ប៉ុន្មានឆ្នាំកន្លង នៅឃុំវៀងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង តែងបានផ្នែកអប់រំយកចិត្តទុកដាក់វិនិយោគអំពីហេដ្ឋារចនាសម្ព័ន្ធ និងបណ្តុះបណ្តាលវិក្រឹដ្ឋការកម្មាភិបាល គ្រូបង្រៀន ម្ល៉ោះហើយគុណភាពអប់រំត្រូវបានលើកកម្ពស់។
ម៉ោងរៀនរបស់សិស្សសាលាអនុវិទ្យាល័យវៀងប៊ិញ។
វៀងប៊ិញ ជាឃុំលំបាកខ្លាំង មានជនរួមជាតិខ្មែររស់នៅជាង ៧៤% ដូច្នេះ ទទួលបាននូវគោលនយោបាយពិសេសដោយឡែកជាច្រើនរបស់រដ្ឋ ក្នុងនោះមានវិស័យអប់រំ។ យោងតាមប្រសាសន៍ លោកហ៊ុងមិញគ្វៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងប៊ិញ ឲ្យដឹង៖ បច្ចុប្បន្ន ចាប់ពីសាលាមត្តេយ្យរហូតដល់សាលាអនុវិទ្យាល័យ សុទ្ធតែបានឃុំកសាងយ៉ាងសមរម្យនិងសម្រេចបទដ្ឋានជាតិ។ សាលាទាំងអស់នេះកំពុងព្យាយាមសម្រេចនូវលក្ខឋាន ដើម្បីគ្រប់លក្ខណៈបានទទួលស្គាល់ ជាសាលាសម្រេចបទដ្ឋានជាតិកម្រិត ២។ ខណៈ ពេលប្រព័ន្ធសាលារៀន គ្រឿងបរិក្ខារបង្រៀនសម្រេចបទដ្ឋានទំនើប និងកងជួរគ្រូបង្រៀនមានកម្រិតវិជ្ជាមុខជំនាញល្អ ដូច្នេះអត្រាកៀរគរសិស្សចូលរៀនលើភូមិសាស្រ្តឃុំតែងសម្រេចភាគកម្រិតដាក់ចេញ។
ទន្ទឹមនឹងនោះ សាលារៀននានានៅលើភូមិសាស្រ្តឃុំវៀងប៊ិញ តែងបង្កលក្ខណសម្បត្តិងាយស្រួលឱ្យកម្មាភិបាល គ្រូបង្រៀនចូលរួមវគ្គបណ្តុះបណ្តាល បំពាក់បំប៉នមុខជំនាញ ម្ល៉ោះហើយកម្មាភិបាល គ្រូបង្រៀនតែងក្តាប់បាននូវវិធីសាស្រ្តផ្លាស់ថ្មីតាមកម្មវិធីផ្លាស់ថ្មីសៀវភៅ សិក្សារបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ លោកគ្រូទ្រឿងគ្វីកឿង នាយកសាលាអនុវិទ្យាល័យវៀងប៊ិញ បានឲ្យដឹង៖ “សាលារៀនបានទទួលស្គាល់សម្រេចបទដ្ឋានជាតិកាលពីឆ្នាំ ២០១៧ ឯគ្រូបង្រៀនក៏បានសម្រេចនិងសម្រេចលើសបទដ្ឋាន មានគ្រឿងបរិក្ខារបង្រៀននិងរៀនគ្រប់សព្វ ម្ល៉ោះហើយគុណភាពរបស់សាលាកាន់តែបានប្រសើរឡើង”។
លោកហ៊ុងមិញគ្វៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងប៊ិញ ឲ្យដឹងបន្ថែម៖ អាស្រ័យបានការយកចិត្តទុកដាក់វិនិយោគរបស់ខេត្ត ដើម្បីអភិវឌ្ឍការអប់រំនៅវៀងប៊ិញ។ ម្ល៉ោះហើយអត្រាកៀរគរសិស្សឋិតក្នុងអាយុចូលរៀនគ្រប់កម្រិតសិក្សាសម្រេច ១០០%។ ទន្ទឹមនឹងនោះ ផ្នែកអប់រំតែងតែវិនិយោគបំពាក់គ្រឿងបរិក្ខារបង្រៀននិងរៀនទំនើបៗ ឆ្លើយតបទៅនឹងការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀន បង្កភាពចំណាប់អារម្មណ៍ដល់សិស្សានុសិស្ស ដូច្នេះ គុណភាពអប់រំត្រូវបានកើនឡើង។ ផ្តើមពីនោះ រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញាដល់ជនរួមជាតិខ្មែរនៅឃុំវៀងប៊ិញ៕
អត្ថបទ & រូបថត៖ ថាវត្រឹន