មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

20/09/2021 - 07:13

លេខា​បក្ស​ថាញ់

នោះ​គឺ​ជា​ឈ្មោះ​ដែល​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ធ្លាប់​ហៅ​ បង​យ័ញ​ថាញ់ លេខា​គណៈ​កម្មា​ធិការ​បក្ស​ ឃុំ​ថើយ​ដុង​ ស្រុក​កើ-ដ ក្រុង​កឹង​ធើ។​

លេខា​បក្ស​ យ័ញ​ថាញ់។​

បង​ថាញ់ រៀប​រាប់​៖ "តាម​ពិត​ មាមីង​ធ្លាប់​ហៅ​ខ្ញុំ​ថា​លេខា​បក្ស​ថាញ់ កាល​ខ្ញុំ​នៅ​ធើ្វ​ជា​លេខា​បក្ស​ទីប្រ​ជុំ​ជន​កើ-ដម៉្លេះ​ រហូត​ដល់​ខ្ញុំ​មក​ធ្វើ​ជា​លេខា​បក្ស​ឃុំ​ថើយ​ស្វឹង​ មាមីង​នៅ​តែ​ហៅ​ដូច្នេះ​ដដែល​ ហើយ​ហៅ​មក​ទល់​សព្វ​ថ្ងៃ​"។​ បង​ថាញ់ កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​ថើយ​ហ្វា B ទីប្រ​ជុំ​ជន​កើ-ដ។​ ផ្ទះ​បង​នៅ​ក្បែរ​វត្ត​សេតុត្តរ បាន​ជា​មាមីង​ជន​ជាតិ​ខ្មែរ​នៅ​តាម​ឃុំ​ថើយ​ដុង​ ថើយ​ស្វឹង​ និង​ទីប្រ​ជុំ​ជន​កើ-ដ មក​ធ្វើ​បុណ្យ​សុន្ទរ៍​ទាន​នៅ​វត្ត​នេះ​ ស្គាល់​គាត់​ស្ទើរ​តែទាំង​អស់​ ។​ បង​ថាញ់​រំលឹក​៖ "កាល​ខ្ញុំ​ទទួល​បន្ទុក​ការ​ងារ​ប្រ​ជា​ចលនា​របស់​ស្រុក​ ក៏​ស្រប​ពេល​ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​បើក​ការដ្ឋាន​កសាង​ផ្លូវ​កៅ​ស៊ូ​ឆ្លង​កាត់​ភូមិ​ថើយ​ហ្វា B ដើម្បី​ចូល​ភូមិ​ថើយ​ស្វឹង​។​ មាន​គ្រួ​សារ​មួយ​ចំ​នួន​មិន​យល់​ស្រប​ ខ្ញុំ​រួម​ជាមួយ​ភូមិ​ភាគ​បាន​ធ្វើ​ការ​សម្រប​សម្រួល​ មាន​ពេល​ខ្លះ​ខ្ញុំ​ថែម​ទាំង​ធ្វើ​ជា​អ្នក​បកប្រែ ដើម្បី​ជួយ​មាមីង​យល់​ច្បាស់​ពីផលប្រ​យោជន៍​របស់​ខ្លួន​ទៀត​ផង​"។​

លេខា​បក្ស​ យ័ញ​ថាញ់ គឺ​ជា​កម្មា​ភិបាល​ជន​ជាតិ​ខ្មែរ​មួយ​រូប​មាន​ភាព​វិវឌ្ឍន៍​ពីមូលដ្ឋាន​។​ រយៈ​ពេល​ជាង​ ២០ ឆ្នាំ​មុន​ ទោះ​បីជីវ​ភាព​រស់​នៅ​មាន​ភាព​សុខ​ដុម​រមនា​ដោយ​ប្រ​កប​របរ​ជា​ជាង​ថត​រូប​ ប៉ុន្តែ​នៅ​ពេល​ភូមិ​ភាគ​ចលនា​ចូល​រួម​ធ្វើ​នគរ​បាល​ភូមិ​ បង​ថាញ់​ក៏​យល់​ព្រម​ភ្លាម​ ពីព្រោះ​ចង់​បាន​រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ជូន​មាមីង​ក្នុង​ភូមិ​ស្រុក​។​ បង​ថាញ់ ឱ្យ​ដឹង​៖ "ដើម្បី​ធានា​ជីវ​ភាព​និង​សម្រេច​ភារកិច្ច​ ខ្ញុំ​បាន​បង្រៀន​ឱ្យ​ប្រ​ពន្ធ​ចេះ​វិធី​ថត​រូប​។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​ខ្ញុំ​អាច​គិត​គូរ​ការ​ងារ​ក្នុង​ភូមិ​ផង​ និង​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​ផង​"។​

សមត្ថ​ភាព​របស់​បង​ថាញ់ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់​ទទួល​ស្គាល់​និង​ផ្តល់​បំ​ប៉ន​ជា​និច្ច​។​ មក​ទល់​ពេល​នេះ​ បង​សម្រេច​ជា​ស្ថាពរ​ ថ្នាក់​នយោ​បាយ​ជាន់​ខ្ពស់​ បញ្ចប់​មហា​វិទ្យា​ល័យ​និង​រៀន​ចប់​ផ្នែក​ខាង​បុគ្គ​លិក​ឯក​ទេស​ជំនាញ​ផង​។​ មុន​ពេល​បោះ​ឆ្នោត​កាន់​តំ​ណែង​លេខា​បក្ស​ឃុំ​ថើយ​ដុង​ បង​ថាញ់ ជាអនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ លេខា​បក្ស​ទីប្រ​ជុំ​ជន​កើ-ដ និង​លេខា​បក្ស​ឃុំ​ថើយ​ស្វឹង​ជា​ដើម​។​ ជាអ្នក​ភូមិ​ភាគ​ ម្ល៉ោះ​ហើយ​បង​ថាញ់ តែង​ជិត​ដិត​មូល​ដ្ឋាន​ និង​យល់​ច្បាស់​ពីជីវ​ភាព​ ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ខ្មែរ​។​ អា​ស្រ័យ​ហេតុ​នោះ​ នៅ​ភូមិ​សាស្ត្រ​ដែល​បង​បម្រើ​ការ​ងារ​ ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​កាន់​តែ​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ បង​ស្រី​ថាច់​ធីសាង​ នៅ​ភូមិ​ថើយ​ហ៊ឹង​ ឃុំ​ថើយ​ដុង​ ឱ្យ​ដឹង​៖ "ខណៈ​ពេល​ខ្ញុំ​មិន​យល់​បញ្ហា​ អ្វី​អំ​ពី​គោល​នយោ​បាយ​របស់​រដ្ឋ​សម្រាប់​ជន​ជាតិ​ខ្មែរ​ គឺ​ខ្ញុំ​ទូរ​ស័ព្ទ​សួរ​លេខា​បក្ស​ថាញ់។​ ពូថាញ់​នឹង​ពន្យល់​ប្រាប់​លុះ​ត្រា​តែ​ខ្ញុំ​បាន​យល់​"៕​

                               ហាថាញ-លីសៀ

ចែករំលែកអត្ថបទ