ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/10/2021 - 08:57

សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា

សប្តាហ៍​កន្លង​ ភូមិ​ភាគ​នានា​នៅ​តំ​បន់​តីណាម​បូ​ (ក្រុង​កឹង​ធើ សុក​ត្រាំង​ ត្រា​វិញ​ អាង​យ៉ាង​ គៀង​យ៉ាង​។​ល។​) បាន​រៀប​ចំ​ពិធី​ជួប​ជុំ​ និង​ចាត់​គណៈ​ប្រតិ​ភូ​ អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ និង​ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​តាម​វត្ត​នានា​ និង​មាមីង​ពុទ្ធ​បរិស័ទ​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា​របស់​ជន​រួម​ជាតិ​ខ្មែរ​ ឆ្នាំ​២០២១។​

គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​សង្ឃ​នៅ​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា ឆ្នាំ​ ២០២១។​  រូប​ថត​៖ ង៉ុក​ក្វៀង​

ខេត្ត​សុក​ត្រាំង​ រៀប​ចំ​ពិធី​ជួប​ជុំ​ ប្រ​គេន​ទេយ្យ​វត្ថុ​ដល់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​ថេរា​នុត្ថេរៈក្នុង​គណៈ​ប្រតិ​បត្តិ​ការ​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង​។​     រូប​ថត​៖ លីធាន​

នៅ​ក្នុង​កិច្ច​ជួប​ជុំ​ ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិភូ​ មាន​បិយ​វាចា​សួរ​សុខ​ទុក្ខ​ និង​ប្រ​សិទ្ធ​ពរ​មហា​ប្រ​សើរ​ដល់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​ថេរា​នុត្ថេរ​ៈ និង​មាមីង​ពុទ្ធ​បរិស័ទ​គ្រប់​អង្គ​និង​រូប​ អំ​ណរ​បុណ្យ​សែន​ដូន​តា ឆ្នាំ​ ២០២១ ប្រ​កប​ដោយ​ក្តី​រីក​រាយ​ សុភមង្គល​។​ល។​ ថ្នាក់​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ លើក​ឡើង​ ទោះ​បី​ជួប​ការ​លំ​បាក​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​ភូមិ​ភាគ​នានា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ចង្អុល​ការ​ជំរុញ​មាំការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​ចូល​រួម​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩។​ កត់​សម្គាល់​ការ​រួម​ចំ​ណែក​របស់​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​រយៈ​ពេល​កន្លង​ ថ្នាក់​ដឹក​នាំ​គណៈ​ប្រ​តិភូ​ សង្ឃឹម​ថា​ ជន​រួម​ជាតិ​ខ្មែរ​នឹង​បន្ត​ពង្រីក​ប្រ​វេណី​សាម​គ្គី​ជន​ជាតិ​ អនុវត្ត​ល្អ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ ស្ងប់​ចិត្ត​ក្នុង​ការ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ លើក​ស្ទួយ​ជីវ​ភាព​ បន្ត​ការ​រួម​ដំណើរ​ជា​មួយ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​មជ្ឈ​ដ្ឋាន​ ប្រ​ជា​ជន​ កសាង​ភូមិ​ភាគ​កាន់​តែរីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ចំ​ពោះ​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ COVID-១៩ គ្រួ​សារ​គោល​នយោ​បាយ​ ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត​។​ល។​ បន្ត​ការ​ផ្សព្វ​ផ្សាយ​ចលនា​ មាមីង​ពុទ្ធ​បរិស័ទ​ អនុវត្ត​ល្អ​នូវ​វិធាន​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​។​ ផ្តើម​ពីនោះ​ រួម​ចំ​ណែក​ជា​មួយ​បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឆាប់​ទប់ស្កាត់​ជំងឺ​រាត​ត្បាត​ ធ្វើ​ឱ្យ​ជីវ​ភាព​ប្រ​ជា​ជន​ត្រឡប់​មក​សភាព​ធម្ម​តា​ថ្មី​វិញ​៕​

           ការិ​យាល័យ​កាសែត​ខ្មែរ​ (សរុប​)

ចែករំលែកអត្ថបទ