04/04/2022 - 14:32

កុំ​ដកវត្ថុ​ដែល​មុត​ជ្រៅ​ចេញ​ពីស្នាម​របួស​ តាម​អំ​ពើ​ចិត្ត​

(កឹង​ធើ) - ក្រុម​វេជ្ជ​បណ្ឌិត​ផ្នែក​ប្រ​ព័ន្ធ​សរ​សៃ​ប្រាសាទ​ មន្ទីរ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើ ទើប​ធ្វើ​ការ​វះ​កាត់​ជោគ​ជ័យ​យក​កូន​កាំបិត​ដែល​មុត​ជ្រៅ​ចូល​ឆ្អឹង​ខ្នង​។​ បច្ចុប្បន្ន​ អ្នក​ជំងឺ​បាន​ដឹង​ខ្លួន​ និយាយ​ទំ​នាក់​ទំ​នង​គ្នា​បាន​ស្នាម​របួស​ក្រៀម​ ជើង​ខាង​ស្តាំ​កម្រើក​បាន​។​

ក្រុម​គ្រូ​ពេទ្យ​ធ្វើ​ការ​វះកាត់​យក​កាំបិត​ចេញ​។​ រូប​ថត​៖ មន្ទីរ​ពេទ្យ​ផ្ដល់​

 អ្នក​ជំងឺ​បុរស​ H.S.L អា​យុ​ ២៦ ឆ្នាំ​ នៅ​ខេត្ត​បាក​លីវ​ ត្រូវ​បាន​មន្ទីរ​ពេទ្យ​ជួរ​មុខ​បញ្ជូន​ឡើង​មក​ដល់​នៅ​វេលា​ម៉ោង​ ៩,១០នាទី​ ថ្ងៃ​ទី ៩ ខែមីនា​ ដោយ​មាន​របួស​ស្នាម​ ២ សង់​ទីម៉ែ​ត្រ ជាប់​តាម​ដោយ​កូន​កាំបិត​មុត​ចំ​កន្លែង​បោះ​ដៃ​ផុត​ពីក្រោយ​ខ្នង​៘

លទ្ធ​ផល​ឆ្លុះ​កាំរស្មី​ X និង​ថត​ CT បាន​កត់​សម្គាល់​ កូន​កាំបិត​បុក​ចំ​កណ្តាល​ឆ្អឹង​ខ្នង​។​ វេជ្ជ​បណ្ឌិត​ បាន​ប្រើ​ដង្កាប់​ថ្កៀប​យក​កូន​កាំបិត​ចេញ​ពីឆ្អឹង​ខ្នង​ និង​សម្អាត​របួស​ស្នាម​៘ ការ​វះកាត់​ប្រ​ព្រឹត្ត​ទៅ​ជោគ​ជ័យ​ក្រោយ​ពីរយៈ​ពេល​ ៤ ម៉ោង​។​

វេជ្ជ​បណ្ឌិត​ចឿងចឹងភឿក - ប្រ​ធាន​ផ្នែក​ប្រ​ព័ន្ធ​សរ​សៃ​ប្រាសាទ​ ឱ្យ​ដឹង​៖ ចំ​ពោះ​អ្នក​ជំងឺ​ ដែល​រង​របួស​និង​មាន​របួស​នៅ​ឆ្អឹង​ខ្នង​ វិធាន​ការ​សង្គ្រោះ​បឋម​ត្រូវ​របៀប​គឺ​សំ​ខាន់​ខ្លាំង​ណាស់​ សំ​ដៅ​ជួយ​កាត់​បន្ថយ​ជាអតិបរមា ​ការ​រង​របួស​ឬ​ក៏​បន្សល់​ទុក​នូវ​ស្នាម​របួស​ដល់​អ្នក​ជំងឺ​។​ ដូច្នេះ​អ្នក​ជំងឺ​កុំ​ចលនា​ប៉ះ​ពាល់​កន្លែង​រង​របួស​ ត្រូវ​ធានា​ឥរិយា​បថឆ្អឹង​ខ្នង​នៅ​ត្រង់​ក្នុង​ដំណាក់​កាល​ដឹក​ជញ្ជូន​មក​កាន់​មូល​ដ្ឋាន​សុខា​ភិបាល​ ល្អ​បំ​ផុត​គឺ​ដេក​លើ​ផ្ទៃ​រាប​ស្មើ​ចង់​ លំ​នឹង​សង​ខាង​ឆ្អឹង​ខ្នង​។​ ពិសេស​ត្រូវ​ចាំ​ គឺ​មិន​ត្រូវ​ដក​វត្ថុ​ដែល​មុត​ជ្រៅ​ចេញ​ពីស្នាម​របួស​នៅ​កន្លែង​កើត​ហេតុ​គ្រោះ​ថ្នាក់​តាម​អំ​ពើ​ចិត្ត​ ឬ​ក៏​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​ឡើយ​ គឺ​ត្រូវ​មាន​ការ​វាយ​តម្លៃ​ដោយ​ឧប​ករណ៍​ធ្វើ​រោគ​វិនិច្ឆ័យ​រូប​ភាព​ ដូច​ជា​ឆ្លុះ​អេកូ ថត​កាំរស្មី​X និង​ថត​CTជាមុន​សិន ដើម្បី​នឹង​កំ​ណត់​ដឹង​កម្រិត​រង​របួស​ និង​ហានិ​ភ័យ​ស្លាប់​មួយ​ចំ​ហៀងខ្លួន​ ខណៈ​ពេល​ដក​វត្ថុ​ដែល​មុត​ជ្រៅ​នោះ​ចេញ​ ហើយ​ចង​ចាំ​ថា​ ការ​យក​វត្ថុ​ដែល​មុត​ចេញ​គឺ​នៅ​ក្នុង​បន្ទប់​វះកាត់​៕​

                                   ហ្វិញ​ហ្វា-លីសៀ

ចែករំលែកអត្ថបទ