ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/03/2022 - 14:08

តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​៖

មាន​ស្រុក​ក្រី​ក្រ ១ និង​ឃុំ​លំ​បាក​ខ្លាំង​ ៣៣ នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​និង​កោះ​សមុទ្រ​

ឧប​នាយ​ក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ផាម​ប៊ិ​ញ​មិញ​ បាន​ចុះ​ហត្ថ​លេខា​លើ​សេច​ក្តី​សម្រេច​លេខ​ ៣៥៣/QĐ-TTg ផ្តល់​សច្ចា​នុមតិ​លើ​បញ្ជី​ឈ្មោះ​ស្រុក​ចំ​នួន​ ៧៤ ចំ​ណុះ​ខេត្ត​ចំ​នួន​ ២៦ និង​ឃុំ​លំ​បាក​ខ្លាំង​ចំ​នួន​ ៥៤ នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​និង​កោះ​សមុទ្រ​ចំ​ណុះ​ខេត្ត​ចំ​នួន​ ១២ ដំ ណាក់​កាល​ ២០២១-២០២៥។​

ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ ទើប​បាន​ផ្តល់​សច្ចា​នុមតិ​ជាស្រុក​ក្រី​ក្រមួយ​ក្នុង​ចំ​ណោម​ស្រុក​ទាំង​ ៧៤ យោង​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៣៥៣/QĐ-TTg។​

តាម​រយៈ​នោះ​ ក្នុង​បញ្ជី​ស្រុក​ក្រី​ក្រ​ដំណាក់​កាល​ ២០២១-២០២៥ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ មាន​តែស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​មួយ​ប៉ុណ្ណោះ​។​ ក្នុង​ចំ​ណោម​ ៥៤ ឃុំ​លំ​បាក​ខ្លាំង​ តំ​បន់​ឆ្នេរ​សមុទ្រ​និង​កោះ​សមុទ្រ​ នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ គឺ​មាន​ ៣៣ ឃុំ​។​ រួម​មា​ន ខេត្ត​ឡុង​អាង​មាន​ ១ ឃុំ​ ខេត្ត​បេនត្រែមាន​ ២១ ឃុំ​ ខេត្ត​គៀង​យ៉ាង​មាន​ ៣ ឃុំ​ ខេត្ត​សុក​ត្រាំង​មាន ​២ ឃុំ​ និង​ខេត្ត​កាម៉ាវមាន​ ៦ ឃុំ​។​

ឧបនាយក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ផាម​ប៊ិ​ញមិញ​ សំ​ណូម​ពរ យោង​តាម​សំ​ណើ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ក្រុង​ចំ​ណុះ​មជ្ឈិម​ ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ បូក​សរុប​ ពិនិត្យ​ វាយ​តម្លៃ​ និង​រាយ​ការណ៍​ជូន​នាយក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​កែសម្រួល បំ​ពេញ​បន្ថែម​ បញ្ជី​ឈ្មោះ​ឃុំ​លំ​បាក​ខ្លាំង​ តំ​បន់​ឆ្នេរ​សមុទ្រ​និង​កោះ​ សមុទ្រ​៕​

ថាញ​ឡុង​-មុនី​

 

ចែករំលែកអត្ថបទ