ស្រុកមីស្វៀង ខេត្តសុកត្រាំង កំពុងផ្តុំកម្លាំងកសាងនិងខិតខំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់នៅឆ្នាំ ២០២៥ ។
ដងផ្លូវចូលកាន់ឃុំថាមដូង។
ចំណុចចាប់ផ្តើមកសាងជនបទថ្មីរបស់ស្រុកមីស្វៀងនៅឆ្នាំ ២០១១ គឺហេដ្ឋារចនាសម្ព័ន្ធជនបទនៅជួបការលំបាក ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗនៅទាប គ្រួសារក្រីក្រស្រូបអត្រា ២៧,៦% ។ល។ ចាប់ពីផ្សព្វផ្សាយផែនការកសាងជនបទថ្មី ស្រុកមីស្វៀង បានដាក់ចេញនូវកម្មវិធីអនុវត្តនូវចំណុចសំខាន់ៗ សមស្របជាមួយនឹងស្ថានភាពជាក់ស្តែងរបស់ភូមិភាគនីមួយៗ ។ ទន្ទឹមនឹងនោះ ធ្វើការឃោសនា ចលនា កៀរគររាល់ប្រភពកម្លាំង បំផុតគឺប្រភពកម្លាំងក្នុងប្រជាជនដើម្បីអនុវត្តនូវលក្ខឋានកសាងជនបទថ្មី។ ការអនុវត្តមានប្រសិទ្ធភាពនូវគម្រោងបង្វែររចនាសម្ព័ន្ធកសិកម្ម ចំណុចសំខាន់ គឺទម្រង់បង្គា-ស្រូវចីរភាព និងអភិវឌ្ឍទៅជាទម្រង់ "ស្រូវក្រអូប-បង្គាជ្រះ" អនុវត្តល្អនូវកម្មវិធី គម្រោងកាត់បន្ថយភាពក្រីក្រ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្សារភ្ជាប់នឹងកសាងជនបទថ្មី។
ទម្រង់ដាំដំណាំរួមផ្សំនៅឃុំថាមដូង។
អាស្រ័យការប្តេជ្ញាចិត្តខ្ពស់ក្នុងទូទាំងប្រព័ន្ធនយោបាយ ឆ្នាំ ២០១៩ ស្រុកមីស្វៀង បានសម្រេចបទដ្ឋានជនបទថ្មី។ មកទល់ពេលនេះ ប្រព័ន្ធផ្លូវគមនាគមន៍ ធារាសាស្រ្ត អគ្គិសនី សាលារៀន ដំណាក់សុខាភិបាល ។ល។ របស់ស្រុក ជាសារវន្តបានសម្រេចរួចរាល់ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់សម្រេចបាន ៤៨ លានដុង អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹមតែ ១,៩% ។ល។ លោកតាំងទ្រុងបាវ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង ឱ្យដឹង៖ "ថាមដូងជាឃុំលំបាកខ្លាំង ម្ល៉ោះហើយ ឃុំឆ្លៀតប្រើប្រាស់ប្រភពទុនពីកម្មវិធី គម្រោងផ្សេងៗ បំផុត គឺកម្មវិធី ១៣៥ និងការរួមចំណែកដ៏សកម្មពីសំណាក់ប្រជាជន ដូចជាការបរិច្ចាគដី ដំណាំដាំដុះ សំណង់ កម្លាំងពលកម្ម និងដាំដើមឈើ ផ្កាលម្អតាមដងផ្លូវ តុបតែងផ្ទះសម្បែង។ល។ ដើម្បីឃុំសម្រេចបានបទដ្ឋានជនបទថ្មីនៅឆ្នាំ ២០១៨។ បច្ចុប្បន្ន ប្រាក់ចំណូលមធ្យមភាគរបស់ឃុំសម្រេចបានជាង ៥៤ លានដុង/ម្នាក់ /ឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹមតែ ០,៨៦% ហើយឃុំកំពុងសំណើខេត្តទទួលស្គាល់ជនបទថ្មីកម្រិតខ្ពស់ "។
តាមប្រសាសន៍លោក ដាវដាក់ហុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកមីស្វៀង ទិសដៅខិតខំរបស់ស្រុកមីស្វៀង គឺសម្រេចជនបទថ្មីកម្រិតខ្ពស់នៅឆ្នាំ ២០២៥ ម្ល៉ោះហើយ ស្រុកផ្តុំកម្លាំងចង្អុលការដល់ភូមិភាគនានា ជំរុញការឃោសនា ចលនាប្រជាជនចូលរួមអនុវត្ត។ ពិសេសគឺជំរុញរហ័សអនុវត្តគម្រោងរចនាសម្ព័ន្ធកសិកម្មឡើងវិញ ផ្សារភ្ជាប់នឹងកសាងជនបទថ្មី ផ្តុំកម្លាំងអភិវឌ្ឍផលិតកសិកម្មតាមទិសដៅសរីរាង្គ អនុវត្តបច្ចេកវិទ្យាខ្ពស់សន្សឹមៗ កសាងស្លាកពាណិជ្ជកម្មសម្រាប់ទំនិញកសិផល តាមទិសដៅទំនិញសាជីវកម្ម និងចងសម្ព័ន្ធធានាទិញផលិតផលជាដើម រួមចំណែកបង្កើនតម្លៃផលិតកម្មជូនប្រជាជន៕
យ្វីអាញ់-វិមាន