ជាច្រើនឆ្នាំមកនេះ មូលនិធិគាំទ្រកសិករត្រាវិញ បានជួយឱ្យកសិកររាប់ពាន់គ្រួសារនៅលើភូមិសាស្រ្តមានលក្ខណៈបង្វែររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹម អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រកបដោយប្រសិទ្ធភាព ហើយលំនឹងបានជីវភាព។
បងហ្វិញសារី កំពុងថែទាំដំណាំត្រសក់ផ្អែម។
ឆ្នាំ ២០២១ សរុបប្រភពទុនមូលនិធិគាំទ្រកសិករទូទាំងខេត្តត្រាវិញ សម្រេចជាង ២៧,៦ពាន់លានដុង មធ្យមភាគក្នុងមួយឆ្នាំកើនជាង ៣ ពាន់លានដុង សម្រេច ១០៧,៥% នៃភាគកម្រិតដែលមជ្ឈិមប្រគល់ឱ្យ។ ផ្តើមពីប្រភពមូលនិធិនេះ ភូមិភាគនិងអង្គភាពនានា បានណែនាំកសិករកសាងទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពចំនួន ២៥៧ ដោយមានសមាជិកចូលរួម ៥.៤១១ នាក់; ដោះស្រាយការងារធ្វើជូនពលករជិត ៦.១០០នាក់ ក្នុងនោះមានគ្រួសារខ្មែរជិត ៤០% ។
លោកថាច់ចន្ធី ប្រធានសមាគមកសិករឃុំលឿងហ្វា A ស្រុកចូវថាញ់ ខេត្តត្រាវិញ ឱ្យដឹង៖ “ឆ្នាំ ២០១៩ មូលនិធិគាំទ្រកសិករ ឧបត្ថម្ភ ផ្សព្វផ្សាយគម្រោងដាំត្រសក់ផ្អែមបច្ចេកវិជ្ជាខ្ពស់ ថវិកាអនុវត្តសរុបជាង ២,៣ ពាន់លានដុង។ គម្រោងមានគ្រួសារចូលរួមចំនួន ១១ (មានកសិករខ្មែរ ៤ គ្រួសារ) ក្នុងនោះ មានគ្រួសារចំនួន ១០ បានមូលនិធិគាំទ្រកសិករខេត្តឧបត្ថម្ភ ឱ្យបុលទុនអនុគ្រោះ ១០០ លានដុង/គ្រួសារ។ ក្រោយរយៈពេល ៣ ឆ្នាំសងដើមទុនវិញ សម្រាប់ផ្ដល់ជូនគ្រួសារដទៃទៀត”។ បងហ្វិញសារី នៅឃុំលឿងហ្វា A គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង ១០ នាក់ ជាជនជាតិខ្មែរបានមូលនិធិគាំទ្រកសិករពិនិត្យឱ្យបុលទុនអនុគ្រោះ បានឱ្យដឹង៖ “ត្រសក់ផ្អែមសមស្របនឹងស្ថានភាពដីរបស់ភូមិភាគ ផ្លែធំ ផ្អែម ទិន្នផលខ្ពស់។ រៀងរាល់ឆ្នាំ ខ្ញុំប្រមូលផលត្រសក់ផ្អែមបានពី ២-៣ រដូវ រកបានប្រាក់ចំណូលមធ្យមភាគពី ៤០-៥០ លានដុង /១.០០០ ម២/រដូវ។ ចំណែក ២ រដូវកន្លងហើយ អាស្រ័យរងផលប៉ះពាល់ពីជំងឺ COVID-១៩ កសិផលដឹកជញ្ជូនលំបាក តម្លៃជីឡើងថ្លៃ ប៉ុន្តែនៅតែរកបានប្រាក់ចំណេញ ៣០ លានដុង/ ១.០០០ ម២/រដូវ។ ផ្តើមពីដាំក្នុងរោងសំណាញ់មួយដំបូង ១.០០០ ម២ រហូតមកទល់ពេលនេះ ខ្ញុំពង្រីករោងសំណាញ់បន្ថែមចំនួន ៤ ទៀត ម្ល៉ោះហើយត្រសក់ប្រមូលផលជុំឆ្នាំ”។
តាមប្រសាសន៍លោកចន្ធី អាស្រ័យគម្រោងដាំត្រសក់ផ្អែមអនុវត្តបច្ចេកទេសជឿនលឿន ហាក់ដូចជាស្វ័យប្រវត្តិស្ទើរតែរាល់ផ្នែក ម្ល៉ោះហើយអ្នកដាំមិនចំណាយកម្លាំងពលកម្មច្រើនទេ។ ឃុំលឿងហ្វា A ស្រុកចូវថាញ់ មានជនរួមជាតិខ្មែរជិត ៨០% ។ មាមីងនៅទីនេះរស់នៅដោយប្រកបរបរកសិកម្មជាសំខាន់។ ប៉ុន្មានឆ្នាំជិតៗនេះ ការបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការផលិតកសិកម្មរបស់កសិករនៅភូមិភាគ ម្ល៉ោះហើយទម្រង់ដាំត្រសក់ផ្អែមបច្ចេកវិជ្ជាខ្ពស់បាននាំមកនូវប្រសិទ្ធភាពជាវិជ្ជមាន។ ក្រៅពីនោះ សមាជិក កសិករពេលចូលរួមទម្រង់នៅទាំងបានផ្គួបបញ្ចូលនឹងកម្មវិធី គម្រោងរបស់ផ្នែកកសិកម្ម ដើម្បីផ្សព្វផ្សាយនូវបទពិសោធន៍ល្អៗ ទម្រង់ដាំដុះ ចិញ្ចឹមសត្វមានប្រសិទ្ធភាព។ ផ្តើមពីនោះ សហការជាមួយនឹងផ្នែកឯកទេស បង្កើតក្រុមសហការចងសម្ព័ន្ធពង្រីកការផលិត ផ្ដល់ពិគ្រោះដល់គម្រោងផលិត ណែនាំរបៀបគ្រប់គ្រងនិងប្រើប្រាស់ប្រភពទុនបុលមានប្រសិទ្ធភាព”៕
សើុងម៉ាល័យ-វិមាន