មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

25/10/2021 - 08:57

សហករណ៍​កសិកម្ម​ ង៉ុក​ថាច់​ រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​

ផ្តើម​សកម្ម​ភាព​ទើប​តែ ២ ឆ្នាំ​ ប៉ុន្តែ​សហករណ៍​កសិកម្ម​ ង៉ុក​ថាច់​ នៅ​ភូមិ​អំ​ពាំង​វែង​ ឃុំ​ញ៉ី​ទ្រឿង​ ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ​ បាន​និង​កំ​ពុង​ដំណើរ​ការ​ឆ្ពោះ​ទៅ​កាន់​ជំ​ហាន​ថ្មី​ ជួយ​មាមីង​ខ្មែរ​ចាក​ផុត​ពីភាព​ក្រី​ក្រ រួម​ចំ​ណែក​ជាមួយ​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។​

សមាជិក​សហករណ៍​កសិកម្ម​ ង៉ុក​ថាច់​ កំ​ពុង​ប្រ​មូល​ផលម្ទេស​។​

សហករណ៍​កសិកម្ម​ ង៉ុក​ថាច់​ បង្កើត​ក្នុង​ឆ្នាំ​ ២០១៩ ដោយ​មាន​សមាជិក​ជា​មាមីង​ខ្មែរ​ចំ​នួន​ ១០ នាក់​។​ មក​ទល់​ពេល​នេះ​ សហករណ៍​មាន​សមាជិក​ឡើង​ដល់​ទៅ​ ៣៥ នាក់​ ជំនាញ​ខាង​ដាំ​ដុះ​និង​ផ្គត់​ផ្គង់​បន្លែ​គ្រប់​ប្រ​ភេទ ​ដូច​៖ ម្ទេស​ ឃ្លោក​ ត្រឡាច​ ត្រប់​សណ្ដាយ​និង​ប៉េង​ប៉ោះ​។​ល។​ លោក​ថាច់​យឿង ប្រ​ធាន​សហករណ៍​កសិកម្ម​ ង៉ុក​ថាច់​ ឱ្យ​ដឹង​៖  “សហករណ៍​តែង​បង្ក​លក្ខណៈ​ដល់​កសិករ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​។​ ទន្ទឹម​នឹង​នោះ​ ឧបត្ថម្ភ​កសិករ​ពី​របៀប​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ ពូជ​ដំណាំ​ សម្ភារៈ​និង​ការ​ថែទាំ​ ឬ​ការ​បង្ការ​ប្រ​ភេទ​សត្វ​ល្អិត​ស៊ី​បំ​ផ្លាញ​លើ​ដំណាំ​រួម​ផ្សំ​។​ ពិសេស​ សហករណ៍​គឺ​ជា​ដើម​ទង​ក្នុង​ការ​ចង​សម្ព័ន្ធ​ដើម្បី​រកទីផ្សារ​លក់​គ្រប់​មុខ​ ទំ​និញកសិផល​របស់​មាមីង​ជា​មួយ​តម្លៃ​សម​រម្យ​បំ​ផុត​។​ មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ សហករណ៍​ផ្គត់​ផ្គង់​ពូជ​ដំណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​ចំ​នួន​ ១០០.០០០ ដើម​ ជូន​មាមីង​ក្នុង​ឃុំ​ដោយ​រូប​ភាព​ផ្សេង​ៗ​ដូច​៖ សង​មុន​ ៥០% ឬ​ទុក​ដល់​ចុង​រដូវ​សង​លុយ​ក៏​បាន​”។​

ពិនិត្យ​កូន​ម្ទេស​ពូជ​ដើម្បី​ផ្គត់​ផ្គង់​ដល់​សមាជិក​។​

មិន​ត្រឹម​តែបាន​ផ្គត់​ផ្គង់​ពូជ​ដំណាំ​ល្អ​ប៉ុណ្ណោះ​ទេ សមាជិក​ថែម​ទាំង​បាន​សហករណ៍​ធានា​ច្រក​ចេញ​សម្រាប់​កសិផល​ទៀត​ផង​។​ ពូថាច់​រស្មី​ នៅ​ភូមិ​ត្រពាំង​វែង​ ឱ្យ​ដឹង​៖ “ពេល​ចូល​រួម​សហករណ៍​ ខ្ញុំ​បាន​ហ្វឹក​ហាត់​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ និង​ធានា​ទិញ​កសិផល​។​ សំ​ខាន់​គឺ​ខ្ញុំ​ដាំ​ម្ទេស​ ប្រើ​ប្រាស់​ពូជ​ថ្មី​ ម្ទេស​ឆាប់​លូត​លាស់​ល្អ​ ទិន្ន​ផល​សម្រេច​ ៣ តោន​/កុង​។​ ពោល​គឺ​សហករណ៍​ទិញ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ខាង​ក្រៅ​ពី ៣០០-៥០០ ដុង​/គ.ក។​ រដូវ​កន្លង​ហើយ​ ទិន្ន​ផលម្ទេស​ខ្ពស់​ជាង​ ១,៥ ដង បើ​ប្រៀប​ធៀប​នឹង​ពូជ​ម្ទេស​កន្លង​មក​មុន​នេះ​។​ មាន​ពេល​ខ្លះ​ ម្ទេស​បាន​ផល​មាន​តម្លៃ​ខ្ពស់​ ម្ទេស​មួយ​កុង​ ចំ​ណេញ​បាន​ជាង​ ៧ លាន​ដុង​”។​ ការ​អភិ​វឌ្ឍរបស់​សហករណ៍​ នៅ​ទាំង​បង្កើត​បាន​ការ​ងារ​ថ្មី​ជា​ច្រើន​ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​ភូមិ​ភាគ​ផង​។​ អ្នក​មីង​ សឺន​ធី​ផានី នៅ​ឃុំ​ញ៉ី​ទ្រឿង​ ឱ្យ​ដឹង​៖ “ខ្ញុំ​ធ្វើ​ការ​ឈ្នួល​ក្នុង​សហករណ៍​ រកបាន​ប្រាក់​ចំ​ណូល​ ១៥០.០០០ /ថ្ងៃ​។​ ខ្ញុំ​ធ្វើ​កិច្ច​ការ​ មាន​ដូច​៖ បណ្តុះ​គ្រាប់​ម្ទេស​ ដាក់​ចូល​ថង់ បេះ​ម្ទេស​ រើស​បេះ​ស្លឹក​ខ្ទឹម​។​ល។​ ឃើញ​ថា​ការ​ងារ​ស្រាល​ងាយ​ស្រួល​”៕​

                             សឺនម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ