សមាគមសហព័ន្ធនារីខេត្តសុកត្រាំង អនុវត្តកម្មវិធី គម្រោងជាច្រើន ដើម្បីជួយបងប្អូននារី មានប្រភពទុនផ្តើមអាជីព ពង្រីកសេដ្ឋកិច្ច រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។
វគ្គរៀនកាត់ដេរឧស្សាហកម្មរបស់បងប្អូននារីក្រីក្រ (រូបថតកាលជំងឺរាតត្បាត
មិនទាន់កើតមានឡើង)។
សមាគមសហព័ន្ធនារីខេត្ត ផ្តុំកម្លាំងពង្រឹងនិងលើកកម្ពស់គុណភាពសកម្មភាពក្រុមនារីប្រិតសំចៃចំនួន ២.៥២៤ ក្រុម ដោយមានសមាជិកចំនួន ៤២.៣៦១ នាក់; ក្រុមនារីហ៊ុនទុនជួយឧបត្ថម្ភគ្នាមានចំនួន ១.៤៦៦ ក្រុម ដោយមានសមាជិកចំនួន ២៤.៣៤៩ នាក់; ជួយនារីបង្ខិតជិតប្រភពទុនពីកម្មវិធី គម្រោង ធនាគារគោលនយោបាយសង្គមកិច្ច មូលនិធិឧបត្ថម្ភនារីក្រីក្រ ដើម្បីវិនិយោគពង្រីកសេដ្ឋកិច្ចគ្រួសារ ផ្តើមអាជីព ធ្វើអាជីវកម្ម។
យោងតាមនោះ សមាគមបានឧបត្ថម្ភសមាជិកចំនួន ៣៧.៧១៦ នាក់ បុលទុនជាង ៣៥,៧ ពាន់លានដុង ពីប្រភពទុនដែលសមាគមស្វែងរកគ្រប់គ្រង; និងពិនិត្យឱ្យសមាជិកចំនួន ៤២.៨៨៤ នាក់ បុលទុនពីធនាគារគោលនយោបាយសង្គមកិច្ច ជាមួយនឹងទឹកប្រាក់ជាង ១.០៨២ ពាន់លានដុង។ ទន្ទឹមនឹងនោះ អនុវត្តគម្រោងឧបត្ថម្ភនារីផ្តើមអាជីព (គម្រោង ៩៣៩) និងគម្រោងអភិវឌ្ឍអាជីវកម្មខ្នាតតូចនិងល្មមរបស់ខេត្ត បានឧបត្ថម្ភសមាជិកាចំនួន ៦៩ នាក់ បុលទុនជាង ៤,២ ពាន់លានដុង។
បងស្រីលីធីង៉ុកហឿង នៅឃុំភូតឹង ឱ្យដឹង៖ “ផ្តើមពីប្រភពទុនឧបត្ថម្ភនារីផ្តើមអាជីព ខ្ញុំមិនរារែកក្នុងការពង្រីកផ្ទៃដីបណ្តុះដើមទម្លាប់ និងផ្គត់ផ្គង់ងៀតត្រីផ្ទក់ឱ្យផ្សារដើមទងនៅខេត្ត ក្រុង នានាតំបន់វាលរាបទន្លេគឺវឡុង។ ជាច្រើនឆ្នាំមកនេះ ទម្រង់រកស៊ីប្រកបដោយប្រសិទ្ធភាព ទើបជីវភាពគ្រួសារខ្ញុំបានធូរធារ”។ ចំណែកបងស្រី ឡឹមធីហៀង នៅឃុំភូតឹង ឱ្យដឹង៖ “បានបុលទុនពីធនាគារគោលនយោបាយសង្គមកិច្ច និងប្រភពទុននារីប្រិតសំចៃ ខ្ញុំវិនិយោគក្នុងការដាំដុះនិងចិញ្ចឹមសត្វ។ ចំណែកកូនស្រីបានទៅរៀនវគ្គកាត់ដេរឧស្សាហកម្មនិងមានការងារធ្វើនៅក្នុងក្រុមហ៊ុន មានប្រាក់ចំណូលលំនឹង ផ្តើមពីនោះ គ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ”។ ទន្ទឹមនឹងនោះ សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ នៅទាំងសហការបើកវគ្គបង្រៀនវិជ្ជាជីវៈបាន ៥៨៤ ថ្នាក់ មានដូច៖ វគ្គកាត់ដេរឧស្សាហកម្ម ត្បាញកៅអី ត្បាញកន្រ្តក តរោមភ្នែកក្លែងក្លាយ។ល។ ដល់សិក្ខាកាមជាកូនចៅបងប្អូននារីក្រីក្រចំនួន ១៩.៨៧៦ នាក់។ បន្ទាប់ពីរៀនវិជ្ជាជីវៈ សិក្ខាកាមមានការងារនៅតាមក្រុមហ៊ុន សហគ្រាសក្នុងនិងក្រៅខេត្តជាង៧០%។
លោកស្រីង្វៀងធីហ្វែជី ប្រធានសមាគមសហព័ន្ធនារីខេត្តសុកត្រាំង ឱ្យដឹង៖ “សមាគមសហព័ន្ធនារីខេត្តនឹងជំរុញមាំការផ្សព្វផ្សាយ លើកទឹកចិត្តផ្តើមអាជីព ធ្វើអាជីវកម្មដល់សមាជិក។ បង្កើនការហ្វឹកហ្វឺន លើកកម្ពស់ចំណេះដឹង សមត្ថភាពគ្រប់គ្រង និងកៀរគររាល់ប្រភពឧបត្ថម្ភដើម្បីជួយសមាជិកមោះមុតក្នុងការបង្កបង្កើនផល និងធ្វើអាជីវកម្មសមស្របនឹងស្ថានភាពគ្រួសារនៃភូមិភាគនីមួយៗ រួមចំណែកអនុវត្តការងារលុបបំបាត់ភាពក្រីក្រនិងកសាងជនបទថ្មីនៅភូមិភាគ”៕
លីធាន-មុនី