13/09/2021 - 07:18

ដំណាក់​សុខា​ភិបាល​ឃុំ​ដាឡុក​ ធ្វើ​ល្អ​ការ​ងារ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​

ដំណាក់​សុខា​ភិបាល​ឃុំ​ដាឡុក​ ស្រុក​ចូវ​ថា​ញ់ ខេត្ត​ត្រា​វិញ​ បាន​វិនិ​យោ​គគ្រប់​សព្វ​គ្រឿង​បរិក្ខារ​ពេទ្យ​ ធានា​ដល់​ការ​ងារ​ថែ​ទាំ​សុខ​ភាព​ប្រ​ជា​ជន​ក្នុង​ពេល​ជំងឺ​ COVID - ១៩ ឆ្លង​រាល​ដាល​។​

បុគ្គ​លិក​នៃ​ដំណាក់​សុខា​ភិបាល​ដា​ឡុក​ ធ្វើ​តេស្ត​ជ្រើស​សម្រាំង​ក្នុង​សហគមន៍។​

វេជ្ជបណ្ឌិត​ វ៉ធីហុង​ ប្រ​ធាន​ស្តី​ទី​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ដា​ឡុក​ បាន​ឱ្យ​ដឹង​៖  “អនុវត្ត​ផែន​ការ​លេខ​ ៧២/KH-UBND ចុះ​ថ្ងៃ​ទី ១៧ ខែសីហា​ ឆ្នាំ​ ២០២១ របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ អំ​ពី​ការ​ធ្វើ​តេស្ត​ដល់​អ្នក​ដែល​សង្ស័យ​ឆ្លង​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្ត្រ​ខេត្ត​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដា​ឡុក​ ប្រ​មូល​ផ្តុំ​ធន​ធាន​មនុស្ស​ ឆ្លៀត​ឱកាស​រយៈ​ពេល​អនុ​វត្ត​គម្លាត​សង្គម​ ដើម្បី​ធ្វើ​តេស្ត​រហ័ស​ សំ​ដៅ​រក​ឃើញ​ និង​ញែក​ករ​ណី F0 ចេញ​ពីសហគមន៍​ឱ្យ​បាន​ទាន់​ពេល​។​ ចាប់​ពី​ថ្ងៃ​ទី ១៨ ខែសីហា​ រហូត​មក​ដល់​ពេល​នេះ​ តាម​រយៈ​ការ​ធ្វើ​តេស្ត​រហ័ស​ ជ្រើស​សម្រាំង​ក្នុង​សហគមន៍​ចំ​នួន​ ៣ លើក ចំ​ពោះ​មនុស្ស​ ១.៣៥០ នាក់​ តែមិន​ទាន់​ប្រ​ទះ​ឃើញ​ករណី​ឆ្លង​ជំងឺ​ COVID-១៩។​ ទន្ទឹម​នឹង​ការ​ងារ​បង្កា ប្រ​ឆាំង​ជំងឺ​ COVID-១៩ ដំណាក់​សុខា​ភិបាល​ ក៏​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​វិធាន​ការ​បង្កា ប្រ​ឆាំង​ជំងឺ​គ្រុន​ចាញ់​ របេង កង្វះ​អា​ហា​រូបត្ថម្ភ និង​ជំងឺ​  HIV/AIDS។​ ចាត់​តាំង​ឱ្យ​កុមារ​ចំ​នួន​ ៨៧ នាក់​ អា​យុ​ចាប់​ពី ៦ ដល់​ ៦០ ខែ ផឹកវី​តាម៉ីន A ។​ ចាក់​ VAT 2 សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ចំ​នួន​ ៤២ នាក់​ ចាក់​ថ្នាំ​កញ្ជ្រឹល​ Rubella ឱ្យ​កុមារ​ចំ​នួន​ ៦៥ នាក់​”។​

វេជ្ជ​បណ្ឌិត​ វ៉ធីហុង​ កំ​ពុង​ពិនិត្យ​ជំងឺ​ជូន​ប្រ​ជា​ជន​នៅ​ដំណាក់​សុខា​ភិបាល​។​

លោក​ហ្វិញ​ម៉ែត នៅ​ភូមិ​ចុង​ទង់​ ឱ្យ​ដឹង​៖  “ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំ​ពោះ​អា​កប្ប​កិរិយា​ថែទាំ​អ្នក​ជំងឺ​របស់​គ្រូ​ពេទ្យ​និង​វេជ្ជ​បណ្ឌិត​នៅ​ទីនេះ​។​ ពិសេស​ ចំ​ពោះ​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ជំងឺ​ COVID - ១៩  ក្រុម​គ្រូ​ពេទ្យ​ វេជ្ជ​បណ្ឌិត​នៃ​ដំណាក់​សុខា​ភិបាល​ បាន​ផ្តែ​ផ្តាំ​យ៉ាង​ច្បាស់​លាស់​ពីការ​អនុវត្ត​សារ​ ៥K មិន​ត្រូវ​ភ័យ​ស្លន់​ ត្រូវ​ហូប​ឆ្អិន​ផឹក​ឆ្អិន​ និង​ធ្វើ​លំ​ហាត់​ប្រាណ​ ដើម្បី​ការ​ពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​” ។​

លោក​ថាច់​ទ្រុក​លី អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ដា​ឡុក​ វាយ​តម្លៃ​៖ “ជា​មួយ​នឹង​លទ្ធ​ផល​ដែល​ដំណាក់​សុខា​ភិបាល​ឃុំ​សម្រេច​បាន​ក្នុង​ឆ្នាំ​ ២០២១ រួម​ចំ​ណែក​រក្សា​ខ្ជាប់​កិត្តិ​នាម​ដំណាក់​សុខា​ភិបាល​ឃុំ​សម្រេច​បទ​ដ្ឋាន​ជាតិ​។​ គុណ​ភាព​ការ​ពារ​និង​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​។​ ដំណាក់​សុខា​ភិបាល​ ក៏​បាន​ធ្វើ​សេនា​ធិការ​ទាន់​ពេល​ជូន​គណៈ​កម្មា​ធិការ​បក្ស​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន ​ឃុំ​អនុ​វត្ត​ល្អ​នូវ​កម្ម​វិធី​សុខា​ភិបាល​ជាតិ​” ៕​

                            សើុង​ម៉ាល័យ​-លេង​មី

ចែករំលែកអត្ថបទ