កាលពីសប្តាហ៍កន្លង សម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម នីតិកាល XV ប្រព្រឹត្តឡើងនៅអគាររដ្ឋសភា រដ្ឋធានីហាណូយ។
សម័យប្រជុំវិសាមញ្ញលើកទី ១ រដ្ឋសភា នីតិកាលXV។ រូប៖ QH
សម័យប្រជុំវិសាមញ្ញលើកទី១ រដ្ឋសភា នីតិកាល XV បានប្រព្រឹត្តឡើងក្នុងបរិការណ៍ទូទាំងប្រទេសកំពុងខិតខំប្រឹងប្រែងផ្សព្វផ្សាយអនុវត្តនូវភារកិច្ចនយោបាយ ដើម្បីធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី XIII របស់បក្ស សេចក្តីសម្រេចចិត្តសន្និបាតលើកទី ៤ គណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាល XIII និងសេចក្តីសម្រេចចិត្តសម័យប្រជុំលើកទី២ រដ្ឋសភា នីតិកាល XV។ ពិសេស សម័យប្រជុំលើកនេះប្រព្រឹត្តឡើងក្នុងស្ថានភាពប្រទេសជួបលំបាក សាកល្បងថ្មី កាន់តែតឹងរុឹង ដោយសារជំងឺ COVID-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ ពិបាកប៉ាន់ស្មានមុន នៅតាមភូមិភាគជាច្រើនក្នុងទូទាំងប្រទេស។ ដើម្បីរួមចំណែកស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម័យប្រជុំប្រព្រឹត្តឡើងដើម្បីមានការកំណត់នយោបាយបានទាន់ពេលអំពីឆ្នាំសារពើពន្ធ រូបិយវត្ថុ ដើម្បីឧបត្ថម្ភផ្សព្វផ្សាយកម្មវិធីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងដោះស្រាយនូវបញ្ហាជាប់ទាក់ទិននឹងគតិយុត្តិសម្រាប់វិនិយោគអភិវឌ្ឍន៍។
ឆ្លងតាមរយៈនោះ ក្នុងរយៈពេលធ្វើការ ៥ ថ្ងៃ រដ្ឋសភាបានធ្វើការពិនិត្យផ្ទៀងផ្ទាត់ ពិភាក្សានិងពិនិត្យផ្ទៀងផ្ទាត់ អនុម័តលើសេចក្តីព្រាងច្បាប់ ១ ពង្រាងសេចក្តីសម្រេចចិត្តចំនួន ៣ ។ នោះគឺ៖ ច្បាប់វិសោធនកម្ម បំពេញបន្ថែមនូវមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគសាធារណៈ ច្បាប់ស្តីពីការវិនិយោគតាមរបៀបដៃគូសាធារណៈ និងឯកជន ច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីការដេញថ្លៃ ច្បាប់ស្តីពីអគ្គិសនី ច្បាប់ស្តីពីអាជីវកម្ម ច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេស និងច្បាប់ស្តីពីការអនុវត្តសាលក្រមរដ្ឋប្បវេណី; សេចក្តីសម្រេចចិត្តធ្វើពិសោធន៍យន្តការ គោលនយោបាយពិសេសដោយឡែកមួយចំនួនអភិវឌ្ឍក្រុងកឹងធើ; សេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយ ឆ្នាំសារពើពន្ធ រូបិយវត្ថុ ឧបត្ថម្ភផ្សព្វផ្សាយកម្មវិធីស្តារនិងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; សេចក្តីសម្រេចចិត្តស្តីពីគោលការណ៍វិនិយោគគម្រោង កសាងសំណង់ផ្លូវគោកល្បឿនលឿនបាក់-ណាម នៅភាគខាងកើត ដំណាក់កាល ២០២១-២០២៥។
ដោយសារតែស្ថានភាពនៃជំងឺ COVID-១៩ ប្រែប្រួលយ៉ាងស្មុគស្មាញ រដ្ឋសភាប្រជុំអនឡាញពេញមួយអាណត្តិ តភ្ជាប់តាមរយៈការតភ្ជាប់ទូរទស្សន៍ពីអគាររដ្ឋសភា ទៅទីតាំងគណៈប្រតិភូតំណាងរដ្ឋសភា នៅតាមខេត្ត ក្រុងក្រោមឱវាទមជ្ឈិមទាំង ៦២ ៕
យោង៖ dangcongsan.vn-វិមាន