ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

07/03/2022 - 14:19

ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ និង​ UNDP ចុះ​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិ​ការ​លើ​វិស័យ​កាត់​បន្ថយ​ភាព​ក្រីក្រ

ការិ​យាល័យ​ជាតិ​ ស្ដី​ពីការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ (ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​ និង​សង្គម​កិច្ច​) រួម​ជាមួយ​នឹង​ UNDP (កម្ម​វិធី​អភិវឌ្ឍន៍​របស់​អង្គ​ការ​សហប្រ​ជា​ជាតិ​) បាន​ចុះ​កិច្ច​ព្រម​ព្រៀង​សហប្រ​តិបត្តិ​ការ​លើ​វិស័យ​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​ឧទ្ទេស​នាម​គម្រោង​ សហប្រតិ​បត្តិ​ការ​រវាង​ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ក្រសួង​ការ​បរទេស​ និង​ពាណិជ្ជ​កម្ម​អូស្រ្តាលី​ UNDP ស្ដី​ពី "ការ​កសាង​កម្ម​វិធី​និង​ពិគ្រោះ​គោល​នយោ​បាយ​ ស្ដី​ពីកាត់​បន្ថយ​ភាព​ក្រី​ក្រ​ពហុ​ទិស​ និង​ប្រ​កប​ដោយ​ចីរ​ភាព​ ដំណាក់​កាល​ ២០២១-២០២៣"។​

ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ និង​ UNDP​ ចុះ​កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិ​ការ​លើ​វិស័យ​កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ រូប​ថត​៖ ត្វឹង​ឌឹក – TTXVN

ថ្លែង​យោ​បល់​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​ លោក​ស្រី​ Caitlin Wiesen តំ​ណាង​ UNDP ប្រ​ចាំ​នៅ​វៀត​ណាម​ បាន​បញ្ជាក់​ ស្ថាន​ភាព​ក្រី​ក្រ​អូស​អន្លាយ​មាន​កម្រិត​ខ្ពស់​ ក្នុង​ចំ​ណោម​ក្រុម​ជន​ជាតិ​ភាគ​តិច​ ក៏​ដូច​ជា​តំ​បន់​នៅ​ជាប់​មាត់​សមុទ្រ​ កោះ​ គឺ​ជាការ​សាក​ល្បង​មួយ​ចំ​ពោះ​វៀត​ណាម​ និង​រាំង​ស្ទះ​ការ​សម្រេច​ទិស​ដៅ​នៃ​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរភាព​ មិន​ទុក​ឱ្យ​អ្នក​ណាម្នាក់​នៅ​ខាង​ក្រោយ​។​

ទន្ទឹម​នឹង​នោះ​ ជំងឺ​ COVID-១៩ ធាតុ​ពិត​គឺ​ ជាជំហាន​ថយ​ក្រោយ​មួយ​ ឆ្លុះ​បញ្ចាំ​ងក្នុង​ការ​វាយ​តម្លៃ​រហ័ស​របស់​ UNDP អំ​ពី​ផល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​-សង្គម​នៃ​ជំងឺ​រាត​ត្បាត​នេះ​ទៅ​លើ​គ្រួ​សារ​និង​អា​ជីវ​កម្ម​ដែល​ងាយ​រង​ផលប៉ះ​ពាល់​។​ លោក​ស្រី​ Caitlin Wiesen អះ​អាង​៖ ឆ្លង​តាម​រយៈ​ការ​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​ថ្ងៃ​នេះ​ UNDP នឹង​បន្ត​ពិគ្រោះ​យោបល់​ពីគោល​នយោ​បាយ​និង​ជំនួយ​បច្ចេក​ទេស​ជូន​ក្រសួង​ការ​ងារ​ -យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ ដើម្បី​ពង្រីក​ទម្រង់​និង​ដំណោះ​ស្រាយ​ច្នៃ​ប្រតិដ្ឋ​ដែល​បាន​ពិសោធន៍​សម្រេច​ជោគ​ជ័យ​និង​អនុវត្ត​ទិស​ដៅ​ កម្ម​វិធី​គឺ​កាត់​បន្ថយ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រចុះ​នៅ​ពាក់​កណ្ដាល​នាឆ្នាំ​ ២០២៥។​

គម្រោង​៖ “កសាង​កម្ម​វិធី​និង​ពិគ្រោះ​គោល​នយោ​បាយ​ស្ដី​ពីកាត់​បន្ថយ​ភាព​ក្រី​ក្រពហុ​ទិស​ និង​ចីរ​ភាព​ ដំណាក់​កាល​ ២០២១ -  ២០២៣” ជំនួយ​បច្ចេក​ទេស​ជូន​ដល់​ក្រសួង​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ រួម​មាន​ខ្លឹម​សារ​ដូច​ជា​៖ សិក្សា​ស្រាវ​ជ្រាវ​ ស្នើ​កសាង​ខ្លឹម​សារ​មួយ​ចំ​នួន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ប្រ​កប​ដោយ​ចីរ​ភាព​ ដំណាក់​កាល​ ២០២១- ២០២៥”។​ ឆ្លង​តាម​រយៈ​នោះ​ កម្ម​វិធី​កាត់​បន្ថយ​ភាព​ក្រី​ក្រ ក្នុង​ដំណាក់​កាល​ខាង​មុខ​នឹង​មាន​ខ្លឹម​សារ​ផ្លាស់​ថ្មី​ជាច្រើន​ សម​ស្រប​ជាមួយ​នឹង​តម្រូវ​ការ​នៃ​ស្ថាន​ភាព​ជាក់​ស្ដែង​; បង្ក​យន្ត​ការ​បើក​ទូលាយ​ថែម​ទៀត​ជូន​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ភូមិ​ភាគ​ច្នៃ​ប្រ​តិដ្ឋ​ ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ក្នុង​សហគមន៍; អនុវត្ត​វិធាន​ការ​ច្នៃ​ប្រ​តិដ្ឋ​ដែល​បាន​ពិសោធន៍​សម្រេច​ជោគ​ជ័យ​ ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ឆាប់​រហ័ស​និង​ប្រ​កប​ដោយ​ចីរភាព​ ក្នុង​គម្រោង​ជំនួយ​ពង្រីក​មុខ​របរចិញ្ចឹម​ជីវិត​និង​រក​បាន​ប្រាក់​ចំ​ណូល​ ព្រម​ជា​មួយ​នោះ​ កៀរ​គរ​អា​ជីវ​កម្ម​ចូល​រួម​អភិវឌ្ឍ​សង្វាក់​តម្លៃ​ រួម​ដំណើរ​ជាមួយ​នឹង​ប្រ​ជា​ជន​ជំនួយ​បច្ចេក​ទេស​កែលម្អ​ មុខ​របរ​ចិញ្ចឹម​ជីវិត។​ល។​៕​

យោង​៖ dantocmiennui.vn

ចែករំលែកអត្ថបទ