(កឹងធើ) - សប្តាហ៍កន្លង គណៈកម្មការសេដ្ឋកិច្ចមជ្ឈិម សហការជាមួយនឹងគណៈកម្មាធិការបក្សក្រុងកឹងធើ សាកលវិទ្យាល័យជាតិក្រុងហូជីមិញ រៀបចំសិក្ខាសាលាស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់វាលរាបទន្លេគឺវឡុង ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ដោយរូបភាពផ្ទាល់និងអនឡាញ។
តំណាងចូលរួមសិក្ខាសាលានៅទីតាំងតភ្ជាប់ក្រុងកឹងធើ។
ថ្លែងក្នុងអង្គសិក្ខាសាលា សមមិត្ត ត្រឹងត្វឹងអាញ់ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម គូសបញ្ជាក់៖ តំបន់វាលរាបទន្លេគឺវឡុង មានតួនាទី ទីតាំងដ៏សំខាន់របស់ប្រទេសជាតិ ចំពោះឧត្តមភាព អំពីជលផល ផ្លែឈើ ស្រូវអង្ករ រៀងរាល់ឆ្នាំ បានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំចេញរបស់វៀតណាម។ ផ្សព្វផ្សាយសេចក្តីសម្រេចលេខ ២១-NQ/TW ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ ២០០៣ របស់ការិយាល័យនយោបាយ នីតិកាលទី IX ស្តីពីទិសដៅ ភារកិច្ច ដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាការការពារប្រទេស សន្តិសុខតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល ២០០១-២០១០ (សេចក្តីសម្រេចលេខ ២១) និងសេចក្តីសនិ្នដ្ឋានលេខ ២៨-KL/TW ចុះថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១២ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅ ភារកិច្ច ដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាការការពារប្រទេស សន្តិសុខតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល ២០១១-២០២០ (សេចក្តីសនិ្នដ្ឋានលេខ ២៨) តំបន់វាលរាបទន្លេគឺវឡុង មានភាពវិវឌ្ឍន៍ជាវិជ្ជមាន សម្រេចបានសមិទ្ធផលជាច្រើនលើវិស័យសេដ្ឋកិច្ច-សង្គម រក្សាលំនឹងនយោបាយ និងធានាការការពារប្រទេសសន្តិសុខ។ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម មានជំហានអភិវឌ្ឍជាវិជ្ជមាន ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធានាការការពារប្រទេស សន្តិសុខក្នុងទូទាំងតំបន់។ តំបន់ក៏អំណះអំណាងតួនាទីជាមជ្ឈមណ្ឌលផលិតកម្ម នីហរ័ណស្រូវ អង្ករ ជលផល ផលសមុទ្រ និងឈើហូបផ្លែឈានមុខគេក្នុងទូទាំងប្រទេស។ ទិសដៅភារកិច្ចសំខាន់ៗអំពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បានដាក់ចេញក្នុងសេចក្តីសម្រេចលេខ ២១ និងសេចក្តីសនិ្នដ្ឋានលេខ ២៨ ជាមូលដ្ឋានបានសម្រេចជាស្ថាពរ។
ក្នុងអង្គសិក្ខាសាលាតំណាងទាំងឡាយ បានផ្ដោតទៅលើការពិភាក្សាពីប្រភពកម្លាំង សក្តានុពលដែលមិនទាន់ទាញយកផល ឬទាញយកផលមិនសូវមានប្រសិទ្ធភាព សមត្ថភាពស្រូបយកនិងប្រើប្រាស់មានប្រសិទ្ធភាពនូវប្រភពកម្លាំងរបស់តំបន់។ ទន្ទឹមនឹងនោះ ធ្វើការវិភាគ ភាពស៊ីសង្វាក់គ្នាក្នុងការកសាង និងប្រកាសឱ្យប្រើនូវយន្តការគោលនយោបាយ ដើម្បីកៀរគរនូវប្រភពកម្លាំងពីខាងក្រៅ និងបើកទូលាយប្រភពកម្លាំងនៅនឹងកន្លែង ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម; ធ្វើឱ្យច្បាស់នូវចំណុច “រាំងស្ទះ” អំពីយន្តការគោលនយោបាយ និងកិច្ចសហការរបស់ក្រសួង ផ្នែក និងភូមិភាគក្នុងការផ្សព្វផ្សាយអនុវត្ត។ល។ ផ្អែកលើមូលដ្ឋាននោះ ដាក់សំណើនូវទស្សនៈដែលគប្បីបានកែលម្អ យន្តការគោលនយោបាយត្រូវផ្លាស់ប្តូរ; បង្កើនការចងសម្ព័ន្ធ សហការរវាងភូមិភាគ ផ្នែក ក្នុងការអភិវឌ្ឍ ដើម្បីបង្កើនប្រសិទ្ធភាពប្រភពកម្លាំងរបស់តំបន់។ល។ តំណាងទាំងឡាយ បានឯកភាពខ្ពស់ ស្នើគណៈចង្អុលការលើកសំណើជូនការិយាល័យនយោបាយ ប្រកាសឱ្យប្រើនូវសេចក្តីសម្រេចថ្មីសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់វាលរាបទន្លេគឺវឡុង រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ៕
ត.ត្រិញ-វិមាន