28/02/2022 - 10:04

បង្កើន​កម្រិត​ផាក​ពិន័យ​ចំ​ពោះ​ករណី​ល្មើស​ច្បាប់​ចរាចរ​ផ្លូវ​គោក​

រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​អនុក្រឹត្យ​លេខ​ ១២៣/២០២១/NĐ-CP វិសោ​ធន​កម្ម​បំ​ពេញ​បន្ថែម​ មាត្រា​មួយ​ចំ​នួន​នៃ​អនុក្រឹត្យ​កំ​ណត់​ផាក​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ក្នុង​វិស័យ​ផ្លូវ​ទឹក​; ផ្លូវ​គោក​ ផ្លូវ​ដែក​; អា​កាស​ចរណ៍​ស៊ី​វិល (ហៅ​ថា​អនុក្រឹត្យ​លេខ​ ១២៣)។​ យោង​តាម​នោះ​ ករណី​ល្មើស​សេច​ក្ដី​កំ​ណត់​មួយ​ចំ​នួន​នៃ​ច្បាប់​ចរាចរ​ផ្លូវ​គោក​នឹង​ផាក​ពិន័យ​កម្រិត​ធ្ងន់​ជាង​ បើ​ប្រៀប​នឹង​អនុក្រឹត្យ​លេខ​ ១០០/ ២០១៩/NĐ-CP ជា​ធរ​មាន​។​

ប៉ូលិស​ចរាចរណ៍​ខ័ណ្ឌ​ប៊ិញ​ធ្វី (ក្រុង​កឹង​ធើ) ត្រួត​ពិនិត្យ​រដ្ឋ​បាល​ចំ​ពោះ​អ្នក​
បើក​បរ​លើ​ដងផ្លូវ​។​ រូប​ថត​៖ គឹមស្វឹង

តាម​អនុក្រឹត្យ​លេខ​ ១២៣ អ្នក​បើក​បរ​ទោច​ក្រ​យាន​យន្ត​មាន​ទំ​ហំ​ស៊ី​ឡាំង​ ក្រោម​ ១៧៥cm3 និង​ប្រ​ភេទ​យាន​យន្ត​ឯទៀត​ ប្រ​ហាក់​ប្រ​ហែល​នឹង​ម៉ូតូ​ ហើយ​គ្មាន​ប័ណ្ណ​បើក​បរ ឬ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​មិន​មែន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ផ្ដល់​ជូន​ប័ណ្ណ​បើក​បរ​ដែល​មាន​ស្នាម​កោស​លុប​; មាន​ប័ណ្ណ​បើក​បរ​យាន​យន្ត​អន្តរ​ជាតិ​ដែល​ប្រ​ទេស​នានា​ចូល​រួម​អនុ​សញ្ញា​ស្ដី​ពីគមនា​គមន៍​ផ្លូវ​គោក​ឆ្នាំ​ ១៩៦៨ ផ្ដល់​ជូន​ (លើក​លែង​ប័ណ្ណ​បើក​បរ​អន្តរ​ជាតិ​អា​ស្រ័យ​វៀត​ណាម​ផ្ដល់​ជូន​) ប៉ុន្តែ​មិន​យក​មក​តាម​ខ្លួន​ប័ណ្ណ​បើក​បរជាតិ​នឹង​ផាក​ពិន័យ​ទឹក​ប្រាក់​ចាប់​ពី ១-២ លាន​ដុង​ (អនុ​ក្រឹត្យ​ ១០០ កំ​ណត់​កម្រិត​ផាក​ពិន័យ​ទឹក​ប្រាក់​ចាប់​ពី ៨០០.០០០-១,២ លាន​ដុង​)។​

ផាក​ពិន័យ​ទឹក​ប្រាក់​ចាប់​ពី ២-៤ លាន​ដុង​ (អនុក្រឹត្យ​ ១០០ កំ​ណត់​ផាក​ពិន័យ​ទឹក​ប្រាក់​ចាប់​ពី ១,២-៣ លាន​ដុង​) ចំ​ពោះ​អ្នក​បើក​បរ​ទោចក្រ​យាន​យន្ត​មាន​ទំ​ហំ​ស៊ី​ឡាំង​ចាប់​ពី ១៧៥cm3 ឡើង​ទៅ​ ត្រី​ចក្រ​យាន​យន្ត​មាន​ប័ណ្ណ​បើក​បរ ប៉ុន្តែ​មិន​សម​ស្រប​ជាមួយ​នឹង​យាន​យន្ត​ដែល​កំ​ពុង​បើក​បរ; គ្មាន​ប័ណ្ណ​បើក​បរ ឬ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​ដែល​មិន​មែន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ផ្ដល់​ជូន​ប័ណ្ណ​បើក​បរ​ដែល​មាន​ស្នាម​កោស​លុប​; មាន​ប័ណ្ណ​បើក​បរ​អន្តរ​ជាតិ​អា​ស្រ័យ​ប្រ​ទេស​នានា​ដែល​ចូល​រួម​អនុសញ្ញា​ស្ដី​ពី​ចរាចរ​ផ្លូវ​គោក​ឆ្នាំ​ ១៩៦៨ ផ្ដល់​ជូន​ (លើក​លែង​ប័ណ្ណ​បើក​បរ​អន្តរ​ជាតិ​អា​ស្រ័យ​វៀត​ណាម​ផ្ដល់​ជូន​) ប៉ុន្តែ​មិន​យក​មក​តាម​ខ្លួន​ប័ណ្ណ​បើក​បរជាតិ​។​

អ្នក​ប្រ​ព្រឹត្ត​ល្មើស​នឹង​ត្រូវ​ផាក​ពិន័យ​ទឹក​ប្រាក់​ចាប់​ពី ៥-៧ លាន​ដុង​ ចំ​ពោះ​ករណី​បើក​បររថ​យន្ត​ យាន​យន្ត​ដឹក​ជញ្ជូន​និង​ប្រ​ភេទ​យាន​យន្ត​ ប្រ​ហាក់​ប្រ​ហែល​រថ​យន្ត មាន​ប័ណ្ណ​បើក​បរ​តែ​ផុត​កំ​ណត់​សុពល​ភាព​ក្រោម​ ៣ ខែ (សេចក្ដី​កំ​ណត់​ចាស់​មាន​រយៈ​ពេល​ ៦ ខែ); មាន​ប័ណ្ណ​បើក​បរអន្តរ​ជាតិ​អា​ស្រ័យ​ប្រ​ទេស​នានា​ដែល​ចូល​រួម​អនុ​សញ្ញា​ស្ដី​ពីចរាចរ​ផ្លូវ​គោក​ឆ្នាំ​ ១៩៦៨ ផ្ដល់​ជូន​ (លើក​លែង​ប័ណ្ណ​បើក​បរ​អន្តរ​ជាតិ​អា​ស្រ័យ​វៀត​ណាម​ផ្ដល់​ជូន​) ប៉ុន្តែ​មិន​យក​តាម​ខ្លួន​ប័ណ្ណ​បើក​បរ​ជាតិ​; ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​មិន​ស្រប​ច្បាប់​ (ប័ណ្ណ​បើក​បរ​ដែល​មាន​កត់​ត្រា​លេខ​សម្គាល់​នៅ​ខាង​ក្រោយ​ មិន​ស្រប​គ្នា​នឹង​លេខ​សម្គាល់​ដែល​បាន​ផ្ដល់​ជូន​ថ្មី​បំ​ផុត​ក្នុង​ប្រ​ព័ន្ធ​ព័ត៌​មាន​គ្រប់​គ្រង​ប័ណ្ណ​បើក​បរ)។​ ផាក​ពិន័យ​ទឹក​ប្រាក់​ចាប់​ពី ១០-១២ លាន​ដុង​ចំ​ពោះ​អ្នក​បើក​បរ​រថ​យន្ត យាន​យន្ត​ដឹក​ជញ្ជូន​និង​ប្រ​ភេទ​យាន​យន្ត​ប្រ​ហាក់​ប្រ​ហែល​រថ​យន្ត មាន​ប័ណ្ណ​បើក​បរ​ប៉ុន្តែ​មិន​សម​ស្រប​ជា​មួយ​នឹង​ប្រ​ភេទ​យាន​យន្ត​កំ​ពុង​បើក​បរ ឬ​មាន​ប័ណ្ណ​បើក​បរ តែផុត​កំ​ណត់​សុពល​ភាព​ចាប់​ពី ៣ ខែឡើង​; គ្មាន​ប័ណ្ណ​បើក​បរ ឬ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​ដែល​មិន​មែន​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ផ្ដល់​ជូន​ ឬ​ប្រើ​ប្រាស់​ប័ណ្ណ​បើក​បរ​ដែល​មាន​ស្នាម​កោស​លុប​។​ ក្រៅ​ពីនោះ​ ករណី​ល្មើស​មិន​ពាក់​មួក​សុវត្ថិ​ភាព​ចំ​ពោះ​អ្នក​ជិះ​ម៉ូតូ​ កង់​អគ្គិ​សនី ឬ​ពាក់​មួក​សុវត្ថិ​ភាព​តែមិន​បាន​ខ្ទាស់​ខ្សែ​ឱ្យ​ត្រឹម​ត្រូវ​ ក៏​បង្កើន​កម្រិត​ផាក​ពិន័យ​ទឹក​ប្រាក់​ឡើង​ចាប់​ពី ៤០០.០០០- ៦០០.០០០ ដុង​ផង​ដែរ​៕​

ហអ-ថធ

ចែករំលែកអត្ថបទ