គ្រួសារលោកថាច់ឆន នៅភូមិគោក ឃុំង្វៀកហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ បានបង្កើតជោគជ័យទម្រង់ដាំដំណាំរួមផ្សំនាំមកសេដ្ឋកិច្ចខ្ពស់។ លោកថាច់ឆន ក្លាយជាគំរូលេចធ្លោពូកែធ្វើសេដ្ឋកិច្ចនៅភូមិភាគ។
លោកថាច់ឆន កំពុងថែទាំដំណាំម្រះ។
មុននេះ គ្រួសារលោកថាច់ឆន គឺជាគ្រួសារលំបាកមួយក្នុងភូមិ។ គ្រួសារលោកជម្នះបាននូវការលំបាក គឺអាស្រ័យការលើកទឹកចិត្តរបស់មាមីងភូមិផងរបងជាមួយ និងការឧបត្ថម្ភរបស់សមាគមកសិករឃុំ។ តាមរយៈនោះ សមាគមបានឧទ្ទេសនាមគ្រួសារគាត់បុលទុន ១០ លានដុង។ ចំនួនទឹកប្រាក់នេះ លោកឆនប្រើប្រាស់សម្រាប់ទិញជី ចំណីសម្រាប់ជ្រូក ទា និងជួលឈ្នួលកែប្រែដីស្រែសម្រាប់ដាំម្រះ ត្រសក់ ដំឡូងជ្វា ស្ពៃចង្កឹះ។ល។ អាស្រ័យយកចិត្តទុកដាក់ធ្វើការរកស៊ី និងចេះជ្រើសពូជដំណាំសមស្របនឹងរយៈពេលនីមួយៗដើម្បីដាំឆ្លាស់ស្រូវ ១ រដូវ ដំណាំ ៣ រដូវ ជួយគ្រួសារលោកឆន រកបានប្រាក់ចំណូលជាង ៨០ លានដុង/ឆ្នាំ។ ប្រាក់ចំណូលផ្ដើមពីដាំដំណាំ ផលិតស្រូវនិងចិញ្ចឹមសត្វជួយគ្រួសារលោកឆន ឆ្លងកាត់ការលំបាក ឈានឡើងធ្វើមាន។
លោកគឹមសើុងតុង (ខាងស្ដាំ) ប្រធានសមាគមកសិករឃុំង្វៀកហ្វា មកសួរសុខទុក្ខគ្រួសារលោកថាច់ឆន។
លោកថាច់ឆន ឱ្យដឹង៖ “គ្រួសារខ្ញុំបានចូលរួមអង្គការសមាគម អង្គការមហាជន ហើយបានហ្វឹកហាត់នូវចំណេះដឹងផ្នែកវិទ្យាសាស្រ្ត គោលការណ៍ គោលម៌ាគារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ ព្រមជាមួយនោះ ខ្ញុំនៅទាំងបានទៅទស្សនកិច្ចសិក្សានូវទម្រង់ធ្វើសេដ្ឋកិច្ចពូកែៗ។ ផ្ដើមពីនោះ ខ្លួនខ្ញុំកាន់តែខិតខំប្រឹងប្រែងឈានឡើងថែមទៀតក្នុងពលកម្មផលិត។ មកទល់បច្ចុប្បន្ន ជីវភាពគ្រួសារខ្ញុំបានធូរធារជាងមុន មានដីដាំដំណាំរួមផ្សំ ៥ កុង និងដីផលិតស្រូវ ៤ កុង”។
លោកគឹមសើុងតុង ប្រធានសមាគមកសិករឃុំង្វៀកហ្វា ឱ្យដឹង៖ “លោកថាច់ឆន ជាកសិករផលិតពូកែរបស់ភូមិគោកច្រើនឆ្នាំបន្តបន្ទាប់។ ជាមួយតួនាទីជាប្រធានក្រុមប្រកបមុខរបរដាំដំណាំរួមផ្សំនៅភូមិ លោកថាច់ឆន នៅទាំងសកម្មចែករំលែកបទពិសោធន៍ និងណែនាំសមាជិកដោយអស់ពីចិត្តពីថ្លើម រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពគ្រួសារ “៕
សឺនម៉ាល័យ - ថាច់ធី