07/03/2022 - 14:19

ភូមិ​ "មហា​វិទ្យា​ល័យ​"

ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ ខេត្ត​បាក​លីវ​ ត្រូវ​បាន​ចាត់​ទុក​ជា​ភូមិ​”មហា​វិទ្យា​ល័យ​” ពីព្រោះ​មាមីង​ខ្មែរ​នៅ​ទីនេះ​ អ្នក​ណាក៏​ខ្នះ​ខ្នែង​គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​ដែរ​។​

កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​កៃ​យ៉ា ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​។​

បងស្រី​យ័ញ​ធីគីម​ឡៀង នៅ​ភូមិ​កៃ​យ៉ា ឱ្យ​ដឹង​៖ “ពីដើម​ ខ្ញុំ​នៅ​ផ្ទះ​លក់​ដូរ​។​ ដោយ​សារ​មិន​ចេះ​អក្សរ​ ម៉្លោះ​ហើយ​នាង​ខ្ញុំ​ជួប​ការ​លំ​បាក​ច្រើន​។​ ផ្តើម​ពីនោះ​ ពេល​មាន​កូន​ ខ្ញុំ​សម្រេច​ចិត្ត​ត្រូវ​តែគិត​គូរ​ឱ្យ​វារៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ងាយ​ស្រួល​គិត​គូរ​ធ្វើ​ការ​រក​ស៊ី​។​ ម្យ៉ាង​វិញ​ទៀត​ ខ្ញុំ​ឃើញ​អ្នក​មាន​ចំ​ណេះ​វិជ្ជា​នៅ​ក្នុង​ភូមិ​ទៅ​ធ្វើ​ការ​ ស្លៀក​ពាក់​ ស្អាត​បាត​ ជីវ​ភាព​ធូរ​ធារ ម៉្លោះ​ហើយ​ខ្ញុំ​កាន់​តែ​មោះ​មុត​គិត​គូរ​ឱ្យ​កូន​ៗ​រៀន​សូត្រ​”។​ ទោះ​បី ធ្វើ​ការ​ងារ​ស្រែ​ចម្ការ​និង​លក់​ដូរ​មាន​ការ​នឿយ​ហត់​យ៉ាង​ណាក៏​ដោយ​ ប៉ុន្តែ​ប្តី​ប្រ​ពន្ធ​បង​ស្រី​ឡៀង តែង​យក​ចិត្ត​ទុក​ដាក់​លើក​ទឹក​ចិត្ត​កូន​ៗ​ ដើម្បី​ស្ងប់​អា​រម្មណ៍​រៀន​សូត្រ​។​ ពិសេស​ បង​ស្រី​តែង​លើក​យក​គំ​រូ​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​នៅ​ក្នុង​ភូមិ​មក​វិភាគ​បង្ហាញ​ដល់​កូន​ៗ​ឱ្យ​យល់​ ពីប្រ​យោជន៍​នៃ​ការ​សិក្សា​ ផ្តល់​ជា​កម្លាំង​ចិត្ត​ ជម្នះ​លំ​បាក​ ដើម្បី​កូន​ៗ​សិក្សា​បាន​ល្អ​។​ បង​ស្រី​ឡៀង ឱ្យ​ដឹង​បន្ថែម​៖ “ឥឡូ​វកូន​ៗ​ខ្ញុំ​ទាំង​ ៣ នាក់​លុះ​ក្នុង​ដំបូន្មាន​ រៀន​ពូកែ​ ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ នាង​ខ្ញុំ​ក៏​រីក​មុខ​រីក​មាត់​ក្នុង​ភូមិ​ស្រុក​ដែរ​”។​ ដោយ​ឃើញ​គ្រួ​សារ​នេះ​មាន​កូន​រៀន​សូត្រ​ មាន​ការ​ងារ​ធ្វើ​ រកបាន​ប្រាក់​ចំ​ណូល​លំ​នឹង​ គ្រួ​សារ​ដទៃ​ៗ​ទៀត​ក្នុង​ភូមិ​ ទោះ​បីក្រឬ​មាន​សុទ្ធ​សឹង​គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​ ដើម្បី​មាន​អនាគត​ល្អ​ប្រ​សើរ​។​

អ្នក​មីង​លីធី​សាភេទ​ ឱ្យ​ដឹង​៖ “អ្នក​មាន​ចំ​ណេះ​វិជ្ជា​គឺ​មើល​ឃើញ​វែង​ឆ្ងាយ​ ជីវ​ភាព​ក៏​ល្អ​ប្រ​សើរ​ជាង​អ្នក​មិន​ចេះ​អក្សរ​ ទោះ​បីគ្រួ​សារ​ក្រ ខ្ញុំ​ក៏​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ស្រែ​ចម្ការ​ ចិញ្ចឹម​សត្វ​ រក​ប្រាក់​គិត​គូរ​ឱ្យ​កូន​ៗ​រៀន​មហា​វិទ្យា​ល័យ​។​ ឥឡូ​វ កូន​ទាំង​ ៣ នាក់​រៀន​ចប់​មហា​វិទ្យា​ល័យ​ ក្លាយ​ជាវិស្វករ វេជ្ជ​បណ្ឌិត​ គ្រូ​បង្រៀន​ មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ជីវ​ភាព​ក៏​បាន​ល្អ​ប្រ​សើរ​។​ ពិសេស​ ចៅ​ទាំង​ ២ របស់​ខ្ញុំ​ក៏​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​ ផ្តើម​ពីនោះ​ គ្រួ​សារ​ខ្ញុំ​ក៏​បាន​ទទួល​ស្គាល់​ជាគ្រួ​សារ​សង្វាត​រៀន​សូត្រ​ថ្នាក់​ខេត្ត​ នោះ​គឺ​ជា​កិត្តិ​យស​ដ៏​ក្រៃ​លែង​”។​

តាម​ប្រ​សាសន៍​លោក​ ផាង​មិញ​ត្វៀង​ ប្រ​ធាន​ភូមិ​កៃ​យ៉ា ភាគ​ច្រើន​មាមីង​ខ្មែរ​ក្នុង​ភូមិ​ សុទ្ធ​តែ​គិត​គូរ​ឱ្យ​កូន​ចៅ​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​។​ ពីព្រោះ​ រដ្ឋ​មាន​គោល​នយោ​បាយ​អា​ទិភាព​ ដូច​ជា​ ជម្រើស​តាំង​សិស្ស​មហា​វិទ្យា​ល័យ​ មហា​វិទ្យា​ល័យ​បម្រុង​ ឱ្យ​បុល​ទុន​រៀន​សូត្រ​ ពិនិត្យ​ពិន្ទុ​អា​ទិភាព​ឱ្យ​សិស្ស​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​។​ល។​ ដូច្នេះ​ ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ​ មាន​ឱកាស​រៀន​មហា​វិទ្យា​ល័យ​។​ សព្វ​ថ្ងៃ​ ការ​ចិញ្ចឹម​កូន​ចៅ​រៀន​មហា​វិទ្យា​ល័យ​នៅ​ភូមិ​កៃ​យ៉ា បាន​ក្លាយ​ជា​ចលនា​មួយ​រីក​សាយ​ភាយ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ មក​ទល់​នឹង​បច្ចុ​ប្បន្ន​ ទូទាំង​ភូមិ​មាន​អ្នក​រៀន​ចប់​មហា​វិទ្យា​ល័យ​ចំ​នួន​ ៣០០ នាក់​កំ​ពុងបំ​ពេញ​ការ​ងារ​ពីថ្នាក់​មូល​ដ្ឋាន​ដល់​មជ្ឈិម​៕​

យ្វីអាញ-មុនី​

ចែករំលែកអត្ថបទ