ទទួលបានការឧបត្ថម្ភរបស់បក្ស រដ្ឋ និងរដ្ឋអំណាច អង្គការមហាជនគ្រប់លំដាប់ថ្នាក់នៅភូមិភាគ និងដោយឆន្ទៈស្មារតីដ៏មោះមុត លោកថាច់ឡើយនៅភូមិសង់ច្រវា A ឃុំត្រាកូង ស្រុកត្រាអូង ខេត្តវិញឡុង ក្លាយជាគំរូ ជម្នះការលំបាក ចាកផុតពីភាពក្រីក្រ ឈានឡើងធ្វើមាន ជាគំរូសម្រាប់មាមីងជនរួមជាតិខ្មែរយកតម្រាប់តាម។
លោកថាច់ឡើយ កំពុងស្រោចស្រពចម្ការក្រូចដោយប្រព័ន្ធស្វ័យប្រវត្តិ។
លោកថាច់ឡើយ (អាយុ ៥៨ ឆ្នាំ) នៅភូមិសង់ច្រវា A ឃុំត្រាកូង ឱ្យដឹង៖ “កាលពីមុន រៀងរាល់ថ្ងៃ ខ្ញុំទៅធ្វើកម្មករសំណង់នៅតាមការដ្ឋាន ឬនរណាជួលធ្វើអ្វីក៏ធ្វើហ្នឹង ដូច្នេះគ្រប់តែទប់ទល់ជីវភាពប្រចាំថ្ងៃ គ្មានសេសសល់អីទេ។ ខណៈពេលចម្ការចម្រុះផ្តល់ផលមិនគ្រប់ការចំណាយ។ ឃើញផ្ទះលោកថាច់ជួននិងគ្រួសារជិតខាងជាច្រើនចិញ្ចឹមគោ ដាំក្រូចមានប្រសិទ្ធភាព ម៉្លោះហើយខ្ញុំចង់កែប្រែចម្ការ អភិវឌ្ឍចិញ្ចឹមសត្វ ដើម្បីចាកផុតពីភាពក្រីក្រ ប៉ុន្តែគ្មានដើមទុន។ ក្នុងនាមជាអនុប្រធានភូមិសង់ច្រវា A លោកថាច់ជួន បានរៀបរាប់ពីគោលបំណងរបស់ខ្ញុំដល់ថ្នាក់លើ ហើយបានជួយណែនាំធ្វើលិខិតបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក។ បុលបានដើមទុន ខ្ញុំប្រថុយចិញ្ចឹមគោនិងដាំក្រូច។ មធ្យមភាគក្នុងមួយឆ្នាំ គោមេកើតកូនលក់បានពី ១-២ ក្បាល”។ ផ្ដើមពីប្រភពទុនសន្សំទុក លោកថាច់ឡើយបានឈានឡើងចាកផុតពីភាពក្រីក្រ លោះបានដីដែលបញ្ចាំ សង់ផ្ទះធំទូលាយ និងសេដ្ឋកិច្ចលំនឹង។
និយាយអំពីដំណើរការជម្នះលំបាកចាកផុតពីភាពក្រីក្ររបស់លោកថាច់ឡើយ លោកថាច់វៀត លេខាសាខាបក្ស ប្រធានភូមិសង់ច្រវាA ឱ្យដឹង៖ “ពីរនាក់ប្តីប្រពន្ធឧស្សាហ៍ព្យាយាម ប៉ុន្តែខ្វះដើមទុនអភិវឌ្ឍផលិតកម្ម។ ពេលមានដើមទុន ដំបូងគាត់វិនិយោគចិញ្ចឹមគោដើម្បីលំនឹងជីវភាព។ ពេលមានជីវភាពលំនឹង បងឡើយសន្សំទុនដាំក្រូចដើម្បីធ្វើមាន”។ អាស្រ័យប្រព័ន្ធធារាសាស្រ្តត្រូវបានភូមិភាគស្ដារជាប្រចាំ ធានាប្រភពទឹកសម្រាប់ ផលិតកសិកម្ម ម៉្លោះហើយរយៈពេលប៉ុន្មានឆ្នាំនេះ គ្រួសារខ្មែរជាច្រើននៅភូមិសង់ច្រវាA បានកែប្រែចម្ការចម្រុះដើម្បីដាំក្រូចនិងឈានឡើងគ្រាន់បើ។ លោកថាច់ឡើយ បង្ហើបឱ្យដឹង៖ “ខ្ញុំមិនអន្ទះអន្ទែងដាំភ្លាមទេ គឺបានទៅរកអ្នកចម្ការដែលជោគជ័យដើម្បីរៀនដាំ ជ្រើសរើសពូជនិងបច្ចេកទេសធ្វើឱ្យចេញផ្លែ។ មិនត្រឹមតែរៀនផ្ទាល់នៅចម្ការទេ នៅពេលដែលឃុំបើកថ្នាក់បង្រៀនពីរបៀបដាំក្រូចគឺ ខ្ញុំតែងចូលរួមទាំងអស់។ អាស្រ័យហេតុនេះ ក្រូចដំបូងរបស់ខ្ញុំសម្រេចជោគជ័យ ហើយផ្ដល់ផ្លែលំនឹង”។ ផ្ដើមពីប្រភពទុនសន្សំបាន លោកវិនិយោគលើប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ។ លោកឡើយ ឱ្យដឹង៖ “ខ្ញុំវិនិយោគប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើម្បីពង្រីកចម្ការក្រូច។ ការដាំបង្វិលជុំបែបនេះ ផ្ដល់ផលចំណេញព្រោះខ្ញុំមានក្រូចលក់ជាប្រចាំ។ ពេលដើមក្រូចដាំមុនចាស់ ក្រូចដាំបន្ទាប់នឹងផ្ដល់ផល”។
តាមប្រសាសន៍លោក ផាងថាញវ៉ូវ ប្រធានគណៈកម្មាធិការប្រជាជនឃុំត្រាកូង លោក ថាច់ឡើយ គឺជាកសិករខ្មែរមួយរូបនៅភូមិភាគ ឧស្សាហ៍រកស៊ី ខិតខំស្វែងយល់រៀនសូត្រ និងចែករំលែកបទពិសោធន៍; អនុវត្តវិទ្យាសាស្ត្របច្ចេកទេសជាក់ស្ដែងក្នុងការដាំដុះនិងចិញ្ចឹមសត្វ ដើម្បីនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ឈានឡើងចាកផុតពីភាពក្រីក្រ និងធ្វើមានសមស្រប៕
ត្រុកម៉ៃ-ទីទុយ