ខេត្តត្រាវិញ មានសហករណ៍កសិកម្ម ១៣/១២៥ បានជម្រើសចូលរួមពិសោធន៍កសាងទម្រង់ថ្មី ចាប់ពីឆ្នាំ ២០១៦ មកទល់សព្វថ្ងៃ។ សហករណ៍ទាំងនេះ មានតួនាទីប្រមូលផ្ដុំសមាជិកដែលមានចំណង់ចំណូលចិត្ដដូចគ្នា ធ្វើសកម្មភាពតាមលក្ខឋាននានាប្រកបដោយលក្ខណៈវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន។
ប្រព័ន្ធសម្អាតស្រូវពូជក្រោយពីប្រមូលផលរបស់សហករណ៍កសិកម្មហ្វៀងហោយ។
សហករណ៍កសិកម្មភូមីចូវ នៅភូមិចុងក្រោម ឃុំមីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ ជំនាញផលិតនិងអាជីវកម្មស្រូវពូជ ស្រូវសម្រាប់លក់ អនុវត្តសេវាផ្គត់ផ្គង់ សម្ភារៈកសិកម្ម។ សហករណ៍មានសមាជិក ១២០ នាក់ ក្នុងនោះជនជាតិខ្មែរស្រូប ៦០% សរុបផ្ទៃដីផលិតកម្មគឺ ៣០០ ហិកតា ប្រាក់ចំណូល ឆ្នាំ ២០២០ គឺ ៩,៥ ពាន់លានដុង។ សហករណ៍បានមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្ត ជំនួយថវិកានិងណែនាំចុះឈ្មោះពាណិជ្ជសញ្ញា "ភូមីចូវ" ។ ផ្ដើមពីនោះ សហករណ៍ផ្សព្វផ្សាយស្លាកយីហោដោយរូបភាពជាច្រើន មានដូច៖ ចុះផ្សាយលើទំព័រ website ចូលរួមដំណើរការតភ្ជាប់ទីផ្សារនិងបានចុះកិច្ចសន្យាក្នុងនិងក្រៅខេត្ត។ លោកថាច់សាង សមាជិកនៃសហករណ៍ ឱ្យដឹង៖ "ខ្ញុំផលិតស្រូវ ១០ កុង បានចូលរួមក្នុងសហករណ៍មានសិទ្ធិនិងផលប្រយោជន៍ច្រើនណាស់ ដូចជា៖ បានហ្វឹកហាត់វិទ្យាសាស្រ្តបច្ចេកទេស បានធានាទិញផលិតផល បានទិញស្រូវពូជតម្លៃថោកជាង ២៥% បើប្រៀបផ្ទឹមនឹងទីផ្សារ ចំណែកជី ថ្នាំត្រូវបានសហករណ៍លក់ជឿរហូតដល់ប្រមូលផលទើបសងវិញ។ ចូលរួមសហករណ៍ មានអ្នកគិតគូររកច្រកចេញ ការផលិតដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ មិនសូវចំណាយកម្លាំង សម្រេចទិន្នផលខ្ពស់។ ឆ្នាំទៅមិញ សម្រេចបានទាំងបរិមាណទាំងតម្លៃ ម្ល៉ោះហើយយើងខ្ញុំត្រេកអរខ្លាំងណាស់”។
សហករណ៍ផ្គត់ផ្គង់សេវាកសិកម្មហ្វៀងហោយ ជំនាញអាជីវកម្ម ផលិតស្រូវពូជ ស្រូវសម្រាប់លក់ អង្ករស្អាតគ្រប់ប្រភេទ។ ជាពិសេស អង្ករសំរូបពណ៌ស្វាយ បាយទន់ ក្រអូប សម្បូរសារធាតុបំប៉ន។ លោកង្វៀងថាញហ៊ុង ប្រធានក្រុមប្រឹក្សាគ្រប់គ្រងសហករណ៍ ឱ្យដឹង៖ “យើងខ្ញុំតែងដាក់គុណភាព និងសុវត្ថិភាពម្ហូបអាហារជាត្រីមុខ កែលម្អ ទិន្នផលតាមកម្មវិធី ៥S និងប្រព័ន្ធគ្រប់គ្រងគុណភាព ISO ២២.០០០។ សមាជិក ៥៦ នាក់ ក្នុងសហករណ៍ ប្ដេជ្ញាចិត្តកសាងស្លាកយីហោជាទីទុកចិត្ត សម្រេចបទដ្ឋាន VietGap ។ ចុះកិច្ចសន្យាធានាទិញជាមួយនឹងវិទ្យាស្ថាន ស្រូវវាលរាបទន្លេគឺវឡុង និងក្រុមហ៊ុននៅកឹងធើ ដើម្បីផលិតកម្ម និងប្រមូលទិញផលិតផលដោយធានាឱ្យមានភាពលំនឹងយូរ អង្វែង" ៕
សឺនម៉ាល័យ - ថាច់ធី