ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/10/2021 - 08:57

នាយក​រដ្ឋ​មន្ត្រី​ ផាម​មិញ​ជិញ :

បើក​ទ្វារ​មាន​ផែន​ការ​ដើម្បី​ស្តារ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​

កន្លង​ហើយ​ នៅ​ទីស្នាក់​ការ​រដ្ឋា​ភិបាល​ នាយក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​សាមញ្ញ​នៃ​រដ្ឋា​ភិបាល​ ខែកញ្ញា​ ឆ្នាំ​ ២០២១។​

នា​យក​រដ្ឋ​មន្រ្តី​ ផាម​មិញ​ជិញ ដឹក​នាំ​កិច្ច​ប្រ​ជុំ​រដ្ឋា​ភិបាល​ប្រ​ចាំ​ខែ​កញ្ញា​។​ (រូប​ថត​៖ យឿង​យ៉ាង​/TTXVN)

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​ រដ្ឋា​ភិបាល​និង​ភូមិ​ភាគ​នានា​បាន​ពិភាក្សា​អំ​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ ។​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​ - សង្គម​ ក្នុង​ខែ​កញ្ញា​ និង​ ៩ ខែដើម​ឆ្នាំ​ ២០២១ ដំណោះ​ស្រាយ​សំ​ខាន់​ៗ​នៅ​ក្នុង​ប៉ុន្មាន​ខែចុង​ឆ្នាំ​ ២០២១ ។​ ស្តីពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ - សង្គម​ រដ្ឋា​ភិបាល​បាន​យល់​ស្រប​និង​សនិ្នដ្ឋាន​ថា​ ដោយ​សារ​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​រាល​ដាល​ អត្រា​កំ​ណើន​នៅ​ត្រី​មាស​ទី ៣ ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ទាញ​កំ​ណើន​ ៩ ខែដើម​ឆ្នាំ​មក​នៅ​ត្រឹម​ ១,៤២% ប៉ុន្តែ​ខឿន​សេដ្ឋ​កិច្ច​នៅ​តែមាន​ចំ​ណុច​ភ្លឺ​។​ ម៉ាក្រូ​សេដ្ឋ​កិច្ច​មាន​ស្ថិរ​ភាព​ អតិផរ​ណាទាប​ សម​តុល្យ​សំ​ខាន់​ៗ​ត្រូវ​បាន​ធានា​ ជាពិសេស​ សុខ​មាល​ភាព​សង្គម​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​នៅ​ក្នុង​ស្ថាន​ការណ៍​នៃ​ជំងឺ​រាត​ត្បាត​។ ​មាន​មនុស្ស​ជាង​ ១៨ លាន​នាក់​ ត្រូវ​បាន​ជំនួយ​ដោយ​សរុប​ទឹក​ប្រាក់​ជិត​ ១៥.០០០ ពាន់​លាន​ដុង​។​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ត្រូវ​បាន​ធានា​; ការ​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ​ត្រូវ​បាន​រក្សា​លំ​នឹង​។​  កិច្ច​ការ​បរទេស​ត្រូវ​បាន​លើក​ស្ទួយ​  ជា​ពិសេស​ការ​ទូត​វ៉ាក់សាំង​។​ ស្តី​ពី​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាល​ដាល​ COVID-១៩ សមា​ជិក​នៃ​រដ្ឋា​ភិបាល​ និង​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ​នានា​បាន​វាយ​តម្លៃ​ជា​ឯកច្ឆន្ទ​ថា​ បន្ទាប់​ពី​ការ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​ គណៈ​ចង្អុល​ការ​ជាតិ​បាន​យល់​ពីស្ថាន​ភាព​នេះ​ជា​បន្ទាន់​ ហើយ​បាន​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​ និង​ប្តូរ​ផ្តាច់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​បន្ទាន់​ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​រាល​ដាល​នៅ​ទីក្រុង​ហូជី​មិញ​ និង​ខេត្ត​ក្រុង​មួយ​ចំ​នួន​។​ រហូត​មក​ទល់​ពេល​នេះ​ ស្ថាន​ភាព​នៃ​ជំងឺ​រាល​ដាល​ត្រូវ​បាន​គ្រប់​គ្រង​ល្អ​នៅ​ក្នុង​ទូទាំង​ប្រ​ទេស​។​

ថ្លែង​បញ្ចប់​កិច្ច​ប្រ​ជុំ​ នាយក​រដ្ឋ​មន្រ្តី​ បាន​សង្កត់​ធ្ងន់​ថា​៖ គ្រប់​ជាន់​ថ្នាក់​ និង​គ្រប់​វិស័យ​ ត្រូវ​យល់​ឱ្យ​បាន​ច្បាស់​លាស់​និង​អនុវត្ត​ឱ្យ​បាន​ហ្មត់​ចត់​ ឯក​ភាព​ លើ​ទស្សនៈ​ ដើម្បី​បង្ការ​ ប្រ​ឆាំង​ជំងឺ​រាល​ដាល​ COVID-១៩ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ផង​ ស្តារ​និង​ជំរុញ​ការ​អភិវឌ្ឍ-សេដ្ឋ​កិច្ច​ផង​។​ នាយក​រដ្ឋ​មន្រ្តី​ បាន​ស្នើ​ឱ្យ​ក្រសួង​ ផ្នែក​ និង​ភូមិ​ភាគ​នានា​ ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ព្រម​ៗ​គ្នា​ ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ទិស​ដៅ​ ភារកិច្ច​ និង​ដំណោះ​ស្រាយ​តាម​សេច​ក្តី​សម្រេច​ចិត្ត​ និង​សេចក្តី​សន្និ​ដ្ឋាន​របស់​បក្ស​ រដ្ឋ​សភា​ រដ្ឋា​ភិបាល​និង​តាម​កិច្ច​ចង្អុល​ការ​របស់​នាយក​រដ្ឋ​មន្រ្តី​; ធានា​ការ​ធ្វើ​ចរាចរ​ទំ​និញ​ និង​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​បាន​រលូន​ទាំង​ក្នុង​ខេត្ត​និង​អន្តរ​ខេត្ត​ ដោយ​មិន​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​ មិន​ទុក​ឱ្យ​ភូមិ​ភាគ​ណា​ធ្វើ​ទៅ​តាម​ភូមិ​ភាគ​នោះ​ឡើយ​; អនុវត្ត​បណ្តា​ដំណោះ​ស្រាយ​ដើម្បី​ស្តារ ​សកម្ម​ភាព​ឡើង​វិញ​នៅ​តំ​បន់​ឧស្សា​ហកម្ម​ តំ​បន់​សេដ្ឋ​កិច្ច​ តំ​បន់​កែ​ច្នៃ​នាំ​ចេញ​. ទន្ទឹម​នឹង​នោះ​ ដោះ​ស្រាយ​នូវ​ការ​លំ​បាក​ ឧបត្ថម្ភ​អា​ជីវ​កម្ម​ ដើម្បី​រក្សា​ការ​បញ្ជា​ទិញ​ រក្សា​សង្វាក់​ផ្គត់​ផ្គង់​និង​សង្វាក់​ផលិត​កម្ម​; ធានា​សុខុមាល​ភាព​សង្គម​ សន្តិ​សុខ​ប្រ​ជា​ជន​ ស្ថិរ​ភាព​នយោ​បាយ​និង​សង្គម​; អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោលន​យោ​បាយ​ឧបត្ថម្ភ​ដល់​កម្មករ​និយោ​ជិត​ និង​និយោ​ជក ...៕

​                         យោង​៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍

ចែករំលែកអត្ថបទ