ទម្រង់”ទូទាំងប្រជាជនចូលរួមបរិហារឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម តាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍” ដែលនគរបាលក្រុងចង្អុលការដល់នគរបាលខណ្ឌ ស្រុក អនុវត្តមកទល់ពេលនេះទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
ទម្រង់ “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់” តែងបាននគរបាលស្រុកផុងដៀង បន្តរក្សាអនុវត្តមានប្រសិទ្ធភាពក្នុងការឃាត់ខ្លួនជនប្រព្រឹត្តល្មើស។
តាមការវាយតម្លៃរបស់ការិយាល័យ PV០៥ នគរបាលក្រុងកឹងធើ ក្នុងអំឡុងពេលជាង ៧ ឆ្នាំផ្សព្វផ្សាយអនុវត្តទម្រង់ (ចាប់ពីខែមីនា ឆ្នាំ ២០១៤) ទម្រង់បានដំឡើងបដាប្រកាសផ្សព្វផ្សាយ ៦៥.៦៧៣ ផ្ទាំង ដើម្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅលើភូមិសាស្រ្តក្រុង; ប្រជាជនបានផ្តល់ដំណឹងមានតម្លៃជាង ១០.៤០០ ដំណឹង ជួយដល់កម្លាំងនគរបាលសើុបអង្កេតច្បាស់លាស់ ២.៤៧៣ ករណី ឃាត់ខ្លូននិងពិន័យមុខសញ្ញាប្រព្រឹត្តល្មើសចំនួន ៥.២៩១ នាក់។ ពិសេស ផ្តើមពីទម្រង់នេះ នគរបាលនៅតាមខណ្ឌ ស្រុកក្នុងក្រុង មានភាពច្នៃប្រតិដ្ឋ ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគចាត់តាំងផ្សព្វផ្សាយ អនុវត្តទម្រង់ “បន្តោងសោបរិហារឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម” នៅលើបន្តោងសោ មានលេខទូរស័ព្ទរបស់នគរបាលឃុំ សង្កាត់ ទីប្រជុំជន ដើម្បីប្រជាជនជូនដំណឹងដល់កម្លាំងនគរបាលបានទាន់ពេល ខណៈពេលប្រទះឃើញហេតុការណ៍កើតឡើង។ល។ កម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ បានផ្តល់និងចែកចាយបន្តោងសោដល់ប្រជាជននិងអង្គការមហាជន ចំនួន ៤៦.៥៣០ ដែលបំពេញការងារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន និងសហជីពម៉ូតូ ដឹកអ្នកដំណើរ គិតជាទឹកប្រាក់សរុបជាង ១ ពាន់លានដុងពីប្រភពទុនចលនាសង្គមូបនីយកម្ម។
នៅស្រុកកើ-ដ ថើយឡាយ ផុងដៀង ផ្តើមពីស្ថានភាពជាក់ស្តែងរបស់ភូមិភាគ ដោយមានប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង មានដងផ្លូវជាច្រើនតភ្ជាប់នឹងភូមិ ឃុំនិងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នា។ល។ ម្ល៉ោះហើយមុខសញ្ញាគ្រប់ប្រភេទឆ្លៀតឱកាសនេះប្រព្រឹត្តនូវអំពើល្មើសច្បាប់។ ដូច្នេះ ចាប់ពីឆ្នាំ ២០១១ រហូតមកទល់ពេលនេះ នគរបាលនៅតាមស្រុកទាំងនេះ បានកសាងនិងផ្សព្វផ្សាយ អនុវត្តជោគជ័យទម្រង់ “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់” នៅតាមដងផ្លូវ និងភូមិសាស្រ្តជាប់ព្រំប្រទល់គ្នា។ មកទល់ពេលនេះ ក្រុងដំឡើង “ខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់” បានចំនួន ៩៤៧ គិតជាទឹកប្រាក់ជាង ៣ ពាន់លានដុងពីប្រភពទុនសង្គមូបនីយកម្ម។ ប្រជាជនបានបិទទ្វារចាប់ជាង ៨០ ករណី (ពីបទលួចម៉ូតូ លួចឆ្កែ និងលួចមាន់ជាដើម) ប្រគល់មុខសញ្ញាជូននគរបាលចាត់វិធានការជាង ១២០ នាក់។
វរសេនីយ៍ឯកបម្រុង ង្វៀងវ៉ាន់ង៉ូង ប្រធានការិយាល័យ PV ០៥ នគរបាលក្រុងកឹងធើ ឱ្យដឹង៖ “នគរបាលខណ្ឌ ស្រុក ឃុំ សង្កាត់និងទីប្រជុំជន គប្បីឆ្លៀតយកការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ បន្តកសាងបន្ថែមនូវទម្រង់ គំរូឈានមុខសមស្របក្នុងស្ថានភាពបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ត្រួតពិនិត្យ ឃ្លាំមើល ដាស់តឿនក្រើនរំលឹក ជាប្រចាំ ចាត់តាំងអនុវត្តនូវទម្រង់; លើកទឹកចិត្ត ស្ងើចសរសើរឱ្យបានទាន់ពេលនូវសមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងចលនា ប្រទះឃើញនិងពង្រីកវិសាលភាពគំរូឈានមុខ ក្នុងការអនុវត្តទម្រង់”៕
ស្វឹងដាវ-វិមាន