ក្នុងខណៈពេលជំងឺ COVID-១៩ ឆ្លងរាលដាល វត្តសិរីមង្គលតាធាយ នៅឃុំតឹងមី ស្រុកត្រាអូង ខេត្តវិញឡុង បានរួមចំណែកជាមួយភូមិភាគ អនុវត្តល្អការងារផ្សព្វផ្សាយ ជួយឱ្យពុទ្ធបរិស័ទមានចំណេះដឹងសំខាន់ៗ ដើម្បីបង្ការប្រឆាំងជំងឺរាតត្បាត។
សមាជិកគណៈកម្មការវត្តតាធាយ កំពុងរៀបចំឧគ្ឃោសនស័ព្ទ
ផ្សព្វផ្សាយពីជំងឺ COVID-១៩នៅវត្ត។
តាមប្រសាសន៍លោកថាច់ធំ ជាពុទ្ធបរិស័ទម្នាក់នៅភូមិព្រែកនិស្ស័យ វត្តសិរីមង្គលតាធាយ គឺជាវត្តបុរាណមួយក្នុងចំណោមវត្តទាំងឡាយរបស់ស្រុកត្រាអូង។ វត្តរក្សាបាននូវសំណង់ស្ថាបត្យកម្មបុរាណជាច្រើនដ៏មានតម្លៃ មានអាយុកាលរាប់រយឆ្នាំ។ តួយ៉ាងដូចជួរសសរខាងក្នុងព្រះវិហារ ត្រូវបានប្រើប្រាស់ឡើងវិញពេលវត្តជួសជុលព្រះវិហារ ប៉ុន្មានឆ្នាំមុននេះ។ តាមថេរដីការបស់ព្រះតេជព្រះគុណ ថាច់ស័ក ព្រះចៅធិការវត្តសិរីមង្គលតាធាយ ៖ ក្នុងបរិវេណវត្តនៅមានដើមឈើធំៗ ជាច្រើនដែលមានអាយុកាលរយឆ្នាំ។ វត្តក៏បានដាំដើមឈើបន្ថែមជាច្រើនទៀត ដើម្បីមានម្លប់ត្រជាក់សម្រាប់ពុទ្ធបរិស័ទមកធ្វើបុណ្យសុន្ទរ៍ទាន ពីព្រោះក្នុងថ្ងៃសីលមានពុទ្ធបរិស័ទមកវត្តច្រើនកុះករ។ ទីធ្លាវត្តសិរីមង្គលតាធាយ ក៏ជាកន្លែងរៀបចំសកម្មភាពវប្បធម៌ កីឡាក្នុងថ្ងៃបុណ្យទានធំៗរបស់ជនរួមជាតិខ្មែរផងដែរ។ ផ្តើមពីសកម្មភាពនេះ ភូមិភាគបានប្រទះឃើញ និងឧទ្ទេសនាមដល់សាលាទេពកោសល្យកីឡាអប់រំកាយក្រុងកឹងធើ ដើម្បីជម្រើសបានកូនសិស្សយកទៅបំពាក់បំប៉ន បណ្តុះបណ្តាល ក្លាយជាកីឡាករជំនាញ ដូច៖ ថាច់ធីថាញធ្វី (វិញ្ញាសាកីឡាបាល់ទះ) ថាច់ធីម៉ុងទ្វី ថាច់ធីថល ថាច់ធីង៉ុកត្រឹង (វិញ្ញាសាកីឡាបាល់បោះ) ។ល។ បច្ចុប្បន្ន កីឡាការិនីថាច់ធីថាញធ្វី ត្រូវបានហៅចូលក្រុមជម្រើសបាល់ទះឆ្នេរសមុទ្រវៀតណាម បានបង្ហើបឱ្យដឹង៖ “ពេលចូលហ្វឹកហ្វឺនជាមួយក្រុមជម្រើស ខ្ញុំតែងនឹកដល់ពិធីបុណ្យទាននៅវត្តតាធាយ។ វត្តជាកន្លែងដែលខ្ញុំតែងតែមកកាលនៅជាកុមារ និងបច្ចុប្បន្នពេលមានច្បាប់ឈប់សម្រាកក៏ដូច្នោះដែរ។ វត្តជាទីបង្អែកផ្នែកខាងស្មារតីរបស់ខ្ញុំ”។
ទិដ្ឋភាពវត្តសិរីមង្គលតាធាយ។
លោកឡឹមសុផា ប្រធានភូមិព្រែកនិស្ស័យ ឱ្យដឹង៖ “ក្នុងខណៈពេលជំងឺ COVID-១៩ ឆ្លងរាលដាល វត្តសិរីមង្គលតាធាយ បានសហការជាមួយនឹងភូមិភាគផ្សព្វផ្សាយ ជំនួយដល់មាមីងនៅភូមិភាគបង្ការប្រឆាំងរោគឆ្លងរាលដាល”។ លោកថាច់សារ៉ន អនុប្រធានគណៈកម្មការវត្តសិរីមង្គលតាធាយ គឺជាអ្នកទទួលបន្ទុកការងារផ្សព្វផ្សាយទាំងភាសាវៀត-ខ្មែរ។ តាមប្រសាសន៍ លោកសារ៉ន សេចក្តីប្រកាសឬសេចក្តីណែនាំរបស់ភូមិភាគអំពីរបៀបបង្ការប្រឆាំងជំងឺ COVID -១៩ តែងបានគាត់អានតាមឧគ្ឃោសនសព្ទមួយថ្ងៃ ៣ ដង។ ក្រៅពីនោះ គាត់នៅទាំងជូនដំណឹងដល់មាមីងអំពីសេចក្តីកំណត់ពេលទៅវត្ត ក្នុងរយៈពេលជំងឺរាតត្បាត ចលនាមាមីងកម្ចាត់មេរោគ និងអនុវត្តសារ ៥k ជាដើម។
វត្តសិរីមង្គលតាធាយ មិនត្រឹមតែជាកន្លែងសកម្មភាពវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ នៅទាំងបង្កបានការចំណាប់អារម្មណ៍ខ្លាំង ព្រោះជាទីបង្អែកសម្រាប់ជនរួមជាតិក្នុងដំណាក់កាលដ៏លំបាក ដោយសារជំងឺ COVID-១៩៕
ហាថាញ-វិមាន