|
បណ្ឌិត- វេជ្ជបណ្ឌិតវ៉ផាមមិញធឺ។ |
បណ្ឌិត-វេជ្ជបណ្ឌិតវ៉ផាមមិញធឺ ប្រធានផ្នែករោគទូទៅនៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្រ្តកឹងធើ បានធ្វើការដោះដូរជាមួយនឹងកាសែតកឹងធើ អំពីបធានបទរួមចំណែកជួយសិស្សានុសិស្ស ធានាសុខភាព ខណៈពេលទៅកាន់សាលាឡើងវិញក្នុងបរិការណ៍ជំងឺរាតត្បាត។
ដើម្បីជួយសិស្សានុសិស្សមានសតិអារម្មណ៍ល្អ ខណៈពេលចាប់ផ្តើមចូលរៀនផ្ទាល់នៅសាលា គប្បីមានកិច្ចសហការរវាងសាលារៀននិងគ្រួសារសិស្ស រួចលើកទឹកចិត្តប្អូនៗតាមរយៈកិច្ចការសាមញ្ញ ដូច៖ បង្កើតទម្លាប់ទៅរៀនធម្មតា; ត្រៀមសិក្ខូបករណ៍ សម្លៀកបំពាក់; ទំនាក់ទំនងនឹងលោកគ្រូអ្នកគ្រូ មិត្តភ័ក្តិ; កាត់បន្ថយពេលលេងហ្គេម; ត្រៀមរំលឹកមេរៀន។ល។
ចំពោះប្អូនៗក៏ត្រូវត្រៀមស្មារតីសម្របនឹងលក្ខណៈរៀនសូត្រក្នុងបរិការណ៍ជំងឺរាតត្បាតផងដែរ។ ដើម្បីធ្វើបានដូច្នេះ សាលារៀននិងអាណាព្យាបាលសិស្សជួយណែនាំប្អូនៗស្វែងយល់ពីជំងឺរាតត្បាត វិធីបង្ការ អនុវត្តតាមការណែនាំរបស់សាលា ខណៈពេលមានហេតុការណ៍អាណាព្យាបាលសិស្ស គ្រូបង្រៀន ឬសិស្សមានជំងឺ; ជួយប្អូនៗមានបំណិនក្នុងការបង្ការជំងឺ និងការពារខ្លួនឯង។
អំពីបំណិនបង្ការជំងឺ សិស្សានុសិស្សគប្បីការពារខ្លួនឯង ខណៈប្រជុំជីវភាពនៅក្នុងនិងក្រៅសាលា។ ប្រការនេះមិនពិបាកនោះទេ ពីព្រោះយើងបានអនុវត្តសារ៥K រយៈពេល ២ ឆ្នាំ មកហើយ។ ពិសេស គឺសិស្សានុសិស្សធ្លាប់នឹងការពាក់ម៉ាស់; រក្សាគម្លាតសុវត្ថិភាព ចៀសវាងជួបជុំគ្នាច្រើន។ ម្យ៉ាងប្អូនៗក៏គប្បីប្តូរឥរិយាបថ ដូចជាការជំរាបសួរលោកគ្រូអ្នកគ្រូពីចម្ងាយ ចៀសវាងការប្រាស្រ័យទាក់ទងមិត្តភ័ក្តិផ្ទាល់ឬក្នុងសហគមន៍។ សំខាន់គឺស្មារតីភ្ញាក់រលឹកសម្លាប់មេរោគ ដូចលាងដៃញឹកញាប់ដោយអាល់កុល ជែលឬដោយសាប៊ូ; កាត់បន្ថយការស្ទាបប៉ះវត្ថុសាធារណៈ; បង្កើនការប្រើប្រាស់របស់របរឯកជន។ល។
ករណីនៅក្នុងសាលាជួបប្រទះសិស្សសង្ស័យ ឆ្លងជំងឺ COVID-១៩ គប្បីរាយការណ៍ច្បាស់លាស់; អាណាព្យាបាលសិស្សគប្បីឱ្យប្អូនៗ ឈប់សម្រាកបណ្តោះអាសន្ននៅផ្ទះ; រួមទាំងករណីជំងឺឆ្លងទូទៅផ្សេងៗទៀត។ ផ្តើមពីនោះ ជួយឱ្យបន្ទប់រៀន សាលារៀនរបស់ប្អូនៗមានភាពលំនឹងចៀសវាងអារម្មណ៍ភ័យខ្លាច បណ្តាលឱ្យប្អូនៗឈប់រៀន។
ចំពោះសិស្សានុសិស្សដែលធ្លាប់ឆ្លងជំងឺ COVID-១៩ ក្នុងរយៈពេលត្រៀមចូលរៀនផ្ទាល់ នោះប្អូនៗគប្បីអនុវត្តសម្រេចរយៈពេលធ្វើចត្តាឡីស័កតាមសេចក្តីកំណត់ ក៏ដូចជារបបទប់ស្កាត់ជំងឺឆ្លងរាលដាលរបស់សាលា។ ខណៈពេលវិលមកកាន់សាលាឡើងវិញ ប្អូនៗក៏អាចប្រជុំជីវភាពធម្មតាដូចមិត្តភ័ក្តិដទៃទៀតដែរ។ នោះគឺចំពោះប្អូនៗសិស្សានុសិស្ស ដែលបានចាក់វ៉ាក់សាំងបង្ការរួចហើយ គ្មានអាការៈសុខភាពខុសប្លែកពីធម្មតាក្រោយពីជាជំងឺ ហើយគ្មានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរក្រោយពីជាសះស្បើយជំងឺ COVID-១៩។ ថ្វីដ្បិតដូច្នោះក្តី មានករណីមួយចំនួនសិស្សឆ្លងជំងឺធ្ងន់ មានជំងឺប្រចាំកាយ គប្បីទៅកាន់មូលដ្ឋានសុខាភិបាលឯកទេសកុមារ ដើម្បីវេជ្ជបណ្ឌិតពិនិត្យ សុខភាពផ្តល់ពិគ្រោះធ្វើការណែនាំពីជំងឺដល់ប្អូនៗ។
រយៈពេលដែលសិស្សជាជំងឺទៅកាន់សាលាឡើងវិញ ដូច្នេះ ការថែទាំ និងបំប៉នសុខភាពក្នុងដំណាក់កាលនេះ គឺសំខាន់ណាស់ ប៉ុន្តែមិនពិបាកអនុវត្តនោះទេ។ ពោលគឺអាណាព្យាបាលសិស្សយកចិត្តទុកដាក់ថែទាំនិងបន្តរបបបង្ការជំងឺ ដើម្បីប្អូនៗមានប្រព័ន្ធភាពសុាំបានល្អ។ ចំពោះវិធានការបង្ការជំងឺ ប្អូនៗសិស្សានុសិស្សទាំងនេះគប្បីអនុវត្តសារ ៥K ក្នុងបន្ទប់រៀន មិនត្រូវអនុវត្តវិធានការផ្សេងពីនេះ ដើម្បីចៀសវាងគំនិតរើសអើងដល់ប្អូនៗ ឬក៏ប្អូនៗផ្តាច់ខ្លួនពីមិត្តភ័ក្តិ។
របបហូបចុកឱ្យបានត្រឹមត្រូវ ឈប់សម្រាកតាមសម្រួល ហាត់ប្រាណទៀងទាត់ ក៏អាចជួយប្អូនៗសិស្សានុសិស្សមានសុខភាពលំនឹង ដើម្បីសម្រេចការរៀនសូត្រ និងចៀសវាងការឆ្លងជំងឺ៕
ប៊ិតង៉ុក (រៀបរៀង)-ប្រែសម្រួល៖ លីសៀ