុណ​ភាព​អប់រំ​របស់​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហីមឡាម រៀង​រាល់​ឆ្នាំ​តែង​កើន​ឡើង​ជា​និច្ច​ ម្ល៉ោះ​ហើយ​ទាក់​ទាញ​សិស្សា​នុសិស្ស​ចូល​រៀន​ច្រើន​កុះ​ករ​។​ បង​ថាច់​ង៉ុក​វិញ​ ជាឪ​ពុក​ប្អូន​ថាច់​អាញ់​ធឺ​ ផ្ទះ​នៅ​ទីប្រ​ជុំ​ជន​កៃ​តាក់​ ឱ្យ​ដឹង​៖ “ក្រោយ​ពី​កូន​បាន​ចូល​រៀន​សាលា​អន្តេ​វា​សិក​ ឮ​កូន​រៀប​រាប់​អំ​ពី​កន្លែង​ស្នា​ក់នៅ​ ហូប​ចុក និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​គ្រូ​ អ្នក​គ្រូ​ក្នុង​សាលា​ ខ្ញុំ​មាន​អា​រម្មណ៍​នឹង​នរនិង​គោ​រព​ដឹង​គុណ​ចំ​ពោះ​សន្តាន​ចិត្ត​របស់​លោក​គ្រូ​ អ្នក​គ្រូ​ដែល​គិត​គូរ​ដល់​កូន​ខ្ញុំ​”៕

​        ហា​ថាញ-វិមាន​

ចែករំលែកអត្ថបទ