ថ្វីត្បិតរងផលប៉ះពាល់នៃជំងឺ COVID-១៩ ប៉ុន្តែខេត្តសុកត្រាំងមានដំណោះស្រាយជាច្រើន ដើម្បីអនុវត្តល្អគោលនយោបាយ កម្មវិធី និងគម្រោងឧបត្ថម្ភជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាព។
ផ្លូវគមនាគមន៍ជនបទនៅឃុំវៀងអាង ស្រុកត្រឹងដេ។
ឆ្នាំ ២០២១ ខេត្តបានផ្សព្វផ្សាយថវិកាជាង ៨៥៤,៨ ពាន់លានដុង ដើម្បីអនុវត្តនូវកម្មវិធី គម្រោងដូច៖ គម្រោង “បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច” ដល់ឆ្នាំ ២០២៥ ដោយមាន ១៥ គម្រោង វិនិយោគលើវិស័យជាច្រើន ដូច៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សុខាភិបាល អប់រំ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងកំណើនបៃតង; គម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើដោយបណ្តុះបណ្តាលពលករបាន ១៣.០៦៨ នាក់ ក្នុងនោះ មានជនជាតិភាគតិចប្រមាណ ២.៣៣៥នាក់ ដោះស្រាយការងារធ្វើជូនពលករ-ការិនី ១៤.៣៨៣ នាក់ ក្នុងនោះ មានជនជាតិភាគតិច ៣.៩២៦ នាក់; គម្រោងឥណទាន អនុគ្រោះជូនគ្រួសារក្រីក្រ ធនាគារគោលនយោបាយសង្គមកិច្ចខេត្ត បានឱ្យបុលប្រភពឥណទានអនុគ្រោះដល់គ្រួសារក្រីក្រ គ្រួសារកៀកបន្ទាត់ក្រ ១៦.៥៣៣ លើកគ្រួសារ គិតជាទឹកប្រាក់ជិត ៥៦៤ ពាន់លានដុង ដើម្បីបម្រើការវិនិយោគបង្កបង្កើនផល ទិញពូជ ចំណីសត្វចិញ្ចឹម; គម្រោងផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារជនជាតិភាគតិចក្រីក្រ គ្រួសារកៀកបន្ទាត់ក្រ ៨.៥០០ គ្រួសារ៘ ទន្ទឹមនឹងនោះ ខេត្តថែមទាំងអនុវត្តល្អនូវគោលនយោបាយទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល និងផ្តល់ជូនដោយឥតគិតថ្លៃដល់គ្រួសារខ្មែរក្រីក្រ គ្រួសារកៀកបន្ទាត់ក្រទៀតផង។ លោកតាំងទ្រុងបាវ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង ស្រុកមីស្វៀង ឱ្យដឹង៖ “អាស្រ័យមានគោលនយោបាយដាច់ដោយឡែក ម្ល៉ោះហើយឃុំឆាប់សម្រេចបាននូវលក្ខឋានអំពីការកសាងជនបទថ្មីកម្រិតខ្ពស់។ បច្ចុប្បន្ន ផ្លូវជនបទ សាលារៀន ធារាសាស្ត្រ ទឹកស្អាត អគ្គិសនី៘ ត្រូវបានវិនិយោគរួចរាល់។ ម្យ៉ាងទៀតមាមីងខ្មែរបានបង្ខិតជិតប្រភពទុនអនុគ្រោះ ដើម្បីអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូល រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតែ ១,១២% ប៉ុណ្ណោះ; ប្រាក់ចំណូលជាមធ្យមភាគសម្រេចជាង ៥៤,២ លានដុង/ម្នាក់/ឆ្នាំ”។
បានឧបត្ថម្ភដើមទុន បច្ចេកទេស ម្ល៉ោះហើយមាមីងខ្មែរនៅឃុំថាញ់ភូ ស្រុកមីស្វៀង ដាំដំណាំរួមផ្សំ បង្កើនប្រាក់ចំណូលលំនឹងជីវភាព។
លោកឡឹមសិដ្ឋ ប្រធានគណៈជនជាតិខេត្តសុកត្រាំង ឱ្យដឹង៖ “ដោយមានគោលនយោបាយដាច់ដោយឡែកជាច្រើន ម្ល៉ោះហើយកម្មវិធី គម្រោងអនុវត្តមានប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ គុណភាពជីវភាពនិងកម្រិតប្រជាបញ្ញារបស់ជនរួមជាតិភាគតិច ត្រូវបានកើនឡើងជាលំដាប់; អត្រាគ្រួសារក្រីក្រទូទាំងខេត្តថយចុះនៅតែ ១,៩៥% ក្នុងនោះ គ្រួសារក្រីក្រជនជាតិភាគតិចថយចុះនៅ ២,៨៥%។ បច្ចុប្បន្ន ខេត្តកំពុងផ្តុំកម្លាំងចង្អុលការ អនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច -សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០”៕
យ្វីអាញ-លីសៀ