កីឡា - ទេសចរណ៍ ទេសចរណ៍

13/09/2021 - 07:18

នឹក​ស្រ​ណោះ​ដាឡាក

ប៉ុន្មាន​ថ្ងៃ​គម្លាត​សង្គម​ មាន​អា​រម្មណ៍​ចង់​ទៅ​កម្សាន្ត​តាម​ផ្លូវ​បត់​បែន​ មាន​ផ្កា​ព្រៃ​រីក​ស្រស់​បំ​ព្រង​តាម​ចង្កេះ​ភ្នំ​ នោះ​គឺ​ការ​នឹក​ស្រណោះ​នៃ​អ្នក​លង់​ចិត្ត​ស្រឡាញ់​ដាឡាក។​

សម្រស់​សួន​ផ្កា​នៅ​វិទ្យា​ស្ថាន​សមាធិ​ត្រុក​ឡឹម​។​

ទិដ្ឋ​ភាព​នៅ​ស៊ុយ​វ៉ាង​។​

ចេញ​ដំណើរ​ពីក្រុង​កឹង​ធើ ភ្ញៀវ​ទេស​ចរ​អាច​ជ្រើស​រើស​ទៅ​លេង​ដា​ឡាក​តាម​ផ្លូវ​អា​កាស​ឬ​ផ្លូវ​គោក​ក៏​បាន​។​ ពីក្រុង​កឹង​ធើ ជិះ​យន្ត​ហោះ​មិន​ពេញ​មួយ​ម៉ោង​ផង​ក៏​ដល់​ព្រ​លាន​យន្ដ​ហោះ​លៀង​ខឿង​រួច​បាត់​ទៅ​ហើយ​។​  សម្លឹង​ពីលើ​អា​កាស​ ភ្ញៀវ​ទេស​ចរ​មាន​អា​រម្មណ៍ ហាក់​ដូច​យន្ដ​ហោះ​កំ​ពុង​ចុះ​នៅ​កណ្តាល​ព្រៃ​ស្រល់​អីុចឹង។​ ដើម្បី​ចូល​ទៅ​កាន់​មជ្ឈ​មណ្ឌល​ ក្រុង​ដា​ឡាក ភ្ញៀវ​ទេស​ចរ​គប្បី​ជ្រើស​ជិះ​រថយន្ត​ក្រុង​ ដើម្បី​គយ​គន់​ទិដ្ឋ​ភាព​នៅ​ទីនោះ​ ពេល​រថ​យន្ត​ឆ្លង​ផុត​ច្រក​ភ្នំ​ Prenn។​ នោះ​គឺ​ដង​ផ្លូវ​បត់​បែន​យ៉ាង​ស្អាត​ មាន​ដើម​ស្រល់​រេរាំតាម​ខ្យល់​និង​មាន​ផ្កា​ព្រៃ​ដុះ​ព្រោង​ព្រាត​បង្អួត​សម្រស់​តាម​ផ្លូវ​។​ នៅ​តាម​កំ​ណាត់​ផ្លូវ​បត់បែន​ ភ្ញៀវ​ទេស​ចរ​ឃើញ​ដើម​ស្រល់​រាប់​ពាន់​ដើម​ដុះ​អំ​ពី​ទី​ជម្រៅ​និង​ខ្ពស់​ត្រដែត​បែរ​រក​ពន្លឺ​ថ្ងៃ​។​ ថ្វី​បើ​ដូច្នោះ​ក្ដី​ យើង​ខ្ញុំ​ច្រើន​តែ​កក់​សំ​បុត្រ​ឡាន​មាន​គ្រែ​ដេក​ ចេញ​ដំណើរ​ពីចំ​ណត​ឡាន​ក្រុង​កឹង​ធើ​នៅ​ពេល​យប់​។​ លុះ​ព្រឹក​ឡើង​ ស្រាប់​តែឃើញ​ខ្លួន​កំ​ពុង​នៅ​កណ្ដាល​ក្រុង​ទេស​ចរណ៍​និង​ផឹក​កាហ្វេ​ពេល​ព្រឹក​។​  ដា​ឡាក​មាន​ភាព​ប្រ​សើរ​នៅ​ត្រង់​ផឹក​កាហ្វេ​កន្លែង​ណាក៏​ឆ្ងាញ់​ទាំង​អស់​ ទោះ​បី​ជា​ហាង​ចិញ្ចើម​ថ្នល់​ក៏​ដោយ​។​

សម្រស់​បុប្ផា​នៅ​ល្អាង​ស្នេហ៍​។​

រៀប​ចំ​អី​វ៉ាន់​រួច​ស្រេច​ ហើយ​ជួល​ម៉ូតូ​មួយ​គ្រឿង​នៅ​កន្លែង​ស្នាក់​នៅ​ គឺ​ភ្ញៀវ​ទេស​ចរ​អាច​ចាប់​ផ្ដើម​ដំណើរ​កម្សាន្ត​នៅ​ដាឡាក​តាម​បំ​ណង​របស់​ខ្លួន​។​ ពិសេស​ គឺ​ស្ទើរ​គ្រប់​ដងផ្លូវ​នៅ​ដា​ឡាក សុទ្ធ​សឹង​តែនាំ​ទៅ​កាន់​ទីតាំង​ទេស​ចរណ៍ ដ៏​ល្អ​ប្រ​ណីត​។​ នោះ​គឺ​ស៊ុយ​វ៉ាង​ ស្រះ​តៀង​ឡឹម​ ល្អាង​ស្នេហ៍​  XQ សឺក្វាង​ សួន​ផ្កា​ដា​ឡាក វាល​មេន វិហារ​កង​ហ្គា។​ល។​ ភ្ញៀវ​ទេស​ចរ​កុំ​បារម្ភ​ខ្លាច​ច្រឡំ​ផ្លូវ​សោះ​ឡើយ​ ដ្បិត​អី​ទៅ​ដល់​ទីណាក៏​ដោយ​ ដាឡាក​នៅ​តែ​ជា​ទីមនោ​រម្យ​ សម្រាប់​ភ្ញៀវ​ដោយ​មាន​ទេស​ភាព​ស្រស់​ស្អាត​ និង​ខ្យល់​អា​កាស​ត្រជាក់​បរិសុទ្ធ​ជានិច្ច​។​ល។​ តែ​ទោះ​បីទៅ​ឆ្ងាយ​ដល់​ទីណាក្ដី​ ភ្ញៀវ​ទេស​ចរ​គប្បី​ប្រ​ញាប់​វិល​មក​មុន​ថ្ងៃ​លិច ដើម្បី​ទស្សនា​ទិដ្ឋ​ភាព​នាពេល​សាយ័ណ្ហ​នៅ​ស្រះ​ស្វឹង​ហឿង ទទួល​អា​រម្មណ៍​ត្រជាក់​ជ្រាប​ចូល​អង្គ​ប្រាណ​បន្តិច​ម្ដង​ៗ​។​ ខណៈ​ពេល​ត្រជាក់​ជ្រាប​ចូល​ គ្រប់​ល្មម​ហើយ​ ភ្ញៀវ​ទេស​ចរ​គប្បី​ទៅ​កាន់​ផ្សារ​រាត្រី​ដា​ឡាក   ទស្សនា​មនុស្ស​ដើរ​បន្ត​គ្នា​ឆ្លង​កាត់​ជម្រាល​ផ្លូវ​ចង្អៀត​និង​ហូប​ដំឡូង​អាំង​ក្ដៅ​ហុយ ​ឈ្ងុយ​ឆ្ងាញ់​។​

ព្រឹក​ថ្ងៃ​បន្ទាប់​ ភ្ញៀវ​ទេស​ចរ​នឹង​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​តាម​ផ្លូវ​បត់​បែន​ឆ្ងាយ​ៗ​ជាង​ ដូច​ជា​ទៅ​ទស្សនា​វិមាន​បាវ​ដាយ។​ រួច​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ​ទៅ​កាន់​វិទ្យា​ស្ថាន​សមាធិ​ត្រុក​ឡឹម​។​ ក្រៅ​ពី​កត្តា​ខាង​ផ្លូវ​ចិត្ត​ ទីនេះ​នៅ​ទាំង​ជា​កន្លែង​ដែល​ភ្ញៀវ​ទេស​ចរ​គយ​គន់​ផ្កា​ពេញ​មួយ​ថ្ងៃ​មិន​ចេះ​ជិន​ណាយ​។​

ក្រោយ​រយៈ​ពេល ​២ ថ្ងៃ​កន្សាន្ត​នៅ​ដាឡាក ភ្ញៀវ​ទេស​ចរ​ឡើង​រថ​យន្ត ហើយ​ដេក​មួយ​ស្លេក ភ្ញាក់​ឡើង​ក៏​មក​ដល់​តីដូជា​ទី​ស្រ​ឡាញ់​៕​

                                 ហាថាញ- ថាច់​ធី

ចែករំលែកអត្ថបទ