(កឹងធើអនឡាញ) - មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ កាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ សមាគមអ្នកសារព័ត៌មានទីក្រុងកឹងធើ ទើបប្រកាសឱ្យប្រើផែនការសហការរៀបចំមហោស្រពសារព័ត៌មាននិទាឃរដូវ និងប្រឡងផលិតផល បោះពុម្ពនិទាឃរដូវ ប៊ិញង៉ ឆ្នាំ ២០២៦។

យុវជនទីក្រុងកឹងធើ ចូលរួមមហោស្រពសារព័ត៌មាននិទាឃរដូវអឹកទី ឆ្នាំ២០២៥។
មហោស្រពសារព័ត៌មាននិទាឃរដូវ និងប្រឡងផលិតផលបោះពុម្ពនិទាឃរដូវ គឺជាព្រឹត្តិការណ៍ប្រពៃណីមួយស្ថិតក្នុងសកម្មភាពអំណរបក្សរុងរឿង - អំណរនិទាឃរដូវ ប៊ិញង៉ ឆ្នាំ២០២៦ របស់ទីក្រុង។ មហោស្រពនិទាឃរដូវ ប៊ិញង៉ គ្រោងបើកនៅម៉ោង៧ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ (ត្រូវនឹងថ្ងៃទី២៣ ខែ១២ ឆ្នាំអឹកទី) និងបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅបណ្ណាល័យទីក្រុងកឹងធើ (លេខ២៩ ណាម កីខើយងៀ សង្កាត់និញកេវ)។
មហោស្រពសារព័ត៌មាននិទាឃរដូវ ដាក់តាំងពិព័រណ៌បម្រើមិត្តអ្នកអាននៅនឹងកន្លែងនូវផលិតផលបោះពុម្ពនិទាឃរដូវ ប៊ិញង៉ ឆ្នាំ២០២៦ ប្រមាណ២០០ប្រភេទ អាស្រ័យបណ្ណាល័យទីក្រុង ដាក់ទិញតាមរយៈអង្គភាពនានា និងសហគ្រាសចេញផ្សាយសារព័ត៌មាន; ដោះដូរជាមួយនឹងបណ្ណាល័យខេត្ត ក្រុងចំនួន៣៣ក្នុងទូទាំងប្រទេស និងសហការចលនាឧបត្ថម្ភពីស្ថាប័នសារព័ត៌មានអាជីព។ ទន្ទឹមនឹងនោះ មានសកម្មភាពគួបផ្សំ រៀបចំទម្រង់សៀវភៅសិល្បៈ និងបម្រើមិត្តអ្នកអានសៀវភៅ កាសែត និងទស្សនាវដ្តីដែលមាននៅក្នុងបណ្ណាល័យ។
ក្រៅពីនោះ ក្នុងអំឡុងពេលមុន ក្នុងនិងក្រោយបុណ្យចូលឆ្នាំថ្មីវៀតណាម អាស្រ័យលើស្ថានភាពជាក់ស្តែង ឃុំ សង្កាត់នៅលើភូមិឋានទីក្រុងធានា ពេលវេលាដាក់តាំងពិព័រណ៌បម្រើមិត្តអ្នកអានសមស្រប មានប្រសិទ្ធភាព អាចផ្គួបបញ្ចូលជាមួយនឹងសកម្មភាពវប្បធម៌ផ្សេងទៀតនៅភូមិភាគ។ ជាក់ស្តែង ឃុំ សង្កាត់នីមួយៗ បានរៀបចំទិញដាក់តាំងពិព័រណ៌ បម្រើមិត្តអ្នកអានយ៉ាងតិចបំផុត ចំនួន៥០ប្រភេទនៃផលិតផលបោះពុម្ពនិទាឃរដូវ ប៊ិញង៉ ឆ្នាំ ២០២៦ រួមផ្សំជាមួយនឹងបម្រើមិត្តអ្នកអានសៀវភៅ កាសែត និងទស្សនាវដ្តីដែលមាននៅក្នុងបណ្ណាល័យ។
ការប្រឡងផលិតផលបោះពុម្ពនិទាឃរដូវ ទទួលផលិតផលបោះពុម្ពចូលរួមប្រឡងរបស់ឃុំ សង្កាត់; ស្ថាប័ន គណៈ ផ្នែក អង្គការមហាជន កងកម្លាំងប្រដាប់អាវុធ; អង្គការនយោបាយ - សង្គម, នយោបាយ - សង្គមវិជ្ជាជីវៈ; គ្រឹះស្ថានអប់រំរបស់រដ្ឋនិងឯកជន; ស្ថាប័នមជ្ឈិមមានទីតាំងនៅលើភូមិឋានទីក្រុង។ អង្គភាពនានាដែលចូលរួមប្រឡងផ្ញើផលិតផលប្រឡងមកកាន់បណ្ណាល័យទីក្រុងកឹងធើ មុនថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦ (ត្រូវនឹងថ្ងៃទី១៨ ខែ១២ ឆ្នាំអឹកទី)។ គណៈកម្មការមេប្រយោគឱ្យពិន្ទុនិងជ្រើសជូនរង្វាន់ជា២ ផ្នែក៖ គឺផ្នែកឃុំ សង្កាត់ (មាន២២រង្វាន់៖ រង្វាន់ លេខមួយចំនួន២ រង្វាន់លេខពីរចំនួន៤ រង្វាន់ លេខបីចំនួន៦ និងរង្វាន់លើកទឹកចិត្តចំនួន១០) និងផ្នែកស្ថាប័ន អង្គភាព (មាន ១២រង្វាន់៖ រង្វាន់ លេខមួយចំនួន១ រង្វាន់លេខពីរចំនួន២ រង្វាន់ លេខបីចំនួន៣ និងរង្វាន់លើកទឹកចិត្តចំនួន៦) រួមជាមួយនឹងរង្វាន់ប្រធានបទចំនួន៥ គឺ៖ ក្របស្អាត; រៀបចំចងក្រងស្អាត; អត្ថបទសរសេរអំពីបក្ស អំពីអ៊ំហូ ល្អបំផុត; អត្ថបទសរសេរអំពីសមិទ្ធផលរបស់ភូមិភាគល្អបំផុត និងអត្ថបទសរសេរអំពីវណ្ណកម្មអក្សរសិល្ប៍-សិល្បៈល្អបំផុត៕
អ្នកយកព័ត៌មាន-វិមាន